en     km
en     km

ជប៉ុនប្រគល់វត្ថុបុរាណ ប៉សឺឡែន ១១៩ ដុំ ឲ្យមកកម្ពុជាវិញ

Share

ក្រុងភ្នំពេញ៖ តំណាងមកពីប្រទេសជប៉ុន លោក Masatomo Hoshino បានប្រគល់វត្ថុបុរាណប៉សឺឡែន ចំនួន ១១៩ ដុំ ឲ្យមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា ដែលមានលោក ស្រី ភឿង សកុណា ជារដ្ឋមន្រ្តី បានទទួលវត្ថុបុរាណទាំងអស់នេះ នៅឯ សារមន្ទីជាតិ កាលពីព្រឹកថ្ងៃទី ០៦ ខែ កុម្ភះ ឆ្នាំ ២០១៨ ។

ក្បាច់ផ្ការទាំងនោះមាន ស្រទាប់រលោង ចំនួន ១១៩ ដុំ សម្រាប់លំអរលើចេតិយមួយ នៅភ្នំព្រះរាជទ្រព្យដែលមានអាយុកាលសម័យក្រោយអង្គរ ជូនមករដ្ឋាភិបាល និង ប្រជាជនកម្ពុជាវិញ ដោយលោក Masatomo Hoshino និងភរិយាបានអញ្ជើញមកដោយផ្ទាល់។

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានថ្លែងកោតសរសើរថ្លែងអំណរគុណ ដោយជាតំណាងឲ្យរដ្ឋាភិបាលកម្ពុជា និង ប្រជាជនកម្ពុជា។ លោកស្រី បាននិយាយថា  «​ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្នុងនាមរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា សូមសម្ដែងការកោតសរសើរ និង​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក Masatomo Hoshino និង ភរិយា ដែលមានចិត្តសប្បុរស ប្រគល់វត្ថុបុរាណទាំងនេះ ​ជូនមករាជរដ្ឋាភិបាល និង​ប្រជាជនកម្ពុជាវិញ»

លោកស្រី ភឿង សកុណា​ បានថ្លែងបន្តទៀតថានៅប៉ុន្មានឆ្នាំមកនេះ កម្ពុជា បានទទួលវត្ថុបុរាណជាច្រើនពីប្រទេសមួយចំនួន។

លោកស្រី ភឿង សកុណា​ «គ្រប់ពេលវេលា ការវិលត្រឡប់មកវិញនូវរតនៈវត្ថុជាតិ គឺជាការវិលមកវិញ នូវព្រលឹងរបស់បុព្វបុរសខ្មែរ ជាមង្គលដ៏ឧត្ដមរបស់ជាតិ ដូចគ្នា នឹងការវិលត្រឡប់មវិញ នូវឈុតគ្រឿងអលង្ការមាសរបស់ខ្មែរ ពីចក្រភពអង់គ្លេស កាលពីថ្ងៃទី ០២ខែធ្នូ ឆ្នាំ ២០១៧ នាពេលថ្មីៗ​នេះ ដែលជាចំណងដៃមួយដ៏ថ្លាថ្លៃ ជូនប្រជាជនកម្ពុជា ទាំងមូលនាឱកាសឆ្នាំថ្មី៕

 

 

 

                                               

Share

Image
Image
Image