en     km
en     km

Ronaldoបំបែកកំណត់ត្រា World Cup ក្លាយជាកីឡាករវ័យចំណាស់ជាងគេសុតបាល់ Hat-Trick

Share

World Cup ៖ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញរវាងក្រុមបញ្ចខែល ព័រទុយហ្កាល់ និង ក្រុមជញ្ជាំងមាស អេស្ប៉ាញ កាលពីរាត្រីរំលងអាធា្រត្រថ្ងៃទី ១៥ ឈាន ចូលថ្ងៃទី ១៦ ខែ មិថុនា បានបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា  ៣ ទល់នឹង ៣ នោះ កីឡាករចាស់វស្សារបស់ព័រទុយហ្កាល់ Christeano Ronaldo បានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តរបស់ World Cup ជាកីឡាករដែលមានវ័យចំណាស់ជាងគេ សុតបាល់បញ្ចូលទី Hat-Trick តាមស្មើជាមួយក្រុមអេស្ប៉ាញ។

តាមរយៈការខិតខំប្រឹងប្រែងរបស់ Ronaldo កីឡាករកំពូលរូបនេះ ត្រូវបានអ្នកគាំទ្រជុំវិញពិភពលោកបោះឆ្នោតឲ្យក្លាយជាកីឡាករដែលសុតបាល់អស្ចារ្យជាងគេក្នុងព្រឹត្តិការណ៍ពិភពលោកនេះ។

សូមបញ្ជាក់ថា កំណត់ត្រាចាស់ គឺកីឡាករ Rob Rensenbrink សញ្ជាតិ ហូឡង់ មានវ័យ ៣០ ឆ្នាំសុតបាល់បញ្ចូលទី ៣ គ្រាប់ ហើយកំណត់ត្រាថ្មី គឺ Christeano Ronaldo សុតបាលបញ្ចូលទី ៣ គ្រាប់ ក្នុងវ័យ ៣៣ ឆ្នាំ៕

សូមទស្សនាវីដេអូហាយឡាយ៖ 

 

 

Source: FIFA World Cup Russia 2018 Ronaldo tries to control the ball from Pique

Share

Image
Image
Image