en     km
en     km

ព្រះមហាក្សត្រនិងសម្តេចម៉ែ សាទរសម្តេចហ៊ុនសែន ដែលជ្រើសតាំងជាឯកអគ្គរដ្ឋទូតសុឆន្ទះពិភពលោក

Share

ក្រុងភ្នំពេញ៖ សម្តេចព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរនិងសម្ដេចម៉ែ បានផ្ញើព្រះរាជសាអបអរសាទរជូនសម្តេច ហ៊ុន សែន ដែលត្រូវបានជ្រើសតាំង ជាឯកអគ្គរដ្ឋទូតសុច្ឆន្ទះពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍន៍វប្រកបដោយចីរភាព ដែលត្រូវបានជ្រើសតាំងដោយក្រុមប្រឹក្សាទេសចរណ៍ និង ពាណិជ្ជកម្មអ៊ឺរ៉ុប កាលពីថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៧។

ខ្លឹមសារនៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ នៅថ្ងៃទី ១១ ខែ​ ធ្នូ ឆ្នាំ ២០១៧ នេះ មានដូចតទៅ

«ខ្ញុំសូមអបអរសាទរចំពោះដំណឹងដ៏ប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្ដៅ ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរៈភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ដឹកនាំប្រទេសដ៏ឆ្នើមបំផុតលើគ្រប់វិស័យ ប្រកបដោយគតិបណ្ឌិត និងសក្ដានុពល នាំមកនូវជោគជ័យដ៏ត្រចះត្រចង់ ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្ដិភាព ស្ថិរភាពសង្គម និងជាការអភិវឌ្ឍន៍ជាតិរីកចម្រើនជាលំដាប់»

ចំណែកព្រះរាជសាររបស់សម្តេចម៉ែមានអត្ថន័យដូច្នេះថា «ខ្ញុំសូមអបអរសាទរចំពោះដំណឹងដ៏ប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្ដៅ ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ដែលមានគុណបំណាច់ដ៏​ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ដឹកនាំប្រទេស ប្រកបដោយកិត្តិបណ្ឌិតធ្វើឲ្យព្រះរាជណាចក្រកម្ពុជា មាន​សុខសន្ដិភាព ស្ថេរភាពសង្គម និងជាការអភិវឌ្ឍន៍ជាតិរីកចម្រើនលើគ្រប់វិស័យ។»

យ៉ាងណាមិញ សម្តេចហ៊ុនសែន ក៏បានផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណ ជូនចំពោះព្រះមហាក្សត្រ និង សម្តេចម៉ែ ដែលសព្វព្រះរាជហរទ័យ ប្រោសព្រះទាន និង ការអបអរសាទរ ប្រសិទ្ធិពរបវរមហាប្រសើរ ចំពោះសម្តេចដែលត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍»៕

 

Share

Image
Image
Image