loader

សហព័ន្ធអារ៉ាប់រួមនឹងផ្ដល់ប្រាក់កម្ចី ៥០០លានដុល្លារអាមេរិកដល់កម្ពុជាលើការវិនិយោគ

ភ្នំពេញ៖សមជិករាជវង្ស ឌូបៃ នឹងផ្តល់ជូន​ឥណទានកម្ចី ចំនួន៥០០ លានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ក្នុងការនាំទំនិញចូល នឹងធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការលើកឡើងរបស់ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum សមជិករាជវង្ស ឌូបៃ សហព័ន្ធ អារ៉ាប់រួម ដូចនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា នៅថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ២០១៨។

នៅក្នុងជំនួបពិភាក្សានេះ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum បានជម្រាបជូន  សម្តេច ហ៊ុន សែន ថា ទ្រង់មានបំណងចង់ចូលរួមក្នុងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្ដើមទំនាក់ទំនង និងការដាក់ទុនវិនិយោគនៅកម្ពុជា។ ព្រះអង្គម្ចាស់ បានបង្ហាញចំណាប់អារម្មណ៍ការវិនិយោគលើប្រព័ន្ធប្រេង ឧស្ម័ន លើពាណិជ្ជកម្ម និង ហិរញ្ញវត្ថុ។

ព្រះអង្គម្ចាស់ បានជម្រាបសម្តេច សម្ដេច ហ៊ុន សែន ថា នឹងផ្តល់ជូន​ឥណទានកម្ចី (Credit line) ចំនួន ៥០០ លានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ក្នុងការនាំទំនិញចូលពីសហព័ន្ធ អារ៉ាប់រួម ហើយនឹងសិក្សាលទ្ធផលផ្សេងៗទៀត ដើម្បីធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជុំវិញរឿងនេះដែរ  សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណព្រះអង្គម្ចាស់ និងប្រជាជន ក៏ដូចជា សហព័ន្ធអារ៉ាប់រួម ដែលបានជួយដល់ព្រះរាជាណាចក្រកម្ពុជា ជាពិសេស សម្រាប់អភិវឌ្ឍធនធានមនុស្សផង ការកសាងមជ្ឈមណ្ឌលកុមារកំព្រា និងជួយដល់កុមារកំព្រាផង។

ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យឧស្ម័ន សម្តេច ហ៊ុន សែន បានស្វាគមន៍ និងមានប្រសាសន៍ផងដែរថា ក្នុងករណីដែលបានវិនិយោគក្នុងវិស័យឧស្ម័ននេះ គឺនិងជួយកាត់បន្ថយក្នុងការកាប់ឈើធ្វើអុសដុតផង ហើយក៏ជួយក្នុងការគ្រប់គ្រងធនធានធម្មជាតិផងដែរ ។

ដោយឡែកពាក់ព័ន្ធ ឥណទានកម្ចី (Credit line)​ 500 លានដុល្លារនោះ សម្ដេចបានណែនាំឲ្យពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីរកចំណុចណាមួយ ក្នុងការចាប់ផ្ដើមប្រើប្រាស់ថវិកានេះ ៕

 

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាសិក្សាសន្ធិសញ្ញាស្ដីពីបត្យាប័នជាមួយរុស្ស៊ីដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ៖ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ចាប់[...]

ស្រូវលើផ្ទៃដីជិត២ម៉ឺនហិតាជួបគ្រោះរាំងស្ងួត

ស្រូវលើផ្ទៃដីជិត២ម៉ឺនហិតាជួបគ្រោះរាំងស្ងួត

ថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៨

ភ្នំពេញ៖ ដំណាំស្រូវដាំលើផ្ទៃដីជាច្រើនហិតា នៅខ[...]

អភិបាលក្រុងប៉ារីសសន្យានឹងជួយអភិវឌ្ឍក្រុងភ្នំពេញឱ្យកា្លយជាទីក្រុងបៃតង

ភ្នំពេញ៖ អភិបាល​ក្រុង​ប៉ារីសនៃប្រទេសបារាំងសន្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត