en     km
en     km

អ្នកជំនាញសេដ្ឋកិច្ច៖ ធនាគារគាំទ្រវិស័យអាជីវកម្មខ្នាតតូចផ្តល់ទាំងផលវិជ្ជមាន និង អវិជ្ជមាន

Share

ក្រុងភ្នំពេញ៖ ក្រោយពីកម្ពុជា បើកចំហទីផ្សាររបស់ខ្លួន ពោលគឺចាប់តាំងពីឆ្នាំ១៩៩៣ បន្ទាប់ពី កម្ពុជា បោះឆ្នោត សភាលើកដំបូង មានរបបគ្រប់គ្រងបែបសេរី គេសង្កេតឃើ់ញវិនិយោគទុនលើ វិស័យធនាគារខ្នាតធំក្ដី តូចក្ដី បានរីកដូចផ្សិត។ តែបែបនេះក្ដី ហាក់នៅមិនទាន់ គ្រប់គ្រាន់ដើម្បីបំពេញសេចក្ដីត្រូវការ ទីផ្សារនៅឡើយ។ ទំនងដោយសារបែបនេះ ហើយបាន ជាប្រមុខរដ្ឋាភិបាល ប្រកាសថា នៅពេលខាងមុខរដ្ឋាភិបាលនឹងបង្កើតធនាគារសហគ្រាសធន់តូចមួយទៀត ដើម្បីជួយជំរុញការផលិតក្នុងស្រុកកាន់តែសំបូរបែប។

ទាក់ទិនបញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ចម្នាក់ បានចូលរួមផ្ដល់ទស្សនៈនិងការចែករំលែកបទពិសោធន៍បន្ថែមជួយដល់គម្រោងរបស់រដ្ឋាភិបាល។

សំឡេង លោក សេរី វឌ្ឍនៈ លម្អិតជូន៖

យុគសម័យនៃឧស្សាហកម្មទំនើបនៃសតវត្សទី ២១នេះ ការបង្កើតការអាជីវកម្មត្រូវបានបែងចែក ជាបី គឺ អាជីវកម្មបែបផលិត អាជីវកម្មទិញលក់ និង អាជីវកម្មសេវា។

ថ្មីៗនេះ​ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន បានប្រកាសពីគំរោងបង្កើតធនាគារសហគ្រាសធន់តូច ដើម្បីផ្តល់កម្ចីទៅម្ចាស់អាជីវកម្ម ឬម្ចាស់គ្រាសដែលមានបំណងចង់បង្កើតផលិតផលប្រើប្រាស់ក្នុងស្រុកសំដៅកាត់បន្ថយការនាំចូលពីបរទេស និងបង្កើនការងារក្នុងស្រុកដល់ពលរដ្ឋ ។

គម្រោងរបស់រដ្ឋាភិបាល ត្រូវបានអ្នកជំនាញមើលឃើញថា ប្រសិនបើធ្វើបាននឹងជួយដល់សង្គមកម្ពុជាបានយ៉ាងច្រើនតែក៏មានចំណុចអវិជ្ជមានដែរ។

លោក គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ច បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសដែលទើបនឹង ងើបផុតពីសង្គ្រាម ឬ អាចហៅបានថាជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ។

លោកថាការបង្កើត សហគ្រាសធន់តូច និង មធ្យម តាមគំរោងរបស់រដ្ឋាភិបាលគឺពិត ដើរតួនាទីយ៉ាងសំខាន់ក្នុងមុខជំនួញ។ លោក បានពន្យល់ថា ការដែលប្រទេសមួយសំបូរទៅដោយ សហគ្រាសធន់តូច ឬ អាជីវកម្មធន់តូច គឺជួយឱ្យប្រជាពលរដ្ឋមានមុខរបរមួយ ខ្លួនឯង មិនធ្វើការឲ្យអ្នកដទៃ ព្រមទាំងជួយកាត់បន្ថយដល់អត្រាអ្នកអត់ការងារធ្វើបានទៀត

ផង។

សំឡេងលោក គី សេរីវឌ្ឍន៍៖

ទោះបីជាយ៉ាងណា លោកបានបង្ហាញពីផលអវិជ្ជមានមួយចំនួនគឺ នៅពេលដែលមានកំណើនសហគ្រាសធន់តូចឬមធ្យមកើនឡើងខ្លាំង គឺធ្វើឱ្យរដ្ឋាភិបាលពិបាកធ្វើការគ្រប់គ្រង ព្រោះការអនុវត្តច្បាប់របស់សហគ្រាសធន់តូចនិងមធ្យមនេះទាមទារឲ្យមានការអនុវត្តច្បាប់ឲ្យបានជាក់លាក់​ និង ពេញលេញ។

សំឡេង លោក គី សេរីវឌ្ឍន៍៖

អ្នកជំនាញបានបង្ហាញថា សហគ្រាសធន់មធ្យមនៅកម្ពុជាហាក់ដូចជាពុំទាន់ មានការប្រកួតប្រជែងពេញលេញនៅឡើយទេ។ ការប្រកួតប្រជែងហាក់នៅមានកម្រិត។តែ បែបនេះវាអាស្រ័យទៅលើគោលនយោបាយរបស់ធនាគារនោះ ថាតើការប្រាក់របស់ធនាគារនោះប៉ុន្មាន បើធៀបទៅនឹងការប្រាក់កម្ចីរបស់ធនាគាឯកជន ឬ មីក្រូហ្វាយណាន់។

សំឡេង លោក គី សេរីវឌ្ឍន៍៖

ចំពោះការប្រកួតប្រជែងវិញ លោកបានពន្យល់ថា នៅកម្ពុជាដោយសារតែការចំណាយទុនហាក់ដូចជាមានតម្លៃថ្លៃ ហើយការដែលនាំចូលពីបរទេសក៏ច្រើន​ វាក៏អាចជាបញ្ហាមួយដែលប្រឈមនឹងហានិភ័យមួយចំនួន។​

សំឡេង លោក គី សេរីវឌ្ឍន៍៖ 

ការប្រកួតប្រជែង នៅក្នុងវិស័យនេះ​ហាក់ដូចជានៅមានកម្រិត ដែលជំនាញសេដ្ឋកិច្ច យល់ថា គឹត្រូវទាមទារឲ្យមានការរៀបចំច្បាប់ឲ្យបានត្រឹមត្រូវ។ លោកបានបង្ហាញថា វិស័យដែលមានទីផ្សារខ្ពស់ ហើយមានហានិភ័យទាប គឺវិស័យស្បៀងអាហារ ឬ កសិឧស្សាហកម្ម ។

សំឡេង លោក គី សេរីវឌ្ឍន៍៖

យ៉ាងណាក៏ដោយ លោក បណ្ឌិត គី សេរីវឌ្ឍន៍ ពន្យល់ថាធនាគារដែលគាំទ្រដល់អាជីវកម្មធន់តូច ឬ មធ្យមនោះ គឺជារឿងដែលល្អ ។ក៏ប៉ុន្តែអ្វីដែលជាបញ្ហា លោកថា រដ្ឋាភិបាលគួរតែចាត់ចែង គោលនយោបាយឲ្យបានច្បាស់លាស់ ព្រោះថា វិស័យអាជីវកម្មខ្នាតតូច ឬ មធ្យមគឺជាការប្រកួតប្រជែងគ្នាខ្លាំង ហើយដើម្បីជៀសវាងការក្ស័យធន់របស់ធនាគារ រដ្ឋាភិបាលគួរពិចារណាលើការផ្តល់កម្ចីដោយការប្រាក់ទាប។

សំឡេង លោក គី សេរីវឌ្ឍន៍៖

​បច្ចុប្បន្ន ប្រទេសកម្ពុជាមានធនាគារ ៥៤ស្ថាប័ន ក្នុងនោះ ធនាគារពាណិជ្ជកម្ម មាន ៣៩ស្ថាប័ន និងធនាគារឯកទេសមាន១៥ស្ថាប័ន។ដោយឡែក គ្រឹះស្ថាន ហិរញ្ញវត្ថុមាន៧៦ ស្ថាប័ន៕

                                                                                                                    

 

 

 

 

Share

Image
Image
Image