en     km
en     km

លោកឌុយតើតេប្រាប់គុយវ៉ែតថាត្រូវការពារស្រ្តីហ្វីលីពីនបើពុំនោះទេផ្គាកបញ្ជូនពួកគេទៅប្រទេសនេះ

Share

លោកឌុយធើទេ ប្រធានាធិបតីហ្វីលីពីនបានថ្លែងគម្រាមថាលោកនឹងហៅពលករទាំងអស់ពីប្រទសគុយវ៉េតត្រឡប់មកផ្ទះវិញ បើមានស្រ្តីហ្វីលីពីនម្នាក់ទៀតធ្វើអត្តឃាតដោយសារការរំលោភ ។
 
កាលពីថ្ងៃសៅរ៍លោកបែលឡូ រដ្ឋមន្ត្រីក្រសួងការងារបានសម្រេចផ្អាកការបញ្ជូនពលករទៅគុយវ៉េត បន្ទាប់ពីមានរបាយការណ៍អំពីស្ត្រីហ្វីលីពីន៧នាក់ត្រូវបានរំលោភនិងសម្លាប់ខ្លួន ។
លោកឌុយធើទេ បានអំពាវនាវដល់រដ្ឋាភិបាលគុយវ៉េតនិងប្រទេសនៅមជ្ឈឹមបូព៌ា អោយការពារពលការិនី ក្នុងឋានៈជាមនុស្សជាតិ ។
លោកឌុយធើទេ បានទទួលស្គាល់ថា ពលករទាំងនោះបានជួយដល់ចំណូលថវិការជាតិ ប៉ុន្តែលោកក៏ត្រូវគិតគូរដល់សុខុមាលភាពរបស់ពលករទាំងនោះដែរ ។ បើតាមគេហទំព័រ Inquirer Net លោកឌុយធើទេ បានព្រមានដូចនេះ មុនលោកឡើងយន្តហោះ ទៅជួបមេដឹកនាំ ឥណ្ឌា កាលពីថ្ងៃពុធ ទី២៤មករា ឆ្នាំ២០១៨នេះ។
 
លោករដ្ឋមន្ត្រី ការបរទេស ហ្វីលីពីន Alan Peter Cayetanoបាន បញ្ជាក់បន្ថែមថា អ្វីដែលកើតមកលើស្រ្តីហ្វីលីពីន ធ្វើការនៅប្រទេសគុយវ៉ែតគឺជារឿងពិត ដែលប្រទេសនេះ ត្រូវ ការពារពួកគាត់។
ពលករហ្វីលីពីនទៅធ្វើការនៅប្រទេសគុយវ៉ែតមាន ២០ម៉ឺន នាក់ ។ លោករដ្ឋមន្ត្រី បញ្ជាក់ថា អ្នកការទូតប្រទេសទាំងពីរបានជួបគ្នាម្ដងហើយ ទាក់ទងរឿងនេះ ដោយ គុយវ៉ែត សន្យា បន្តជួយការពារស្ត្រីហ្វីលីពីន។ តែលោកព្រមានថា បើករណីនៅបន្តកើតមាន គឺហ្វីលីពីន នឹង ប្រើប្រាស់សិទ្ធិរបស់ខ្លួន ផ្អាក នាំពលករ ឬកាត់បន្ថយពលករត្រឡប់មកវិញ៕ ប្រភព: CNA

Share

Image
Image
Image