loader

កំពង់ធំ៖​ អាជ្ញាធរចុះណែនាំម្ចាស់ហាងកាត់សក់និងអ៊ុតសក់ពីវិធីបង្ការជំងឺCovid-19

កំពង់ធំ៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរស្រុក-ឃុំ និងនាយប៉ុស្តិ៍បារាយណ៍ បានចុះផ្សព្វ ផ្សាយពីវិធីការពារខ្លួននិងការការពារអនាម័យពីជំងឺ កូវីដ-19 និងជំងឺផ្សេងៗទៀតនៅតាមតូបកាត់សក់ និង កែសម្ផស្ស នៅក្នុងឃុំបារាយណ៍។

អាជ្ញាធរឃុំ-ស្រុកបារាយណ៍ចុះណែនាំពីវិធីការការពារជំងឺCovid19 ដល់ម្ចាស់ហាងអ៊ុតសក់។

ក្នុងពេលចុះអប់រំផ្សព្វផ្សាយនោះអាជ្ញាធរបានចែកទឹកអាកុលតាមតូបនីមួយៗផងដែរសម្រាប់ឱ្យម្ចាស់តូបកាត់សក់ ឬអ៊ុតសក់ និងភ្ញៀងដែលមកទទួលសេវាលាងសម្អាត់ដៃឱ្យបានញឹកញាប់។

ការចុះអប់រំផ្សព្វផ្សាយរបស់អាជ្ញាធរឃុំ-ស្រុកបារាយណ៍នេះ បន្ទាប់ពីក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំស្តីពីវិធានការការពារការចម្លងវីរុសកូវីត១៩ នៅកន្លែងកាត់សក់ ថែរក្សាសម្ជស្ស និងសេវាពាក់ព័ន្ធ។

អាជ្ញាធរឃុំ-ស្រុកបារាយណ៍ចុះណែនាំពីវិធីការការពារជំងឺCovid19 ដល់ម្ចាស់ហាងកាត់សក់។

បើតាមការណែនាំពីក្រសួងសុខាភិបាល ម្ចាស់ឬជាងកាត់សក់ និងអ៊ុតសក់ ត្រូវអនុវត្តការពាក់ម៉ាស់ ពាក់ស្រោមដៃ លាងដៃនិងសាប៊ូ ឬទឹកអាកុល ជៀសវាងការនិយាយស្តីទល់មុខគ្នា និងត្រូវលាងសម្អាត់សម្ភារៈឱ្យបានត្រឹមត្រូវ៕

អត្ថបទខ្លីសរសេរដោយ សឿន ចាន់ដា យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ផ្សារបីក្នុងស្រុកបារាយណ៍ទទួលបានកង់បីដឹកសំរាមពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍

កំពង់ធំ៖ ផ្សារចំនួនបីក្នុងស្រុកបារាយណ៍ ខេត្តក[...]

កំពង់ធំ៖ ទួលតាពេជ្រទីសក្ការៈស័ក្តិសិទ្ធិអ្នកភូមិចាន់ល្ហងគោរពបូជា

ខេត្តកំពង់ធំ៖ តាំងពីយូរលង់ណាស់មកហើយមានទួលបុរា[...]

កំពង់ធំ៖ពលរដ្ឋខ្មែរឥស្លាមពីរភូមិទទួលបានផ្លូវបេតុងនិងគ្រឿងបរិ ភោគក្នុងឱកាសបុណ្យស្រាយបួស

កំពង់ធំ៖ ប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រចំនួន ២[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត