loader

សម្ដេច ហ៊ុន សែន ត្រូវបានមេដឹកនាំវៀតណាមអញ្ជើញទៅកាន់វៀតណាម

ក្រសួងការបរទេស វៀតណាមបានជូនដំណឹងថា នាយករដ្ឋមន្ត្រីកម្ពុជា គឺសម្ដេច ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាជាច្រើនរូបមកធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ ក្នុងសប្ដាហ៍នេះ។

តាមសារព័ត៌មានវៀតណាម VNS ចុះផ្សាយនៅថ្ងៃអង្គារ ទី ៤ ធ្នូនេះ  គឺ ទស្សនកិច្ច របស់សម្ដេចហ៊ុនសែនធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម ង្វៀនស៊ុនផុក ។

ទំនាក់ទំនងការទូតកម្ពុជា-វៀតណាម បានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧។ ប្រទេសទាំងពីរបានដោះដូរទស្សនកិច្ចនឹងគ្នាគ្រប់កម្រិតទាំងអស់។

វៀតណាមបានបញ្ជូនកងទ័ពរបស់ខ្លួនជាច្រើនម៉ឺននាក់ជួយកងទ័ពខ្មែរមួយក្រុមដឹកនាំដោយ សម្ដេច ហ៊ុន សែន សម្ដេច ជាស៊ីម សម្ដេច ហេង សំរិន ដោយផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ហៅរបបខ្មែរក្រហមនៅថ្ងៃទី ៧មករា ឆ្នាំ ១៩៧៩។

មេដឹកនាំ កម្ពុជា និងបក្សប្រជាជនកម្ពុជា បានហៅជ័យជមន្នះលើរបបខ្មែរក្រហមថា ជាការប្ដូរសាច់ស្រស់ ឈាមស្រស់ នៃយុទ្ធមិត្តរួមអាវុធរបស់កងទ័ពនៃប្រជាជនវៀតណាម។

កម្ពុជាក្រោមការដឹកនាំរបស់បក្សប្រជាជនកម្ពុជាមិនអាចភ្លេចបានឡើយ គុណតម្លៃរបស់កងទ័ពស្ម័គ្រចិនវៀតណាម ដែលបានពលីជីវិត ដើម្បី ប្រជាជនកម្ពុជារស់រៀនមានជីវិតឡើងវិញ។

របបកម្ពុជាប្រជាធិបតេយ្យក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី និងជាអគ្គលេខាបក្សកុម្មុយនិស្ត ខ្មែរក្រហម គឺលោក សាឡុតស ហៅប៉ុល ពត បានបណ្ដាលឱ្យពលរដ្ឋខ្មែរ ជិត ២លាននាក់ស្លាប់ ដោយការសម្លាប់ ការធ្វើទារុណកម្ម ការបង្អត់អាហារ និងការស្លាប់ដោយគ្មានថ្នាំព្យាបាល។ របបអាវខ្មៅនេះ មាននិន្នាការស៊ីជម្រៅជាខ្លាំងជាមួយ របបរបស់ជនបដិវត្តន៍ ម៉ៅ សេងទុង មេដឹកនាំបក្សកុម្មុយនិស្តចិន៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រសួងមហាផ្ទៃ ណែនាំការស្នើសុំសិទ្ធិធ្វើនយោបាយ ខណៈអ្នកវិភាគថារឹតតែបង្ហាញចរិតបំបែកបំបាក់

ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំសម្រាប់អ្នកដ[...]

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនមនុស្ស១៣នាក់ក្នុងឆ្នាំ២០១៨ធ្វើសកម្មភាពផ្ដួលរំលំរដ្ឋាភិបាល

អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា កងកម្លាំងន[...]

នាយករដ្ឋមន្រ្ដី៖ ២០២៥ជាអាណត្តិកំណត់កម្ពុជាគ្មានមីន

នាយករដ្ឋមន្រ្ដី៖ ២០២៥ជាអាណត្តិកំណត់កម្ពុជាគ្មានមីន

ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសថា កម្ពុជាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត