en     km
en     km

ពួកឧទ្ទាមកុម្មុយនិស្តប្រកាសរើសទ័ពផ្ដួលរំលំលោកឌូទើតេមេដឹកនាំហ្វីលីពីន

Share

ឧត្តមសេនីយម្នាក់នៃប្រទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃពុធទី៣តុលាថា ក្រុមឧទ្ទាមកុម្មុយនិស្ត កំពុងជ្រើសរើសទ័ពសម្ងាត់ពីក្រុមយុវជននិងសិស្សសាលាដើម្បីផ្ដួលរំលំលោក Rodrigo Duterte ដែលក្រុមឧទ្ទាមថា ជាមេដឹកនាំសម្លាប់មនុស្សដ៏ឃោរឃៅ។

តាមទីភ្នាក់ងារសារព័ត៌មាន AFP ឧត្តមសេនីយត្រី Antonio Parlade ជាជំនួយការរង នៃសេនាធិការនៃកងកម្លាំងហ្វីលីពីនបានបញ្ជាក់ថា ក្រុមនេះអាចបង្កើតជាចលនាមួយហើយក្រោយមកនឹងអនុវត្តរបបផ្ដាច់ការមួយដូចនឹងរបបខ្មែរក្រហមនៃប្រទេសកម្ពុជាដោយសម្លាប់ពលរដ្ឋខ្លួនជាច្រើនលាននាក់។  លោកបានប្រាប់អ្នកសារព័ត៌មានថាបក្សកុម្មុយនិស្តនិងក្រុមឧទ្ទាមដែលមានឈ្មោះថា កងទ័ពប្រជាជនថ្មី បានជ្រៀតចូលទៅអូសទាញ សិស្សនៅតាមវិទ្យាល័យនិងសាកលវិទ្យាល័យមួយចំនួនហើយ នៅក្រុងម៉ានីលនិង បណ្ដាខេត្តមួយចំនួនទៀត។

តាមលោកឧត្តមសេនីយ ពួកឧទ្ទាមនិងបក្សកុម្មុយនិស្តបានឃោសនា ប្រាប់សិស្សសាលា ថា លោក Rodrigo Duterte បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ គឺដូចរបបផ្ដាច់ការរបស់ អតីតប្រធានាធិបតី Ferdinand Marcos។  លោក Ferdinand Marcosត្រូវបានប្រជាជននិងកងទ័ពហ្វីលីពីនងើបបះបោរ ទំលាក់បានជោគជ័យនៅឆ្នាំ១៩៨៩។ ដើមធ្វើមានបដិវត្តន៍បណ្ដាលមកពីរបប លោកMarcos មានការរំលោភសិទិ្ធមនុស្សធ្ងន់ធ្ងរ។

ដោយឡែកលោក Rodrigo Duterte ក៏ត្រូវបានចោទពីបទរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែរដោយសារលោក បោសសំអាតគ្រឿងញៀន ដោយសម្លាប់មនុស្ស ជាច្រើនពាន់នាក់ ដែលក្រុមសិទ្ធិមនុស្ស ហៅថាជាការសម្លាប់រង្គាល។ លោក Rodrigo Duterte ត្រូវ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC កត់ឈ្មោះចូលក្នុងបញ្ជីក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរួចហើយ៕

 

Share

Image
Image
Image