en     km
en     km

ស្រ្តីខ្មែរ ២នាក់រួមនឹងបុរស ៣នាក់ត្រូវបានចាប់ខ្លួនខណៈលូនក្នុងលួសបន្លាឆ្លងព្រំដែនថៃ

Share

ប៉ូលិសអន្តោប្រវេសន៍ថៃបានចាប់ខ្លួន ស្ត្រីខែ្មរ ២នាក់ និងបុរស ៣នាក់ ខណៈពួកគេកំពុងលូតតាមលួសបន្លាដើម្បីឆ្លងដែនចូលទឹកដីថៃរកការងារធ្វើ។ពលរដ្ឋខ្មែរក្រីក្រនេះ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យទី ៧មករា នៅតាមព្រំដែននៅស្រុកអារ៉ាយ៉ាប្រាថេតនៅខេត្តសាកែវ ។

តាមកាសែតថៃ The Nation ដែលស្រង់សម្ដីប៉ូលិសថៃ ពលរដ្ឋខ្មែរដែលបានចាប់ខ្លួននោះ គឺពួកគេឆ្លងដែនទៅរកការងារធ្វើនៅទីក្រុងបាងកក។ ពួកគេបានប្រាប់ថា គេបានបង់ប្រាក់ទៅឱ្យ អ្នកនាំផ្លូវជាពលរដ្ឋខ្មែរម្នាក់នូវទឹកប្រាក់ ៥០០បាត។

តាមប្រភពដដែលបញ្ជាក់ថា អ្នកនាំផ្លូវខាងលើបានរត់គេចខ្លួនបាត់ហើយបន្ទាប់ពីប៉ូលិសចាប់បានអ្នកទាំងប្រាំរូបខាងលើ។ តាមសម្ដីសមត្ថកិច្ច ពលរដ្ឋខ្មែរដែលត្រូវប៉ូលិសថៃចាប់ខ្លួនបាននេះ អាចប្រឈមនឹងការឃុំឃាំង ឬនិរទេសខ្លួន។

តាមកាសែតថៃដែលបានចុះផ្សាយដដែលនេះ ស្ត្រីម្នាក់អាយុ ២៤ឆ្នាំគឺនាង ឡយដារា រួមនឹងស្វាមី អាយុ៣២ឆ្នាំ លោក សាយ គីមថាក៏ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនដែរទាក់ទងនិងការចូលទឹកដីថៃដោយខុសច្បាប់ ។ ពួកគេទាំងពីររូបខាងលើចូលទឹកដីដើម្បីរកការងារធ្វើដូចពលរដ្ឋខ្មែរឯទៀតដែរ។ 

តាមសម្ដីសមត្ថកិច្ច នាង ឡយ ដារា ត្រូវបានសមត្ថកិច្ចថៃនាំខ្លួនទៅព្យាបាលនៅមន្ទីរពេទ្យអារាញ់ប្រាថេត ហើយពួកគេទាំងពីរនឹងបញ្ជាឱ្យនាំខ្លួនត្រឡប់មកកម្ពុជាវិញក្នុងពេលឆាប់ៗ ។

ពលរដ្ឋខ្មែរទាំងស្រីទាំងប្រុស ជារឿយៗត្រូវតម្រួតថៃចាប់ខ្លួន ហើយធ្វើទារុណកម្ម មុនកាត់់ទោស និងនិរទេសពួកគេ។ មានពេលខ្លះពួកគេរងការបាញ់សម្លាប់ក្រោមបទចោទថា បានលួចចូលព្រំដែនទៅកាប់ឈើក្រញូងនិងការលួចចូលដោយខុសច្បាប់។

ពលរដ្ឋខ្មែរធ្វើការងារនៅប្រទេស ថៃ ជាងមួយលាននាក់ក្នុងនោះមាន  ការងារកម្មករសំណង់ កម្មករនេសាទ និងកម្មករកាត់ ដេរ៕    

Share

Image
Image
Image