en     km
en     km

គីមជុងអ៊ុនភ័យខ្លាចឃាតកម្មលើរូបលោកដូចបងប្រុសលោកពេលទៅដល់សិង្ហបុរី

Share

ខណៈដំណើរទៅរកជំនួបកំពូលគីមជុងអ៊ុននិង ដូណាល់ត្រាំ កាន់តែជិតចូលមកដល់ ភាពភ័យខ្លាចពីសុវត្ថិភាពលោកគីមជុងអ៊ុន ជិះយន្តហោះនិងសា្នក់នៅប្រទេសសិង្ហបុរីកាន់តែខ្លាំងឡើង។ ខណៈនេះ សារព័ត៌មាន Business insider UK ចុះផ្សាយថាលោកជុងអ៊ុន បារម្ភជាខ្លាំង ការប៉ុនប៉ងធ្វើឃាតមកលើរូបលោក ដូចករណីឃាតកម្មលើបងប្រុសម្នាក់របស់លោកកាលពីឆ្នាំ២០១៧។

លោក សោមលាភ ជូនសេចក្ដីប្រែសម្រួល៖

សារព័ត៌មាន Business insider UK   បានចុះផ្សាយនៅថ្ងៃទី៦មិថុនាថា នៅក្នុងប្រទេសកូរ៉េខាងជើងនិងខាងត្បូង ពាក្យចចាមអារ៉ាម បានលិចលឺជាខ្លាំងថាលោកគីមជុង មេដឹកនាំកូរ៉េខាងជើងកំពុងភ័យខ្លាច ពិការធ្វើឃាតមកលើរូបលោក ពេលលោកកំពុងជិះយន្តហោះនិងស្នាក់នៅប្រទេសសិង្ហបុរី ។

លោកគីមជុងអ៊ុននិងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ត្រូវជួបប្រជុំជាមួយគ្នាដែលគេហៅថា ជំនួបកំពូលកម្រិតប្រវត្តិសាស្ត្រពិភពលោកនឹងប្រព្រឹត្តីនៅថ្ងៃទី១២មិថុនា នៅប្រទេសសិង្ហបុរី ។

ជំនួបកំពូលរបស់មេដឹកនាំទាំងពីរនេះ គេរំពឹងថាផ្ដោតសំខាន់ចំពោះការរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរ នៃប្រទេសកូរ៉េខាងជើង។

សារព័ត៌មាន Business insider UK  បានចុះផ្សាយទៀតថា ការភ័យខ្លាចទាក់ទងនឹងការប៉ុនប៉ងធ្វើឃាតលោកគីមជុងអ៊ុន គឺសូម្បីនៅក្នុងប្រទេសរបស់លោកក៏ធ្លាប់កើតមានដែរ។ តែអ្វីនាំអោយលោកជុងអ៊ុន ភ័យខ្លាច គឺលោកខ្លាចមានការធ្វើឃាតរូបលោកដូចបងប្រុសរបស់លោក គឺលោកគីមជុងណាំ ដែលបានស្លាប់ភ្លាមៗនៅព្រលានយន្តហោះក្រុងកូឡាឡំពួរប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០១៧។ ការធ្វើឃាតលោកគីមជុងណាំឪពុកតែមួយម្ដាយទីទៃពីលោកជុងអ៊ុនធ្វើឡើងដោយការប៉ាតម្សៅគីមីដ៏មានឥទ្ធិពលព្រាតដាក់មុខលោកជុងណាំ។ អំពើឃាតកម្មនេះ នាំអោយមានការចាប់ខ្លួនស្ត្រី២រូប។តែយ៉ាងណា ចារកម្មអាមេរិក ថាឃាតកម្មនេះ អាចជាប់ពាក់ព័ន្ធនឹងរបបក្រុងព្យុងយ៉ាង។

ដើម្បីការពារ សន្តិសុខជូនលោកគីមជុងអ៊ុននិង លោកត្រាំ  ប្រទេសសិង្ហបុរីបាន ដាក់ផែនការរឹតបន្តឹងសន្តិសុខជាខ្លាំង។ តាមប្រភពរបស់ទីភ្នាក់ងារសារព័តមានReuters  ការរឹតបន្តឹងសន្តិស បានធ្វើឡើង ទាំងលំហអាកាសផ្លូវគោក និងផ្លូវទឹក។ រីឯកន្លែង ស្នាក់នៅ និងទីកន្លែងប្រជុំរបស់មេដឹកនាំទាំងពីរកាន់តែរឹតបន្តឹងជាខ្លាំង។

ចាប់តាំពីឡើងកាន់អំណាចនៅឆ្នាំ២០១១មក លោកជុងអ៊ុន មិនដែលបានធ្លាប់ធ្វើដំណើរតាមជើងយន្តហោះម្ដងណាទេ។ តែប្រភព Business insider UK បាន ចុះផ្សាយថា មិនមែនតែលោក ជុងអ៊ុននោះទេ ភ័យខ្លាចអំពីឃាតកម្មមកលើរូបលោក សូម្បីលោកត្រាំក៏មានការព្រួយបារម្ភដែរ តែតិចតួចប៉ុណ្ណោះ។

ប្រភពនេះបានធ្វើការកត់សម្គាល់ថា បើមានស្ថានភាពនេះកើតឡើងមែន គឺជាជោគវាសនាអាក្រក់ដល់មេដឹកនាំទាំងពីរ។ តែថា បើលោកជុងអ៊ុនគ្រោះថ្នាក់នឹងធ្វើអោយរបបក្រុងព្យុងយ៉ាងចលាចល ហើយនាំទៅដល់ការដូររបបដឹកនាំ ។តែបែបនេះក្ដី បើលោកតាំ្រគ្រោះថ្នាក់វិញ មិនជាខ្វល់អ្វីទេសម្រាប់អាមេរិកព្រោះប្រទេសនេះមានច្បាប់ទំលាប់ដើម្បីជំនួសស្ថានការណ៍នេះទៅហើយ។ យ៉ាងណាក៏ដោយ បើឃាតកម្មនេះពាក់ព័ន្ធរបបក្រុងព្យុងយ៉ាង គឺកូរ៉េខាងជើងនឹងក្លាយជាឋាននរក៕ ប្រភព៖ Business insider UK 

Share

Image
Image
Image