en     km
en     km

IMF ព្រមានរាជរដ្ឋាភិបាលប្រយ័ត្ន អំពីហានិភ័យដល់សេដ្ឋកិច្ចបើកម្ពុជាបាត់បង EBA

Share

មូលនិធិរូបិយវត្ថុអន្តរជាតិ IMFព្រមានពីការធ្លាក់ចុះ សន្ទុះសេដ្ឋកិច្ចកម្ពុជា បើសហភាពអឺរ៉ុបដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​ប្រទេស​កម្ពុជា​នោះដែលការធ្លាក់ចុះដំបូង ៣ភារយ ក្នុងសន្ទុះ​ព្យាករណ៍​សម្រាប់ឆ្នាំ ២០២០ ៦.៨ភាគរយ​។នេះ បើតាមការស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី៣០ធ្នូនេះ។

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងថមថយប្រមាណ ៣​ភាគរយ​នៅត្រឹមឆ្នាំដំបូង នៅពេលសហអ៊ឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ខណៈដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាមានចំនួន ៦.៨ភាគរយនៅឆ្នាំ២០២០។

បើតាមរបាយការណ៍លទ្ធផលនៃការពិគ្រោះយោបល់រវាង IMF ការព្យួរ EBA នឹងបន្ថែមចំណាយសម្រាប់នាំចេញរបស់កម្ពុជាលើពន្ធគយនាំចូលអ៊ឺរ៉ុបចន្លោះពី ០.១​ភាគរយ ដល់ ១២​ភាគរយ​ក្នុងឆ្នាំដំបូង ឬបន្ថែមពន្ធគយក្នុងរហូតដល់ជាង ៦០០​លានដុល្លារ។ ការយកពន្ធនេះនឹងអាចនាំឱ្យការនាំចេញពីកម្ពុជា ទៅអ៊ឺរ៉ុបធ្លាក់ចុះប្រមាណ ១៣ភាគរយទៀតផង។

មូលនិធិរូបិយវត្ថុអន្តរជាតិ IMFព្រមានទៀតថាសេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់ធ្ងន់ធ្ងរនៅពេលដែលកំណើនសេដ្ឋកិច្ចចិនកំពុងដាំក្បាលហើយប៉ះពាលមួយកម្រិតទៀត នៅពេលមានការ ផ្លាស់ប្ដូរទីតាំងរោងចក្រចេញពីកម្ពុជាដោយសារបាត់ EBA»

IMF ស្រាវជ្រាវឃើញថា ផ្នែកឯកជន ផ្នែក សំណង់ ហេដ្ឋរចនាសម្ព័ន្ធ ផ្ទះសំបែង មានការហក់ឡើង ២៨ភាគរយ នៅឆ្នាំ២០១៩ តែយ៉ាងនេះ IMF ទទូចអោយមានការប្រុងប្រយ័ត្ន ។

IMF​កត់សំគាល់ទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជា ពឺងអាស្រ័យខ្លាំង ពីការបានមកនូវប្រព័ន្ធអនុគ្រោះពន្ធ EBA តែបើ កម្ពុជា ចាប់ផ្ដើមបង់ពន្ធចូលទីផ្សារអឺរ៉ុប ៦០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ លើទំហំ សរុបនាំទៅអឺរ៉ុប គឺ៤០ភាគរយ។

សហភាពអ៊ឺរ៉ុបបានចាប់ផ្តើមនីតិវិធីដែល​អាច​ឈាន​ទៅ​ដល់​ការ​ដកហូត EBA កាលពីថ្ងៃទី ១២ ខែកុម្ភះឆ្នាំ ២០១៩ បន្ទាប់ពីបានតវ៉ាអោយអោយកម្ពុជា  ស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាឡើងវិញ ដោយសារតែ ការរំលាយគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ។

ស្របពេលនេះ សហភាពអ៊ឺរ៉ុប បានដាក់កំហិត គឺចាប់ ពីថ្ងៃទី១២ធ្នូ រហូតដល់ ថ្ងៃទី១២ កុម្ភៈ២០២០ គឺលែងទទួលរបាយការណ៍ពីកម្ពុជាបើពុំនោះ ទេ គឺការដកហូតប្រព័ន្ធ EBA នឹង ចូលជាធរមាននៅខែសីហាឆ្នាំ២០២០។

