en     km
en     km

EUផ្ដល់៤០លានដុល្លារដល់ពលរដ្ឋវេណេហ្សូអេឡាភៀសខ្លួនខាងនយោបាយ

Share

លោក Christos Stylianides មន្ត្រីជាន់ខ្ពស់ម្នាក់របស់គណៈកម្មាការសហគមន៍អឺរ៉ុបបាននិយាយថា សហភាពអឺរ៉ុបបានផ្ដល់ជំនួយជាង ៤០លានដុល្លារ ដើម្បីជួយដល់ពលរដ្ឋវេណេហ្សូអេឡាដែលកំពុងរងទុក្ខវេទនាដោយសារវិបត្តិនយោបាយនឹងសេដ្ឋកិច្ច។

លោក ថា ថវិកានេះត្រូវផ្ដល់ក្នុងគំរោងមនុស្សធម៌ដើម្បីជួយផ្នែកសុខភាព និងស្បៀងអាហារដែលពលរដ្ឋវេណេហ្សូអេឡាកំពុងរស់នៅក្រៅប្រទេសដោយសារតែភៀសខ្លួនខាងនយោបាយ។

លោក Christos Stylianides បញ្ជាក់ថា ការផ្ដល់ប្រាក់ជំនួយនេះ ធ្វើឡើងបន្ទាប់ពីលោក និងក្រុមស្វែងរកការពិតរបស់លោកបានទៅពិនិត្យការរស់នៅរបស់ប្រជាជនវេណេហ្សូអេឡានៅតាមព្រំដែនប្រទេសកូឡំប៊ី ។ លោកបន្ដថា សហភាពអឺរ៉ុបមិនអាចឈរឱបដៃមើលពលរដ្ឋវេណេហ្សូអេឡារងទុក្ខវេទិនានោះទេ។លោកបញ្ជាក់ថា ជំនួយនេះ មិនមានទំនាក់ទំនងជាមួយ រដ្ឋភិបាល របស់លោកម៉ាឌូរ៉ូនោះទេ។  

តាមបណ្ដាញផ្សាយព័ត៌មាន Fox News មេដឹកនាំសហភាពអឺរ៉ុប បានគំរាម ថានឹងបន្តដាក់ទណ្ឌកម្មថែមទៀត ប្រឆាំងរបបលោកនីកូឡាស់ម៉ាឌូរ៉ូ បើលោកប្រធានាធិបតីរូបនេះ មិនធ្វើការបោះឆ្នោតឡើងវិញ ហើយ ត្រូវមានវត្តមានគណបក្សប្រឆាំងដែលនិរទេសខ្លួន។

ពលរដ្ឋវេណេហ្សូឡាបានភៀសខ្លួន ទៅនៅប្រទេសជិតខាង ចាប់តាំងពីផ្ទុះវិបត្តិនយោបាយ នៅដើមឆ្នាំ២០១៧ មានជិត ១លាននាក់ ហើយក្នុងនោះជាង ៨០ម៉ឺននាក់ ទៅនៅប្រទេសកូឡំប៊ី៕

 

Share

Image
Image
Image