en     km
en     km

ឥណ្ឌា បន្តសន្យាអភិរក្ស និង ជួសជុលប្រាសាទព្រះវិហារ

Share

ក្រុងភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោកស្រី ស៊ុសម៉ា ស្វារ៉ាច នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ ថ្ងៃ រាប់ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ដើម្បីចុះហត្ថលេខលើឯកសារចំនួន ៣ ជាមួយរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចេញផ្សាយកាលពីថ្ងៃទី ២៤ ខែ សីហាឆ្នាំ​២០១៨។

សេចក្តីប្រកាសនេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោកស្រី នឹងចូលសម្តែងការគួរសម ជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ រដ្ឋមន្រ្តីការបរទេសរូបនេះ នឹងពិភាក្សាជាមួយ លោក ប្រាក់ សុខុន អំពីបញ្ហាទាក់ទងនឹងកិច្ចសហប្រតិបត្តិការ ទ្វេរភាគី និង ផ្លាស់ប្តូរយោបល់គ្នាអំពីបញ្ហាតំបន់ និង អន្តរជាតិ។

លោកស្រី នឹងចុះហត្ថលេខាលើឯកសារ ចំនួន ៣ ជាមួយភាគីកម្ពុជា ដែលក្នុងនោះ ឯកសារ ទី ១ គឺ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលឥណ្ឌា និង រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិរក្ស និង ជួសជុលប្រាសាទព្រះវិហារ នៅក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ កម្ពុជា។ ឯកសារទី ២ គឺអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និង កិច្ចការគ្រួសារឥណ្ឌារ និង ក្រសួងសុខាភិបាលកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការ អន្តរជាតិកម្ពុជា និងវិទ្យាស្ថានការបរទេស នៃក្រសួងការបរទេសឥណ្ឌា។ ឯកសារទី ៣ គឺចុះអនុស្សារណៈនៃការយោគយល់គ្នារវាងវិទ្យាសា្ថនជាតិការទូត និង ទំនាក់ទំនងអន្តរជាតិ នៃ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា និង វីទ្យាស្ថានការបរទេសនៃក្រសួងការបរទេសឥណ្ឌា។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្រ្តីការបរទេសរូបនេះ នឹងធ្វើដំណើរទៅកាន់ប្រាសាទបុរាណមួយចំនួន នៅក្នុងខេត្តសៀមរាប រួមទាំងគម្រោងជួសជុលប្រាសាទតាព្រហ្ម ដែលគាំទ្រដោយរដ្ឋាភិបាលឥណ្ឌា។ ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងការទូតរវាងកម្ពុជានិងឥណ្ឌា ដែលមានសម្ព័ន្ធភាពជាប្រពៃណីនេះ​ផងដែរ៕

 

Share

Image
Image
Image