loader

EBA៖ក្រសួងការបរទេសកម្ពុជាប្រតិកម្មថាEUធ្វើរឿងអយុត្តិធម៌

សេចក្ដីថ្លែងការណ៍កណ្ដាលអាធ្រាត្រតបវិញនឹងការសម្រេចចិត្តរបស់EUក្រសួងការបរទេសកម្ពុជាកំពុងស្រែករកយុត្តិធម៌។

នៅយប់ម៉ោងប្រមាណជិត១១នាថ្ងៃទី១២កុម្ភៈដោយរង់ចាំរួចរាល់នឹងការសម្រេចចិត្តរបស់EUក្រសួងការបរទេសកម្ពុជាបានចេញផ្លូវការនូវសេចក្ដីថ្លែងការណ៍ កម្រាស់ពីរទំព័រទល់នឹងការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនៃការដកជាបណ្ដោះអាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBAលើទំនិញ៤០មុខជាពិសេសគឺសំលៀកបំពាក់ ស្បែកជើង ស្ករសជាដើម។

គួរបញ្ចាក់ថាមុខទំនិញ៤០ប្រភេទនោះមានទំហំពាណិជ្ជកម្មនាំចេញទៅសហភាពអឺរ៉ុបគិតជាតម្លៃប្រមាណ១១០០លានដុល្លារ។

លោក Josep Borrel តំណាង​ជាន់​ខ្ពស់​នៃ​សហភាព​អឺរ៉ុប និង​ជា​ស្នងការ​រង​នៃ​គណៈកម្មការ​អឺរ៉ុប ថ្លែង​ថា សហភាព​​អឺរ៉ុប គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​តែ​ពី​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​មួយ​ផ្នែក​ពី​កម្ពុជា​ឡើយ នៅ​ពេល​ដែល​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លិច​បំផ្លាញ លំហ​សិទ្ធិ​មនុស្សត្រូវ​កាត់​បន្ថយ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ត្រូវ​បិទ​ខ្ទប់​។ ការ​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​នា​ពេល​នេះ បើ​តាម​លោក Josep Borrel ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​អឺរ៉ុប ចំពោះ​ប្រជាជន​កម្ពុជា ចំពោះ​សិទ្ធិ​របស់​ពួក​គេ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​នៃ​ប្រទេស​។

ជាមួយគ្នានេះសភាអឺរ៉ុប និង ក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការថាសេចក្ដីសម្រេចនេះ នឹងចូលជាធរមាននិងចាប់អនុវតត្ពីថ្ងៃទី១២សីហាទៅ។
បែបណាក្ដីអឺរ៉ុបដែលរាងសាបទឹកមាត់បន្ដិចព្រោះរដ្ឋាភិបាលប្រកាន់ជំហររឹងហើយថាជំនួយអឺរ៉ុបចង់បានអធិបតេយ្យកម្ពុជាគឺកម្ពុជាមិនខ្វល់នឹងការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនោះទេ។តែសម្រាប់អឺរ៉ុបនៅតែចិញ្ចឹមចិត្តចង់ឃើញកម្ពុជាចាត់វិធានការណ៍ជាបន្ទាន់ស្ដារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។

យ៉ាងណាមិញក្រសួងការបរទេសកម្ពុជាបានសរសេរក្នុងន័យដើមទាំងស្រុងដោយប្រតិកម្មដូចនេះថា៖

ដោយ៖ ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ធនាគារពិភពលោក ផ្ដល់ប្រាក់ឥណទាន២០លានដុល្លារជួយកម្ពុជា ប្រឆាំងជំងឺCovid

ធនាគារពិភពលោក បានអនុម័តលើឥណទានទឹកប្រាក់២០លានដ[...]

សម្ដេចហ៊ុនសែន ៖កាត់ទោសហើយ គឺយកទៅដាក់គុកវិញ (លោកកឹមសុខា)

នៅទីបំផុត ជោគវាសនា របស់លោក កឹមសុខា នៅតែ ស្ថិត[...]

នាយករដ្ឋមន្រ្ដីកម្ពុជានឹងចាត់ទុកអ្នកនៅតែបំផុសព័ត៌មានកូវីដ១៩ថាជាពួកភេវកម្ម

ខណៈព័ត៌មានដើរដួល សន្លប់ឬស្លាប់តាមដងផ្លូវ និងទ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត