en     km
en     km

មនុស្ស​ ​៣​នាក់​បាត់​ខ្លួន​ក្នុង​ករណី​លិច​ទូក​នៅទន្លេបាសាក់ ​ស្រុក​ស្អាង​

Share

ខេត្តកណ្ដាល៖ មនុស្ស ២នាក់ ត្រូវបានគេជួយសង្រ្គោះទាន់ពេលវេលា និង ៣នាក់ទៀតបានបាត់ខ្លួន ក្នុងហេតុការណ៍លិចទូក នៅភូមិលេខ ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។នេះបើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។

តាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៨នេះ   កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៨  នៅវេលាម៉ោង ២ និង៣០នាទី រសៀល មានមនុស្ស ៥នាក់  បាននាំគ្នាជិះនៅលើទូកនៅកណ្ដាលទន្លេបាសាក់ ហើយនៅពេលដែលពួកគេបានជិះចេញពី​ច្រាំង​ទន្លេ​​ចម្ងាយ​ប្រហែល​ ៤០​ម៉ែត្រ​ គឺមាន​ខ្យល់​បក់​បោកខ្លាំង​បណ្ដាល​អោយ​ទូកលិច និងមនុស្ស ៣នាក់បានបាត់ខ្លួននៅក្នុងហេតុការណ៍នេះ។

បញ្ជាក់ផងដែរថា អ្នកបាត់​ខ្លួន​ ទី១.មាន​ឈ្មោះ​ រិ​ន​ មក​រា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ទី​២.ឈ្មោះ​ រិ​ន​ ស្រី​អូន​ ភេទ​ស្រី​ អាយុ​១៤​ឆ្នាំ​ និង​៣.ឈ្មោះ​ រិ​ន​ ស្រី​រ័​ត្ន​ ភេទ​ស្រី​ អាយុ​ ១២​ឆ្នាំ​ ។​ ជន​រង​គ្រោះ​ទាំង ​៣​នាក់​ ជា​បងប្អូន​បង្កើត​នឹង​គ្នា​មាន​ទីលំនៅ​ភូមិ​លេខ​ ៥​ ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ៕

Share

Image
Image
Image