loader

ម៉ាឌូរ៉ូចង់ជួបត្រាំដោយផ្ទាល់ខណៈអាមេរិកមានផែនការរឹបអូសទ្រព្យសម្បតិ្តមន្ត្រីរបស់លោក

លោកនីកូឡាស់ម៉ាឌូរ៉ូប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡា ដែលមានវត្តមានមិនរំពឹងទុកនៅឯមហាសន្និបាតអង្គការសហប្រជាតិកាលពីថ្ងៃពុធទី២៦ម្សិលមិញ បានឡើងថ្លែងសុន្ទរកថាសម្ដែងអារម្មណ៍ចង់ជួបលោកត្រាំដោយផ្ទាល់  ខណៈលោកថ្លែងវាយបកវិញទៅលើ លោកប្រធានាធិបតីអាមេរិករូបនេះ ករណីចង់ផ្ដួលលោកដោយរដ្ឋប្រហារ។

តាមបណ្ដាញផ្សាយព័ត៌មានFox News លោក ម៉ាឌូរ៉ូបានបង្ហាញវត្តមាននៅឯមហាសន្និបាតដោយបានធ្វើអោយគណៈប្រតិភូមានការភ្ញាក់ផ្ញើលជាខ្លាំងព្រោះតែលោកត្រាំថ្លែងវាយប្រហារ កាលពីថ្ងៃទី២៥កញ្ញាដោយអវត្តមានមេដឹកនាំ វេណេហ្សូអេឡារូបនេះ។

សុន្ទរកថា របស់លោកម៉ាឌូរ៉ូថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ មានរយៈពេល ៥០នាទីដោយថ្លែងការពារ ការដឹកនាំរបស់លោក ប្រឆាំងនឹង ជំហរបស់អាមេរិក ដាក់ទណ្ឌកម្មមកលើប្រទេសរបស់លោក។  លោកបានហៅទណ្ឌកម្មនេះថាជាសេចក្ដីសម្រេចឯកតោភាគីរបស់សហរដ្ឋអាមេរិក។

លោកម៉ាឌូរ៉ូ បានបញ្ជាក់ដូចនេះថា«លោកដូណាល់ត្រាំនិយាយថាគាត់បារម្ភអំពីប្រទេសវេណេហ្សូអេឡា ហើយគាត់ចង់ជួយវេណេហ្សូអេឡា ដែលនេះគឺល្អហើយ ។ សម្រាប់ខ្ញុំវិញ បានត្រៀមពិភាក្សាលើរបៀបវារៈនេះលើគ្រប់យ៉ាងទាំងអស់ ដែលគាត់អាចនិយាយ ទាក់ទងជាមួយសហរដ្ឋអាមេរិក»។

កាលពីថ្ងៃទី២៥ កញ្ញា  សេតវិមានបានសម្រេចដាក់ទណ្ឌកម្ម ថ្មីបន្ថែមទៀតទៅលើ មន្ត្រីជាន់ខ្ពស់ មួយរបស់លោកម៉ាឌូរ៉ូ ដែលក្នុងនោះមានភរិយារបស់លោកផងដែរ។

ស្របពេលនេះដែរ បើតាមគេហទំព័រbreitbart.com ក្រសួងរតនាគាររបស់អាមេរិក កំពុងពិនិត្យមើល មូលនិធីមួយចំនួន ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន កូកាអ៊ីន ការលាងលុយកង្វក់និងសកម្មភាពពុករលួយរបស់អ្នកជំនួញ Rafael Alfredo Sarria Diaz និង លោក Diosdado Cabello ជាមន្ត្រីគណបក្សសង្គមនិយមនៃប្រទេសវេណេហ្សូអេឡាដើម្បីរឹបអូសទ្រព្យសម្បត្តិដែលពាក់ព័ន្ធ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពលរដ្ឋថៃស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ខណៈមេរដ្ឋប្រហារចង់ឈរឈ្មោះបេក្ខជននាយករដ្ឋមន្ត្រី

រាជាណាចក្រថៃនឹងបោះឆ្នោតសភា ជាលើកដំបូងនៅថ្ងៃទី[...]

មេដឹកនាំយោធាថៃអំពាវនាវឱ្យបក្សនយោបាយរៀបចំគោលនយោបាយ ចូលរួមបោះឆ្នោត

ឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រី[...]

ម៉ាឡេស៊ី៖អតីតមេបក្សប្រឆាំងប្រកាសទ្រព្យសម្ប​ត្តិមុនចូលកាន់តំណែងនាយករដ្ឋមន្រ្ដី

អតីតមេបក្សប្រឆាំងនៃប្រទេសម៉ាឡេស៊ី អាន់វ៉ា អ៊ី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត