en     km
en     km

Donald​ Trump​​ វាយ​ប្រហារ​​ចិន​ថា​​ រំលោភ​​គោលការណ៍​​ពាណិជ្ជ​កម្ម​ទ្វេភាគី​

Share

​បេក្ខជន​នាំមុខ​គេ​នៃ​តំណែង​ប្រធានាធិបតី​មក​ពី​ គណបក្ស​សាធារណៈរដ្ឋ​ បាន​វាយប្រហារ​ ទៅ​លើ​ប្រទេស​ចិន​ថា​បាន​រំលោភ​ទៅ​លើ​គោលនយោបាយ​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​  ជាមួយ​សហរដ្ឋអាមេរិក​។​

Donal-Trump
រូបភាពពី ៖ Reuters

​លោក​ Donald​ Trump​ បាន​ថ្លែង​ដូចនេះ​ទៅ​កាន់​មហា​ប្រជុំ​មួយ​ នៅ​សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃ​ ម្សិលមិញ​ ដោយ​បាន​ហៅ​ប្រទេស​ចិន​ថា​ «​មហាចោរ​ ប្រវត្តិសាស្ដ្រ​ ពិភពលោក​ »​។​ ​លោក​ Donald​ Trump​ មហាសេដ្ឋី​ អចលនទ្រព្យ​ ថ្លែង​ចោទ​ប្រទេស​ចិន​ថា​ បាន​ធ្វើ​ឲ្យ​មាន​ អ​ស្ថិរភាព​រូបិយប័ណ្ណ​របស់​ខ្លួន​ ហើយ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​រូបិយប័ណ្ណ​អា​មេ​រិ​ក​ ដែល​គេ​ស្គាល់​ថា​ ប្រាក់​ដុល្លារ​ ។​

​ក្នុង​មហា​ប្រជុំ​នោះ​លោក​ Trump​ បាន​សន្យា​ថា​ នឹង​មិន​បណ្ដោយ​ឱ្យ​ប្រទេស​ចិន​ រំលោភ​ លើ​ គោលការណ៍​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក​ឡើយ​។​ លោក​ បាន​ប្រាប់​ថា​អា​មេ​រិ​ក​ មាន​អំណាច​ធំធេង​លើ​ប្រទេស​ចិន​។​ ​នេះ​ជា​ការ​វាយប្រហារ​លើក​ដំបូង​របស់​បេក្ខជន​នាំមុខ​គេ​នៃ​គណបក្ស​សាធារណរដ្ឋ​ ទៅ​លើ​ប្រទេស​ចិន​ ខណៈ​មហាសេដ្ឋី​រូប​នេះ​ បាន​ឈានមុខ​គេ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ស្ទង់​មតិ​ នៅ​តាម​បណ្ដា​រដ្ឋ​មួយ​ចំនួន​ដែល​គេ​រំពឹង​ថា​ គណបក្ស​សាធារណរដ្ឋ​ និង​បោះ​ឆ្នោត​គាំទ្រ​លោក​ ជា​ បេក្ខជន​តំណែង​ ប្រធានាធិបតី​សម្រាប់​ការ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ទី​៨​វិច្ឆិការ​ចុងឆ្នាំ​២០១៦​នេះ​។​

​ទំហំ​ពាណិជ្ជកម្ម​ សហរដ្ឋអាមេរិក​ និង​ចិន​ បាន​កើន​ ៥៧០០០​លាន​ដុល្លារ​ (​ហាសិប​ប្រាំពីរ​ពាន់​)​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ដើមឆ្នាំ​២០១៦​នេះ​ ៕

ប្រភព៖ BBC

Share

Image
Image
Image