loader

បុណ្យចូលឆ្នាំ៖ ការតាំងចិត្តរក្សានូវធម៌គឺនាំមកនូវសិរីសួស្ដីដ៏ប្រសើរ

បទសម្ភាស៖ តាមព្រះតេជគុណ វ៉ង់ សុភស្ដ សាស្រ្ដចារ្យពុទ្ធិកៈសាកលវិទ្យាល័យសីហនុរាជជំនាញទស្សនៈវិជ្ជា មានសង្ឃដីថា ដើម្បីអោយមានសិរីសួស្ដីដ៏ប្រសើរនៅថ្ងៃចូលឆ្នាំខ្មែរ ឬមួយឆ្នាំពេញ ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវតាំងចិត្តរក្សានូវធម៌ទាំង ៤ មេត្តា ករុណា មុទិតា ឧបេក្ខា ។ បន្ថែមលើនេះ គឺត្រូវបំភ្លេចចោលនូវរឿងអាស្រូវកន្លងមកកាលពីឆ្នាំចាស់ដែលធ្លាប់មានគំនុំព្យាបាទ សងសឹកគ្នាទៅវិញទៅមក ដោយតាំងចិត្តជាថ្មី ស្រឡាញ់គ្នា រាប់អានគ្នា ប្រកបដោយទឹកចិត្តមេត្តា ករុណា កុំព្យាបាទគ្នា កុំបៀតបៀនគ្នា កុំប្រព្រឹត្តអំពើឧបាយមុខ (ស្រី ស្រា ល្បែង)។

ព្រះអង្គ វ៉ង់ សុភស្ដ មានសង្ឃដីកាបន្ដថា បើយើងប្រព្រឹត្តបានដូចនេះ ទេវតានឹងតាមថែរក្សាយើងអោយបានសុភមង្គល និងមានសិរីសួស្ដី។

ជាមួយគ្នានេះព្រះអង្គក៏បានដាស់តឿនកុំអោយភ្លេចគុណឱពុកម្ដាយផងដែរ។ ជាប​ន្ដសូមអញ្ជើញស្ដាប់សង្ឃដីកាព្រះតេជគុណ វ៉ង់ សុភស្ដ សាស្រ្ដចារ្យពុទ្ធិកៈសាកលវិទ្យាល័យសីហនុរាជក្នុងបទសម្ភាសនេះដូចតទៅ ៖

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ហេតុអ្វីបានជាស្ដេច “ចាម” មានព្រះនាម “វរ្ម័ន” ហើយកត្តាអ្វីខ្លះនាំឱ្យនគរចាមរលាយ?

ប្រត្តិសាស្ត្រ៖ ចាម គឺជាជាតិសាសន៍មួយមានឈ្មោះន[...]

ប្រវត្តិសាស្ត្រ៖ តើកម្ពុជាបាត់បង់អយុធ្យា និងព្រៃនគរដោយរបៀបណា?

បទសម្ភាស៖ ដែនដីកម្ពុជាកាលពីសម័យអង្គរបានលានសន្[...]

ស្ថានភាព​ទឹក​អាច​ឈាន​ដល់​កម្រិត​ប្រកាស​អាន្ន​សម្រាប់​ខេត្ដក្រចេះ​ នៅ​ថ្ងៃ​ទី​០១​ ខែសីហា​

លោក​ កែវ​ វី​ មន្ដ្រី​នាំពាក្យ​ នៃ​គណៈកម្មាធិ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត