en     km
en     km

EDC​ ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្ដាល​

Share

ភ្នំពេញ​៖​ តាម​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​ ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃនេះ​ គឺ​អគ្គិសនី​កម្ពុជា​ នឹង​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​ ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្ដាល​ ២​ថ្ងៃ​ ពី​ថ្ងៃ​ទី​២៤​ ដល់​ថ្ងៃ​ទី​២៥​ខែវិច្ឆិកា​។​

EDC-text

តាម​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​ ការ​ផ្អាក​នេះ​ដោយសារ​ ការងារ​ជួសជុល​ ផ្លាស់​ប្ដូរ​ តម្លើង​បរិក្ខារ​ និង​រុះរើ​គន្លង​ខ្សែបណ្ដាញ​បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​ អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​ នៅ​តំបន់​ភ្លើង​មួយ​ចំនួន​។​ EDC​ បាន​សេចក្ដីជូនដំណឹង​ ដូចខាងក្រោម​៖

១.​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ចាប់ពី​ម៉ោង​ ០៩​ព្រឹក​ ដល់​៤​រសៀល​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​ ៖

ក.​តំបន់​ភ្លើង​លេខ​ ប​.​ត​ ០៤០​ ស្ថិត​នៅ​តាម​បណ្ដោយ​វិ​ថី​ឧកញ៉ា​ អ៊ុ​ក​ លន់​ ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​  ទី​២.​ ខណ្ឌដូនពេញ​ ។​
ខ.​តំបន់​ភ្លើង​លេខ​ ប​.​ត​ ៦២៧​ ស្ថិត​នៅ​ក្នុង​សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មក​រា​ (​សាខា​វត្ត​ភ្នំ​)​ ។​
គ.​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​កន្ទោក​ ភូមិ​ស្ងួន​ពេជ្រ​ ភូមិ​ថ្មដា​ ភូមិ​ត្រពាំង​គល់​ ភូមិ​អង្គ​ ភូមិ​អង្គ​កែវ​ ក្នុង​សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ(​សាខា​អូរ​បែក​ក្អម​)​ ។​
ឃ.​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​សា​ឡង​ ភូមិ​ត្រឹម​ ភូមិ​អំពិល​ ក្នុង​សង្កាត់​កំ​បូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ (​សាខា​អូរ​បែក​ក្អម​)​ ។​
​ង.​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១​ ចាប់ពី​ឃុំ​រកា​ខ្ពស់​ រហូត​ដល់​ឃុំ​ស្វាយ​រលំ​ ក្នុងស្រុក​ស្អាង​ ខេត្តកណ្ដាល​ (​សាខា​ចាក់​អង្រែ​ក្រោម​)​។​

២.​ថ្ងៃ​សុក្រ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ចាប់ពី​ម៉ោង​ ០៩​ ដល់​ម៉ោង​ ៤​រសៀល​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​ ៖

ក.​តំបន់​ភ្លើង​លេខ​ P1630​ ស្ថិត​នៅ​ភូម​ឬ​ស្សី​ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២​ ខណ្ឌមានជ័យ​ (​សាខា​អូរ​បែក​ក្អម​)​ ។​
ខ.​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ស្វាយ​ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​(​សាខា​អូរ​បែក​ក្អម​)​ ។​
គ.​តំបន់​ភ្លើង​មួយ​ចំ​ថ​នួន​ដែល​ស្ថិត​នៅ​ភូមិ​ឬ​ស្ស៊ី​ ភូមិ​ព្រែក​ទាល់​ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២​ ភូមិ​  ចំរើន​ផល​ ភូមិ​សន្សំ​កុសល​ ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១​ ខណ្ឌមានជ័យ​ (​សាខា​អូរ​បែក​ក្អម​)​  ។​
ឃ.​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ក្បាល​ទំនប់​ ភូមិ​ត្នោត​ជ្រុំ​ ក្នុង​សង្កាត់​បឹង​ទំពន់​ទី​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ (​សាខា​អូរ​បែក​ក្អម​)៕

Share

Image
Image
Image