en     km
en     km

ដូណាល់ត្រាំគំរាមវាយប្រហារលើកងទ័ពស៊ីរីម្ដងទៀតបើបន្តវាយប្រហារពួកឧទ្ទាម

Share

ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានធ្វើការព្រមានវាយប្រហារម្ដងទៀតទៅលើកងទ័ពរដ្ឋាភិបាលនៃប្រធានាធិបតីបាសាដអាល់អាសាដនៃន្រទេសស៊ីរីដែលគាំទ្រដោយកងទ័ពស៊ីឈ្នួលមកពីប្រទេសរុស្ស៊ី និងអេរ៉ង់។

តាមបណ្ដាញផ្សាយព័ត៌មានBBC ការព្រមានរបស់លោកត្រាំ ចំពេលកងទ័ពលោកអាល់អាសាដកំពុងត្រៀមវាយលុកកាន់កាប់តំបន់ Idlib ដែលពួកឧទ្ទាមនៅតំបន់នោះ គាំទ្រដោយអាមេរិកបានកាន់កាប់យូរមកហើយ។

លោកត្រាំបានបញ្ជាក់នៅក្នុង Twitter របស់លោកថា៖«ក្រោមលេសចង់រំដោះមនុស្ស និងយកិច្ចការមនុស្សធម៌ គឺជាកំហុសអាចនាំអោយមនុស្សស្លាប់រាប់រយនាក់។ នេះជាសោកនាដកម្មមួយទៀតដែល ខ្ញុំមិនបណ្ដោយអោយកើតមានឡើយ»។  

ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃចន្ទក៏បានព្រមានថា ក្រុងវ៉ាស៊ីនតោននឹងឆ្លើយបតប ប្រសិនការវាយប្រហាររបស់កងទ័ពលោកអាសាដ ដោយការបាញ់អាវុធគីមី។ 

សូមរំលឹកថា អាមេរិកនិងសម្ព័ន្ធអង់គ្លេស បារាំង បានបាញ់កាំជ្រួច ទៅលើកងទ័ពស៊ីរី ចំនួន ២លើកមកហើយ កាលពីឆ្នាំ ២០១៦ម្ដង និងឆ្នាំ ២០១៧ ម្ដង ដោយ ម្ដងៗ បាញ់កាំជ្រួចប្រមាណជា ៦០ដើម ធ្វើអោយកងទ័ពស៊ីរីស្លន់ស្លោជាខ្លាំង។

ប្រទេសស៊ីរី ដែលស្ថិតនៅមជ្ឈឹមបូព៌ា បានធ្លាក់ក្នុងសង្រ្គាមស៊ីវិល ដោយសារប្រជាជនបះបោរ ប្រឆាំងរបបអាលអាសាដ តាំងពីឆ្នាំ២០១១ ដោយបណ្ដាលអោយមានជនភៀសខ្លួនច្រើនលាននាក់និង ស្លាប់ជាច្រើនម៉ឺននាក់៕

 

Share

Image
Image
Image