loader

GMAC៖កម្មការិនី៧០ម៉ឺននាក់អាចប្រឈមផលប៉ះពាល់ការងារប្រសិនអឺរ៉ុបដកEBA

ភ្នំពេញ៖ ស្រ្តីជាកម្មករកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនឹងប្រឈមបាត់បង់ការងារ ហើយជីវភាពគ្រួសារនឹងធ្លាក់ក្នុងភាពក្រីក្រវិញប្រសិនបើ សហភាពអឺរ៉ុបពិតជាដកពន្ធអនុគ្រោះ(EBA) មែននោះ។ នេះបើយោងតាមលិខិតរបស់សមាគម​រោង​ចក្រ​​កាត់​ដេរ​នៅ​កម្ពុជា(​GMAC) ផ្ញើជូនលោក​ស្រី Cecilia Malmström ស្នង​ការ​ពាណិជ្ជ​កម្ម​គណៈ​កម្មការ​អឺរ៉ុបកាលពីថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៨ ដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃនេះ។

                                                                             រូបកម្មករកាត់ដេរកំពុងដើរចេញពីធ្វើការ។

 

យោងតាមលិខិតរបស់ GMAC ការប្រកាសរបស់សហភាពអឺរ៉ុបដែលបង្ហាញលទ្ធភាពក្នុងការព្យួរបណ្តោះអាសន្ននៃគម្រោងគំនិតផ្តួចផ្តើមស្តីពីការនាំចូលទំនិញគ្រប់ប្រភេទលើកលែងតែអាវុធ(EBA)សម្រាប់កម្ពុជា គឺជាការភ្ញាក់ផ្អើលសម្រាប់វិស័យឯកជនរួមទាំងវិនិយោគិន កម្មករ ព្រមទាំងអ្នកបញ្ជាទិញដែលទិញពីកម្ពុជា។ សម្រាប់ GMAC ការដកពន្ធអនុគ្រោះនេះនឹងបណ្តាលឱ្យ ស្រ្តីកម្ពុជាក្រីក្ររាប់លាននាក់និងគ្រួសាររបស់ពួកគេត្រូវបានទាញចេញពីភាពក្រីក្រវិញមិនខាន។

សមាគមរោងចក្រកាត់ដេរបន្តថា ការព្យួរបណ្តោះអាសន្ននៃគម្រោង EBA ឬទណ្ឌកម្មឯកតោភាគីរយៈពេលខ្លីណាមួយ អាចមានផលប៉ះពាល់អវិជ្ជមានរយៈពេលវែងដល់ជីវិតរបស់កម្មករ និងគ្រួសាររបស់ពួកគេ។ ភាពរីកចម្រើនទាំងអស់ដែលកម្ពុជាសម្រេចបានក្នុងរយៈកាល២ទសវត្សរ៍កន្លងមកនេះ គឺអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធទាំងអស់រួមទាំងដៃគូអភិវឌ្ឍន៍ដូចជា សហភាពអឺរ៉ុប។ ​សហភាពអឺរ៉ុបជាដៃគូពាណិជ្ជកម្មសំខាន់មួយសម្រាប់កម្ពុជា ជាពិសេសចំពោះវិស័យសម្លៀកបំពាក់និងស្បែកជើង។ ជាង៤៦%នៃការនាំចេញសរុបនៃសម្លៀកបំពាក់និងស្បែកជើងរបស់កម្ពុជាគឺទៅសហភាពអឺរ៉ុប។

វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ផ្តល់ការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណ៧០ម៉ឺននាក់ ដែលជាង៨៥%ជាស្រ្តីមកពីបណ្តាខេត្តជនបទ។ ប្រជាពលរដ្ឋ២លាននាក់ដទៃទៀតក្នុងចំណោមប្រជាពលរដ្ឋសរុប១៦លាននាក់ពឹងផ្អែកលើ វិស័យនេះ។ ជារៀងរាល់ខែ ប្រាក់ខែជាង១៥០លានដុល្លារអាមេរិកត្រូវបានចំណាយទៅលើកម្មករទាំងនេះ។

ទោះយ៉ាងណាក្តី GMAC ​នៅតែមានសុទិដ្ឋិនិយមថា វិស័យកាត់ដេរនឹងមិនស្ថិតនៅក្នុងការដាក់ទណ្ឌកម្មណាមួយ និងមិនស្ថិតនៅក្នុងគោលដៅដាក់ទណ្ឌកម្មឡើយ។

អាស្រ័យហេតុនេះ សមាគមរោងចក្រសូមអំពាវនាវឲ្យមានចំណាត់ការយកចិត្តទុកដាក់និងការសម្រេចប្រកបដោយការពិចារណាពីលោកស្រី Cecilia Malmström ស្នងការពាណិជ្ជកម្មគណៈកម្មការអឺរ៉ុប។ សមាគមរោងចក្រត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការពិតបន្ថែមទៀតដល់លោកស្រីនៅពេលលោកស្រីតម្រូវក្នុងអំឡុងដំណើរការតាមដាននៅកម្ពុជា៕

 

 

ព័ត៌មានទាក់ទង

ប្រតិភូសភាបារាំងមកទស្សនៈកិច្ចកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងស្ថាប័ននីតិប្បញ្ញតិប្រទេសទាំងពីរ

ភ្នំពេញ៖ ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋ[...]

សម្ដេច ស ខេង ចង់ឃើញកម្ពុជា និងវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែនជាមួយគា្ន

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា[...]

រកឃើញជ័យលាភីរត់ប្រណាំងកម្សាន្ត ១២នាក់ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង

កោះកុង៖ យ៉ាងហោចណាស់អ្នករត់ប្រណាំងកម្សាន្តចំងា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត