loader

នៅឆ្នាំក្រោយកម្ពុជាប្រឈមមុខនឹងការធ្លាក់ចុះនៃកំណើននាំចេញសម្លៀកបំពាក់

ក្រុងភ្នំពេញ៖  ក្រុមម្ចាស់សហគ្រាសបានដាក់ការព្រួយបារម្ភយ៉ាងខ្លាំងមួយ ដែលកត្តាជះឥទ្ធិពលអាក្រក់ទៅលើអត្រានៃកំណើនការនាំចេញសម្លៀកបំពាក់នៅឆ្នាំក្រោយ នោះគឺការបោះឆ្នោតជ្រើសរើស សមាជិកសភាអាណត្តិទី ៦។ការព្យាករណ៍នេះត្រូវបានអ្នកជំនាញយល់ស្របថា ការនាំចេញនឹងមានការធ្លាក់ចុះនៅឆ្នាំក្រោយ។

ស្តាប់សម្លេងលោក សេរី វឌ្ឍនៈ៖

មាគមរោងចក្រកាត់ដេរសម្លៀកបំពាក់កម្ពុជាហៅកាត់ថា GMACដែលតំណាងឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ទាំង ៦០០ រោងចក្រ ព្យាករណ៍ថាឆ្នាំក្រោយ កំណើនអត្រាការនាំចេញនឹងធ្លាក់មកត្រឹម ៤-៥ ភាគរយ ដែលកំណើននេះ បើប្រៀបធៀបនឹងដើមឆ្នាំ ៩ខែ ឆ្នាំ ២០១៧ គឺមានដល់ទៅ ៨ ភាគរយ។ ការធ្លាក់ចុះនេះ គឺជាកត្តាដែលធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងសេដ្ឋកិច្ចពាណិជ្ជកម្ម។

លោក កាំង ម៉ូនីកា អគ្គលេខាធិការងសមាគមកាត់ដេរ GMAC បានប្រាប់មកកាន់សារព័ត៌មាន Reutersថា លោកពុំបានមើលឃើញថា កម្ពុជានឹងត្រូវដាក់ទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិនោះទេ តែផ្ទុយទៅវិញគឺព្រួយបារម្ភពុំមាននរណាទិញ ឬ បន្ថែមការដាក់ការវិនិយោគនៅកម្ពុជា ព្រោះកត្តានយោបាយរបស់កម្ពុជា ដូចជាការដែលរដ្ឋាភិបាលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ។

ស្របពេលនេះ ដែរ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា((ស៊ីខៅឌូ)យល់ស្របនឹងគំនិតរបស់លោក កាំង ម៉ូនីកា ។ លោកថា នៅបណ្តាប្រទេសនៅលើពិភពលោក នៅពេលដែលជិតដល់រដូវការបោះឆ្នោតផ្លាស់ប្តូររបបដឹកនាំ វិនិយោគិន តែងតែ ត្រៀមខ្លួនរួចជាស្រេច ដោយមិនសម្រុកវិនិយោគខ្លាំងក្លាដូចមុនទេតែគេក៏មិនដកការវិនិយោគទៅវិញដែរ។តែលោកថាគេនៅទ្រឹងហើយរង់ចាំស្ថានការណ៍នយោបាយ។

 លោក អាត់ធន់៖ ចំពោះខ្ញុំ គឺយល់ស្របនឹងការលើកឡើងរបស់លោកកាំងមូនីកាដែរ បាទ! ធម្មតារដូវការបោះឆ្នោត អ្នកវិនិយោគិន ជាពិសេសអ្នកដាក់ទុននៅក្នុងវិស័កាត់ដេរ នឹង គឺនឹងធ្វើការកាត់បន្ថយសម្ភារះឬ ឥវ៉ាន់ មកត្រឹមចំណួនមួយសមរម្យដែលអាចទុកចិត្តបាន អញ្ជឹងដូចប្រទេសណាដូចប្រទេសណាអញ្ជឹង! ហើយស្ថានភាពដូចករណីប្រទេសកម្ពុជា គឺពុំអាចទុកចិត្តបានទេ។

លោក បានបញ្ជក់ទៀតថា ប៉ុន្មានឆ្នាំ ចុងក្រោយនេះ លោកយល់ថាវិស័យកាត់ដេរ សម្លៀកបំពាក់គឺរដ្ឋាភិបាលបានធ្វើបានយ៉ាងល្អដែលអាចធ្វើឲ្យមានការរីកចម្រើនខ្លាំង។

តែលោកថា ការដាក់ទណ្ឌកម្មពីសំណាក់អន្តរជាតិ គឺជារឿងដែលពុំអាចទស្សន៍ទាយទុកមុន តែយ៉ាងណាក៏គេសង្គេតឃើញថា សហគមន៍អន្តរជាតិបានដកកូតាបណ្តើរៗហើយ។ លោក ថាបើសិនជាមានការដាក់ទណ្ឌកម្មមែននោះ សេដ្ឋកិច្ចកម្ពុជាច្បាស់ជាជាប់គាំងពុំខាន។

លោក អាត់ ធន់៖ការដាក់ទណ្ឌកម្មនេះប្រសិនបើ វាអាចកើតមានមែន គឺវាជាបញ្ហាធ្ងន់ធ្ងរនៅលើវិស័យនេះ ឧទាហរណ៍បើមានការបិទបញ្ចប់ពាណិជ្ជកម្មពីសហគមន៍អឺរ៉ុប ឬ សហរដ្ឋអាមេរិកមែននោះ អញ្ជឹង ៣០ ទៅ ៧០ ភាគរយនៃពាណិជ្ជកម្មគឺត្រូវបានបាត់បង់ហើយវាមានបញ្ហាភ្លាម អញ្ជឹងហើយអ្នកវិនិយោគិនគឺមានតែពិនិត្យមើលលើបាទ!។

ខណៈនេះ អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ យល់ថា ការព្យាការណ៍របស់លោក កាំង មូនីកា គឺជារឿងដែលត្រឹមត្រូវ និង ជាគំនិតរបស់គាត់មួយជ្រុង។

លោកថា ចំពោះការបោះឆ្នោតនៅឆ្នាំក្រោយនេះ បើទោះបីជាមានការគំរាមដាក់ទណ្ឌកម្មពីសំណាក់សហគមន៍អឺរ៉ុបក្តី តែការវិនិយោគនឹងនៅតែរក្សាស្ថិរភាពជាធម្មតា ព្រោះអ្នកវិនិយោគិន មានចំនួនច្រើនជាងមុខ បើប្រៀបធៀបនឹងអ្នកវិនិយោគឆ្នាំមុនៗ។

លោក ស៊ាង ថៃ៖ ខ្ញុំមើលទៅ មិនថាអ្នកណាខុសអ្នកណាត្រូវ ព្រោះមើលទៅគ្មានអ្វីគួរឲ្យខ្លាចផង ហើយរាល់ថ្ងៃយើងឃើញថាមានអ្នកវិនិយោគច្រើនចូលមកកម្ពុជា ហើយអញ្ជឹងខ្ញុំមើលទៅពុំឃើញអីទេ!

កាលពីឆ្នាំ ២០១៦ ការនាំចេញរបស់កម្ពុជាក្នុងវិស័យសម្លៀកបំពាក់មានទំហំពាណិជ្ជកម្ម ប្រមាណ ៦.៣ ពាន់លាន ហើយនៅដើមឆ្នាំ ៧ ខែ នៃឆ្នាំ ២០១៧ កម្ពុជាអាចនាំចេញបានដល់ទៅ ៤.៩ ពាន់លាន។

គេសង្គេតឃើញថា ២ ទសវត្សមកនេះ កម្ពុជាគឺជាប្រទេសទី ៦ ដែលមានការរីកចម្រើននៅក្នុងវិស័យសេដ្ឋកិច្ចក្នុងពិភពលោក ដែលមានកំណើន GDP ៧.៦ ភាគរយ។ នេះបើយោងតាមទិន្នន័យរបស់ ធនាគារពិភពលោក។

តាមទីភ្នាក់ងារសារព័ត៌មានReuters រោងចក្រកម្ពុជាទាំងអស់ ៦៥ ភាគរយ គឺជារបស់ប្រទេសចិន។ កម្មករកម្មការនីរោងចក្រនៅកម្ពុជាប្រមាណជាង ៧០ ម៉ឺននាក់ ដែលក្នុងនោះ ពួកគេទទួកបាន ប្រាក់ខែរបស់ពួកគេជាមធ្យមប្រមាណ ១៥៣ ដុល្លា ដែលច្រើនជាងប្រាក់ខែរបស់កម្មករកម្មការនីនៅប្រទេសបង់ក្លាដេស មាន៨៨ដុល្លារ។

ចាប់តាំងពីរដ្ឋាភិបាលបានសម្រេចបិទស្ថានីយ៍ដែលជួលម៉ោងផ្សាយហអោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលក្នុងនោះមានវិទ្យុអាស៊ីសេរី វិទ្យុសម្លេងប្រជាធិបតេយ្យ និង វិទ្យុសម្លេងសហរដ្ឋអាមេរិក រួមទាំងការរំលាយគណបក្សសង្គ្រោះជាតិមក គេសង្កេតឃើញ មានការព្រមានដកកូតាពាណិជ្ជកម្មពីសហគមន៍អឺរ៉ុប និង អានេរិកដែលកត្តានេះធ្វើឲ្យអ្នកវិនិយោគិនមួយចំនួនខ្លាចថាសេដ្ឋកិច្ចមិនដើរទៅមុខ ទើបធ្វើមានការព្រួយបារម្ភពីសំណាក់ម្ចាស់សហគ្រាសដែលវិនិយោគនៅកម្ពុជា៕

 

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

មន្ត្រីរដ្ឋាភិបាលបង្ហាញវិបត្តិ ៦ ចំណុចក្នុងវិស័យស្រូវអង្ករ

ភ្នំពេញ៖ បើទោះបីជាកម្ពុជាអាចផ្គត់ផ្គង់ផលិតផលស[...]

បទវិភាគ៖ រដ្ឋាភិបាលគួរបំភាចការអភិវឌ្ឍតាមបណ្តាខេត្តបន្ថយភាពកកកុញនៅទីក្រុង

ប្រមុខរាជរដ្ឋាភិបាលក្នុងសប្តាហ៍នេះ បានបង្ហើបព[...]

ក្រសួងសេដ្ឋកិច្ចរៀបចំគោលនយោបាយបន្ថយកម្ចីបរទេសកាត់បន្ថយហានិភ័យ

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត