en     km
en     km

ប្រវត្តិសាស្ត្រ៖ស្ដេចខ្មែរអង្គម៉ីត្រូវបានអាណ្ណាមចាប់ធ្វើជាចំណាប់ខ្មាំងតែព្រះអង្គជាសេ្ដចហ៊ានបោះបង់ការគ្រងរាជ្យ

Share

នៅឆ្នាំបន្ទាប់ពេលដែលព្រះរាជាអង្គច័ន្ទសុគតទៅ   ប្រទេសអាណ្ណាម ឬ ប្រទេសយួនគិតឃើញថា ព្រះរាជាណាចក្រកម្ពុជាពេលនេះច្បាស់ជាត្រូវធ្លាក់ក្នុងដៃស្តេចមិញម៉ាងរបស់ខ្លួន ដែលបានឡើងសោយរាជ្យបន្តពីស្តេចយ៉ាឡុងតាំងពីឆ្នាំ ១៨១១។

ដោយគោរពតាមបញ្ជារបស់ស្តេចមិញម៉ាង គឺ ឧបរាជអុងខាំម៉ាង បានកោះប្រជុំនាម៉ឺនសព្វមុខមន្រ្តី ព្រះសង្ឃរាជ និងពួកបារគូផងដែរ ដើម្បីធ្វើការជ្រើសរើសព្រះរាជាថ្មីមួយអង្គនេះ គឺក្សត្រីអង្គម៉ី ។ តាមច្បាប់ទំម្លាប់របស់រាជាណាចក្រកម្ពុជាពីបុរាណកាលមក គឺ បុត្រីមិនអាចឡើងសោយរាជ្យបានទេ។

អ្នកប្រវតិ្តវិទូលោកសាស្ត្រាចារ្យ វង់ សុធារ៉ា បានរកឃើញថា ស្ដេច​ស្រីខ្មែរព្រះនាមអង្គម៉ីនេះ​ហើយ ដែលអាណ្ណាមចាប់ធ្វើជាចំណាប់ខ្មាំងហើយស្ដេចនេះហើយក៏ក្លាហានហ៊ានបោះបង់ការគ្រងរាជ្យដើម្បីជាតិខ្មែរគង់វង្សដែរ។

លោក រឿន ឬទ្ធី ជូននាទីប្រវត្តិសាស្រ្ដនេះ!

ព្រះបាទអង្គច័ន្ទ គ្មានព្រះរាជបុត្រាទេ។ បុត្រាមួយព្រះអង្គដែលប្រសូតនៅឯឧត្តុង្គបានសុគតទៅតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីប្រសូតរួច។

និយាយអំពីព្រះអនុជរបស់ព្រះអង្គ មានព្រះឧបរាជអង្គឯម អ្នកអង្គម្ចាស់អង្គឌួង និងអង្គស្ងួនវិញ ពួកអាណ្ណាមមិនយល់ព្រមឲ្យឡើងសោយរាជ្យទេ ព្រោះអ្នកទាំង៣បានចេញព្រះភ័ក្រប្រយុទ្ធប្រឆាំងនឹងរាជចូលដៃជាមួយសៀម និងទៅរស់នៅស្រុកសៀម។ ដូច្នេះ គ្មានអ្នកស្នងរាជ្យជាបុត្រាទេ។

ក្រុមប្រឹក្សាមិនយល់ព្រមប្រគល់ព្រះរាជបល្ល័ង្កទៅឲ្យព្រះរាជបុត្រីច្បងរបស់ព្រះអង្គច័ន្ទព្រះនាមបែនឡើយ ព្រោះព្រះនាងត្រូវជាចៅរបស់ចៅហ្វ៊ាបែន ដែលបានលើកកូនស្រីថ្វាយព្រះរាជា ក្រោយពីបានប្រគល់ដីបាត់ដំបងឲ្យទៅសៀមរួច ។ណាមួយព្រះនាងប្រឆាំងនឹងអាណ្ណាមខ្លាំងណាស់ទៀត។ ទើបគេបានឯកភាពគ្នាលើកព្រះអង្គម្ចាស់ក្សត្រីអង្គម៉ីឡើងសោយរាជ្យវិញ។

ព្រះក្សត្រីអង្គម៉ីជាបុត្រីរបស់ព្រះរាជាអង្គច័ន្ទជាមួយព្រះជាយទី ៣ មានឈ្មោះថា អ្នកម្នាងក្រចាន់ ពេលនោះទ្រង់មានព្រះជន្ម២១ ព្រះវស្សហើយ។

នៅក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រីកាលពីថ្មីៗនេះ លោក វង់ សុធារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ បានបំភ្លឺជាច្រើនជុំវិញការឡើងសោយរាជ្យរបស់ស្ដេចស្រីខ្មែរគឺព្រះនាមអងម៉ី។ លោកបានពន្យល់ដោយរំលឹករឿងរ៉ាវប្រវត្តិសាស្ត្រឡើងវិញ។ លោកថា ការពិតព្រះអង្គច័ន្ទលោកមិនមានបុត្រាមែនដើម្បីស្នងរាជ្យពីព្រះអង្គគឺមានតែព្រះក្សត្រីអង្គម៉ីដែលបុត្រីច្បងទៀតផង។ លោកពន្យល់ទៀតថា ការពិតរជ្ជកាលរបស់ព្រះអង្គច័ន្ទបានធ្លាក់ក្រោមអាណ្ណាមទៅហើយដែលនាំឈអោយអាណ្ណាមមានសិទ្ធិលើកបន្តុបស្ដេចខ្មែរេឡើងសោយរាជ្យ។

លោកសាស្ត្រាចារ្យ បញ្ជាក់ថា បុត្រាស្ដេចខ្មែរមួយអង្ គគឺព្រះអង្គម្ចាស់អង្គអ៊ឹមដែលចង់ឡើងសោយរាជ្យបានទៅចុះចូលជាមួយអាណ្ណាម ស្រាប់តែ អាណ្ណាមសម្លាប់ចោលទៅ។  លោកថា ដំបូងវៀតណាមចង់បានបុត្រាសោយរាជ្យតែទំនងអាណ្ណាមគិតថា បុត្រានោះនៅក្រោមសៀម ទើបអាណ្ណាមយល់ព្រមអោយព្រះនាមអង្គម៉ីឡើងសោយរាជ្យតែម្ដងទៅ។

តាមប្រជារាស្ត្រហាក់ដូចជាមិនមានការភ្ញាក់ផ្អើលអ្វីទេ ចំពោះការដែលគេជ្រើសរើសព្រះក្សត្រីមួយអង្គឲ្យឡើងគង់លើរាជបល្ល័ង្កដូច្នេះ ពីព្រោះថាថ្វីបើកន្លងមកគេមិនដែលឃើញមានព្រះមហាក្សត្រីសោយរាជ្យសម្បត្តិក៏ដោយ ក៏ប៉ុន្តែគេធ្លាប់ប្រទះឃើញព្រះរាជាដាក់រាជសម្បត្តិថ្វាយព្រះអគ្គមហេសី ឬព្រះមាតាជាញឹកញយដែរ ដើម្បីទ្រង់អាចយាងចូលសាងព្រះផ្នួសបាន។

ក៏ប៉ុន្តែមានអ្នកខ្លះបានអះអាងប្រកបដោយទោសៈ ដោយមូលហេតុត្រឹមត្រូវថា ការជ្រើសរើសយកក្សត្រីមួយអង្គឲ្យឡើងសោយរាជ្យដូច្នេះ ត្រូវចាត់ទុកជាមោឃៈ ពីព្រោះថា បើតាមទំនៀមទំលាប់ពីបុរាណ កាលកន្លងមកគ្មាននរណាម្នាក់ចាប់អារម្មណ៏ដល់នេះទេ គឺថាប្រសិនណាបើគ្មានរជ្ជទា យាទជាបុរស ដើម្បិបន្តវេនពីព្រះរាជាទេ រដ្ឋមន្ត្រី និងអ្នកមុខអ្នកការទាំងអស់ត្រូវជ្រើសរើសព្រះរាជាចេញពីក្នុងចំណោមមមេក្រុមបារគូ។ អ្នកខ្លះទៀតនិយាយថា ពីទំនៀមទំលាប់បុរាណនោះមិនមែននិយាយថា គ្មានរជ្ជទាយាទបុរសនោះទេ តែថា ក្នុងករណីដែលគ្មានរាជវង្សានុវង្សបន្តវេនតែម្តង។

និយាយពីការលើកបន្តុបព្រះនាមអង្គម៉ីបន្តទៀត  បើតាមតាមឯកសារប្រវត្តិសាស្ត្ររបស់អ្នកនិពន្ធអាដេម៉ាឡឺក្លែរ អតីតរ៉េស៊ីដង់បារាំងប្រចាំនៅកម្ពុជ ពួកមន្រ្តីធំៗមួយចំនួនបានប្រជុំគ្នាជាសម្ងាត់នៅលើកំពូលភ្នំព្រះរាជទ្រព្យពិភាក្សារឿងនេះ ហើយមានមន្រ្តីម្នាក់ហ៊ានរហូតដល់និយាយថា បើគេរើសក្សត្រាមួយអង្គមិនបានទេការជ្រើសតាំងនេះចាត់ទុកជាមោឃៈ។ បើសិនជារើសបានក្សត្រាមួយអង្គក៏ប៉ុន្តែប្រជារាស្រ្តនិងព្រះរាជាសៀមមិនទទួលស្គាល់នោះយើងនិងមានសង្គ្រាម។

ប៉ុន្តែបើសិនណាជាគេរើសបានក្សត្រីមួយអង្គហើយបើសិនជាស្តេចសៀមមិនធ្វើអន្តរាគមន៍ទេនោះវាសនាស្រុកខ្មែរនិងត្រូវចប់ព្រោះច្បាស់ជា អាណ្ណាមកាត់បញ្ជូលធ្វើជាទឹកដីរបស់គេជាសម្រេចតែម្តង។ព្រះសង្ឃមួយអង្គបានស្នើរឡើងថា ​យើងគួរនាំគ្នាធ្វើដំណើរទៅស្រុកសៀម។ក៏ប៉ុន្តែអ្នកដែលមានគំនិតទាំងអស់នេះមិនបានត្រូវគេអញ្ជើញឲ្យចូលរួមក្នុងការប្រកួតក្នុងការជ្រើសរើសព្រះរាជាផងទេ។

ដោយពិនិត្យឃើញថា ព្រះមហាក្សត្រីទន់ខ្សោយ ហើយចំណុះអាណ្ណាមខ្លាំងពេកមានពាក្យចចាមអារ៉ាមលេចឡើងក្នុងចំណោមបក្សពូកអ្នកអង្គ មា្ចស់ និងសៀមសាយភាយទៅដល់ក្នុងស្រទាប់ប្រជាជនថាព្រះនាងបានសហាយជាមួយមេទ័ពអាណ្ណាម។រឿងនេះមិនពិតទេក៏ប៉ុន្តែការនិយាយបង្ខូចព្រះកិត្តិនាមបានរីករាលសាយភាយទប់លែងបានរហូតទាល់តែព្រះមហាក្សត្រីធ្លាក់ខ្លួនទៅជាមនុស្សឆ្កួត។

ឥឡូវនេះអ្វីៗបានសម្ដែងចេញឲ្យឃើញច្បាស់ណាស់ថា អាណ្ណាមប្រុងប្រៀបនឹងយកកម្ពុជាធ្វើជាទឹកដីរបស់គេមែនទែនហើយការដែលគេរៀបចំព្រះមហាក្សត្រីអង្គម៉ីឲ្យឡើងគ្រងរាជបល័ង្ក។

តាមព្រះរាជក្រឹត្យមួយរបស់ស្តេចអាណ្ណាមព្រះរាជាណាចក្រកម្ពុជាត្រូវគ្រប់គ្រងដោយមន្រ្តីអាណ្ណាម៣នាក់គឺទ្រឿងមិញយ៉ាងផាមវ៉ានឌាននិងត្រាន់វ៉ាន់ណាងដែលមកដឹកនាំប្រទេសដោយមានជំនួយពីរដ្ឋមន្រ្តីនិងចៅហ្វាយខែត្រខ្មែរជាច្រើននាក់។

លោក វង់ សុធារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្របានអោយដឹងបន្តថា ព្រះអង្គឌួងដែលស័ក្ដសមឡើងគ្រងរាជ្យ គឺ សម្រាប់អាណ្ណាមមិនយល់ស្របឡើយ។ ខណៈព្រះក្សត្រីអង្គម៉ីឡើងសោយរាជ្យ គឺព្រះអង្គឌួងមិនហ៊ានមកជិតរាជបល្ល័ង្គនោះទេ ព្រោះខ្លាចអាណ្ណាមចាប់ខ្លួន។ លោកថា ព្រះនាងអង្គម៉ីមានឈ្មោះត្រឹមតែជារាជាប៉ុណ្ណោះ ព្រោះកិច្ចការអ្វីៗហាក់ក្រោមអាណ្ណាមទាំងអស់។ លោកថា ទីបំផុតព្រះនាងអង្គម៉ីត្រូវអាណ្ណាមឃុំព្រះកាយហើយអោយគង់នៅតែលើទូកប៉ុណ្ណោះ រហូតព្រះអង្គសុគត។ តែយ៉ាងណា លោកសាស្ត្រាចារ្យថា ស្ដេចស្រីខ្មែរអង្គនេះ មានទុក្ខក្រៀមក្រមជានិច្ចព្រោះមិនមានឱកាសប្រើប្រាស់សិទិ្ធរបស់ខ្លួនក្នុងនាមជាស្ដេច ហើយក៏សម្រេចដាក់រាជ្យតែម្ដង។

ជារួមទៅ បើតាមតាមឯកសារប្រវត្តិសាស្ត្ររបស់អ្នកនិពន្ធអាដេម៉ាឡឺក្លែរ  ស្ដេច និងមន្ត្រីយួន បានព្យាយាមប្រើឥទ្ធិពលើស្ដេចខ្មែរយ៉ាងខ្លាំង សូម្បីតែជ្រើសតាំងស្ដេចសោយរាជ្យរបស់ខ្មែរក៏យួនចូលពាក់ព័ន្ធដែរ ដូចករណី មហាក្សត្រីអង្គមី ជាដើម៕

 

Share

Image
Image
Image