en     km
en     km

កំពង់ធំ៖ ស្រ្តីនិងកុមារក្រីក្រក្រោមអាយុ២ឆ្នាំទទួលបានប្រាក់ឧបត្ថម្ភពិសេសពីអាជ្ញាធរមូលដ្ឋាន

Share

កំពង់ធំ៖ ប្រជាពលរដ្ឋក្រីក្រជាស្រ្តី និងកុមារក្រោមអាយុ ២ ឆ្នាំក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទទួលបានប្រាក់ឧបត្ថម្ភ​ពិសេសពីអាជ្ញាធរឃុំ ពេលពួកគេមកទទួលសេវាព្យាបាលជំងឺ និងថែទាំសុខភាពនៅមន្ទីរពេទ្យ។

ស្រ្តី និងកុមារដែលមកទទួលសេវាសុខភាពហើយទទួលបានប្រាក់ឩបត្ថម្ភ។

សាច់ប្រាក់ដែលពលរដ្ឋទទួលបាននេះ ជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ដែលដំណើរការចាប់ពីថ្ងៃទី១៧ កុម្ភៈ ២០២០ និងជាកម្មវិធីអាទិភាពមួយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី ៦ ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦-២០២៥។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ ២ ឆ្នាំ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។

សូមបញ្ជាក់ថា ស្រ្តីដែលមកពិនិត្យផ្ទៃពោះ និងកុមារមកចាក់ថ្នាំបង្ការទទួលបានប្រាក់ចំនួន ៤០,០០០៛ ចំណែកស្រ្តីមកសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីពេទ្យរដ្ឋទទួលបាន ២០០,០០០៛៕

https://www.facebook.com/watch/?v=586350335252654

អត្ថបទខ្លីសរសេរដោយ សឿន ចាន់ដា យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image