យ៉ាងណា ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់កាលពីថ្ងៃទី១២ ខែធ្នូនេះថា រាជរដ្ឋាភិបាលបានបញ្ជូនរបាយការណ៍ឆ្លើយតបទៅកាន់សហភាពអ៊ឺរ៉ុបរួចហើយ​ដោយសង្ឃឹមថា សហភាពអឺរ៉ុបនឹងពីចារណាឡើងវិញ ចំពោះផែនការដកសិទ្ធិពីកម្ពុជានូវការប្រើប្រាស់ ប្រព័ន្ធ EBA។

របាយការណ៍ IMF បញ្ជាក់ថា បើដក EBA ស្ថានភាពការងាររបស់កម្មករជាង ៨០ម៉ឺននាក់ នឹងជួបផលវិបាក  ហើយអ្នកទទួលផលដោយប្រយោលប្រមាណជាង ៣លាននាក់ផ្សេងទៀត នឹងរងផលប៉ះពាល់។ បន្ថែមលើនេះ ក៏ជះទៅដល់វិស័យមីក្រូហិរញ្ញវត្ថុ ឬធនាគារទៀតផងព្រោះ ពលរដ្ឋកម្ពុជា មួយធំជាប់កាតព្វកិច្ច បង់រំលស់ ប្រាក់កម្ចីរបស់ពួកគេ។

នាយករដ្ឋមន្ត្រី សម្ដេចហ៊ុន សែន ថ្លែងព្រមានកាលពីថ្ងៃទី១១ធ្នូ​ថា ការដក EBA ពីកម្ពុជាស្មើនឹងសម្លាប់គណបក្សប្រឆាំង។ លោកថែមទាំងប្រកាសថា កម្ពុជាមិនយកអធិបតេយ្យភាពទៅដូរ EBA ឡើយ​ហើយបើបាត់ EBA ក៏សេដ្ឋកិច្ចកម្ពុជា ស្លាប់ដែរ។

យ៉ាងណា សម្រាប់លោកសមរង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិ បានព្រមានថា បុគ្គលម្នាក់ដែលទទួលកំហុសធ្ងន់ជាងគេ បើប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបបាត់បង់ គឺនាយករដ្ឋមន្ត្រី ។ លោកបញ្ជាក់ថា កម្មករ គ្រួសារ​របស់ពួកគេច្រើនលាននាក់ នឹងបាត់បង់ប្រាក់ចំណូល។

តែក្នុងន័យនេះ មូលនិធិរូបិយវត្ថុអន្តរជាតិIMF បានរំលឹករាជរដ្ឋាភិបាល​កម្ពុជាត្រូវមានគោលនយោបាយ​​ការគាំទ្រជាបណ្ដោះអាសន្នដល់កម្មករនិយោជិកដែលត្រូវបានបញ្ឈប់ពីការងារ ឬរងឥទ្ធិពលពីដក EBA ។

ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចរឹងមាំក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ដោយរក្សាអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជិត ៧ភាគរយ។ ក្នុងនោះ សម្រាប់ទំហំពាណិជ្ជកម្ម ជាមួយសហភាពបានហក់ឡើងដល់ទៅជាង ប្រាំពាន់ បួនរយលានដុល្លារ។មូលនិធិរូបិយវត្ថុអន្តរជាតិ IMFនៅតែព្រមានថា ការបាត់បង់ EBA ជាឧបសគ្គធំបំផុតមួយចំពោះការសម្រេចគោល​ដៅរបស់ កម្ពុជា ដែលព្យាករណ៍ថា កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ ។

អ្នកសង្កេតការណ៍ នៅចាំមើលថា ក្រោយពីការជំនុំជម្រះក្ដី លោកកឹមសុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ក្នុងបទសន្ទិដ្ឋិភាព ឬក្បត់ជាតិ ស្ថានភាពនយោបាយនឹងអាចដើរផ្លូវល្អ ឬផ្លូវអាក្រក់ ហើយ បើមានចំណុចវិជ្ជមាន នឹងឈានដល់ការទប់ស្កាត់បាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA»។ តែយ៉ាងណា កម្ពុជា នៅប្រឈមមួយទៀតគឺការបាត់បង់ប្រព័ន្ធអនុគ្រោះរបស់សហរដ្ឋអាមេរិក GSP ដែលមានតម្លៃ​ជាង​៤០០លានដុល្លារសម្រាប់ការបង់ពន្ធចូលទីផ្សារអាមេរិក។ សហរដ្ឋអាមេរិក ក៏ដូចសហភាពអឺរ៉ុប កំពុង​ព្រមានកម្ពុជា អោយស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ជាបន្ទាន់ ៕

ពៅនិកា

Share

Image
Image
Image