en     km
en     km

ទីបំផុតក្រុមហ៊ុនផលិតទូរស័ព្ទ HUAWEI វាតទីយកទីផ្សារលេខ ២ ពី Apple ផ្នែកលក់លើពិភពលោក

Share

(ក្រុងប៉េកាំង)៖ ក្រុមហ៊ុនផលិតទូរស័ព្ទដៃចិនម៉ាកល្បី Huawei បានដណ្តើមយកទីផ្សារពិភពលោក លេខ ២ បានហើយ នេះបើយោងរបាយការណ៍ទិន្នន័យផ្នែកលក់ក្រុមហ៊ុនទូរស័ព្ទដៃទំនើប ត្រូវបានដាចេញផ្សាយកាលពីថ្ងៃអង្គារិ៍ទី ៣១ ខែ កក្កដា ឆ្នាំ ២០១៨ នេះ។

ក្រុមហ៊ុនយក្ស Samsung របស់ប្រទេសកូរ៉េខាងត្បូងនៅតែរក្សាចំណាត់ថ្នាក់លេខ ១ ក្នុងការផលិតនិងដឹកជញ្ជូនបានប្រមាណ ៧១.៥ លានគ្រឿង ខណៈ ក្រុមហ៊ុន Apple  របស់សហរដ្ឋអាមេរិក ត្រូវបានក្រុមហ៊ុន Huawei ដណ្ដើមយកលេខ ២ ដោយលក់ដាច់ជិត ៥៤.២ លានគ្រឿង នាពាក់កណ្តាលឆ្នាំ ២០១៨ នេះ។

យ៉ាងណាក៏ដោយនេះ មិនមែនជារឿងអ្វីដែលត្រូវភ្ញាក់ផ្អើលនោះទេ ដែលក្រុមហ៊ុនយក្សអាមេរិក បែរជាធ្លាក់មកចំណាត់ថ្នាក់លេខ ៣ ព្រោះថា កាលពីឆ្នាំ ២០១០ ក្រុមហ៊ុននេះ ក៏ធ្លាប់ធ្លាក់មកចំណាត់ថ្នាក់នេះម្តងរួចមកហើយ។ ក្រុមហ៊ុននេះ បានដាក់ការប្តេជ្ញាចិត្តនឹងដណ្តើមប្រជែងយកលេខ ១ មកវិញ នៅពេលដែលទូរស័ព្ទ iPhone ជំនាន់ថ្មីនឹងបញ្ជេញមកលក់លើទីផ្សារនារយៈពេលខាងមុខនេះ៕

Share

Image
Image
Image