loader

ICCចាប់ផ្ដើមស៊ើបអង្កេតករណីសម្លាប់រង្គាលសហគមន៍រ៉ូហីងយ៉ាប្រឆាំងមេដឹកនាំយោធាភូមា

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICCបានសម្រេចបើកការស៊ើបអង្កេតករណីសម្លាប់រង្គាលទៅលើសហគមន៍ម៉ូស្លិមរ៉ូហីងយ៉ាដើម្បី បើកការជំនុំជម្រះក្ដីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។

                                                                     ប្រជាពលរដ្ឋភូមារងទុក្ខដោយអំណាចយោធា។

 

រដ្ឋអាជ្ញា Fatou Bensouda  បាននិយាយការប្រមូលភស្តុងតាងដំបូងបានចាប់ផ្ដើមហើយដែលនាំអោយសំណុំរឿងនេះ អាចបើកសវនាការ។

តាមរបាយការណ៍របស់ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិធំដូចជា Human Rights Watch Amnesty International ពួកគេ យោធាភូមា ត្រូវទទួលខុសត្រូវរឿងនេះ ដែលនាំអោយ ស្លាប់សហគមន៍រ៉ូហីងយ៉ាជាច្រើននាក់និង បណ្ដាលឱ្យ មនុស្សជិត៧០ម៉ឺននាក់ បានភៀសខ្លួន ទៅប្រទេសបង់ក្លាដេស។   

យ៉ាងតិចសំណុំរឿង ៤៣២ ទំព័រ ដែលស៊ើបអង្កេតដោយអង្គការសិទ្ធិមនុស្សអន្តរជាតិនិងគណៈកម្មការស្វែងរកការពិត បានបញ្ជូនទៅកាន់តុលាការICC ករណីប្រឆាំងពួកយោធាភូមា ទាក់ទិននឹង ការសម្លាប់រង្គាលលើសហគមន៍រ៉ូហីងយ៉ា។

តាមសារព័ត៌មានIndependent ក្រុមស៊ើបអង្កេត របស់អង្គការសហប្រជាជាតិ បានស៊ើបអង្កេតករណីនេះ រយៈ១៣ខែ មកហើយ៕  

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកត្រាំបណ្ដេញអគ្គរដ្ឋអាជ្ញាករណីមិនព្រមស៊ើបអង្កេតប្រឆាំងប្រទេសរុស្ស៊ី

អគ្គរដ្ឋអាជ្ញាលោក Jeff Sessions​ ត្រូវបានប្រធ[...]

អាមេរិក៖ក្រុមប្រជាធិបតេយ្យកាន់កាប់សភាម្ដងវិញហើយ   

គណបក្សប្រជាធិបតេយ្យត្រូវបានប្រកាសថា ជាអ្នកឈ្ន[...]

ភូមាយល់ព្រមទទូលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមកវិញក្រោមសម្ពាធ ​ICC និង EU

នៅទីបំផុតពួកយោធាភូមាយល់ព្រមទទួលយកជនភៀសខ្លួនភូ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត