en     km
en     km

CNRP​ ស្នើ​សុំ​គ​.​ជ​.​ប​ ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ មាន​សិទ្ធិ​បោះ​ឆ្នោត​តែ​មន្ត្រី​គ​.​ជ​.​ប​ ថា​មិន​មានច្បាប់​ចែង​?

Share

ភ្នំពេញ៖ ​គណបក្សប្រឆាំង​ធំ​មួយ​នៅ​កម្ពុជា​ ស្នើ​ទៅ​គ​.​ជ​.​ប​ ជួយ​រៀបចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស​ ដែល​គណបក្ស​នេះ​ថាបើ​ធ្វើ​បាន​គឺ​ស្រប​ឆន្ទៈ​របស់​ប្រជាជន​។​ តែ​អ្នកនាំពាក្យ​គ​.​ជ​.​ប​ ថា​មិន​ អាច​ទៅ​រួច​ទេ​ព្រោះ​គ្មាន​ច្បាប់​ចែង​។​ កញ្ញា​ ជុំ​ ជោគ​ជាតា​ ជូន​ព័ត៌មាន​លំអិត​ ៖

 

election-2013
រូបតំណាង៖ ការបោះឆ្នោតនាពេលកន្លងមក។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ សុំ​ឲ្យ​ រៀបចំ​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ការិយាល័យ​បោះ​ឆ្នោត​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​បំពេញការងារ​ និង​កំពុង​រស់នៅ​ក្រៅប្រទេស​។​

​លិខិតស្នើ​សុំ​របស់​ក្រុម​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ផ្ញើ​ជូន​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ ធ្វើ​នៅ​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៦​។​

​នៅ​ក្នុង​លិខិត​ដាក់​ជូន​ទៅ​ គ​.​ជ​.​ប​ នោះ​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ថា​ ការ​ស្នើ​សុំ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​សំណូមពរ​របស់​ពលករ​ខ្មែរ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​រស់នៅ​បរទេស​ ហើយ​ក៏​ជា​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល​ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​ត្រូវ​រៀបចំ​ ដើម្បី​ធានា​សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ក៏​ដូច​ជា​ ការ​គាំពារ​ប្រជាពលរដ្ឋ​ខ្មែរ​ កំពុង​រស់នៅ​ឯ​បរទេស​ ដូច​មាន​ចែង​ក្នុង​មាត្រា​៣៣​ និង​មាត្រា​៣៤​ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ​។​

​តាម​លិខិតស្នើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ក៏​បាន​ស្នើ​សុំ​ឲ្យ​ គ​.​ជ​.​ប​ ជួយ​រៀបចំ​ការិយាល័យ​បោះ​ឆ្នោត​ នៅ​តាម​ព្រំដែន​ខ្មែរ​-​ថៃ​ ផង​ដែរ​ ដើម្បី​ងាយស្រួល​ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​សែន​នាក់​ដែល​បាន​រស់នៅ​ និង​កំពុងធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ ឱ្យ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​អាចម​កបោះ​ឆ្នោត​បាន​។​

​ក្រៅពី​ការ​ស្នើ​សុំ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​ស្នើ​សុំ​ គ​.​ជ​.​ប​ ឲ្យ​ប្រជាពលរដ្ឋ​ ដែល​មាន​ដូច​ជាម​ន្ដ្រី​បុគ្គលិក​ស្ថានទូត​ខ្មែរ​ផង​នោះ​អាច​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​យ៉ាង​ហោច​ឲ្យ​បាន​នៅ​តាម​ស្ថានទូត​ និង​ស្ថាន​កុងស៊ុល​ខ្មែរ​ ប្រចាំ​ប្រទេស​ និ​មួយៗ​ផង​ដែរ​។​

​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​របស់​ គ​.​ជ​.​ប​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​FM102​នៅ​ថ្ងៃនេះ​ដែរ​ថា​ អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើការ​ស្នើ​សុំ​គឺ​ខាង​ គ​.​ជ​.​ប​ មិន​មាន​សិទ្ធិ​ក្នុង​ការ​រៀបចំ​នោះ​ទេ​ ព្រោះថា​ ច្បាប់​មិន​បាន​បើក​ឲ្យ​រៀបចំ​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្រៅប្រទេស​។​ ចំនុច​នេះ​  លោក​ បញ្ជាក់​ថា​ បើ​គ​.​ជ​.​ប​ អនុវត្ត​នោះ​ គឺ​  គ​.​ជ​.​ប​ ធ្វើ​ខុស​និង​ច្បាប់​ហើយ​។​

Hong-Puthea
​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​របស់​ គ​.​ជ​.​ប

លោក​ ហង្ស​ ពុទ្ធា​ ៖«​ទី​មួយ​ ខ្ញុំ​សុំ​បញ្ជាក់​ថា​ បើ​គិត​ជា​ច្បាប់​ ដែល​ចង់​ចង្អុលបង្ហាញ​ថា​ ត្រូវ​តែ​រៀបចំ​ការ​រិ​យា​ល័យ​ចុះ​ឈ្មោះ​ការ​បោះ​ឆ្នោត​នៅ​ក្រៅប្រទេស​បាន​នោះ​ គ​.​ជ​.​ប​ និង​អនុវត្ត​ហើយ​ ប៉ុន្ដែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ គឺថា​ ច្បាប់​អត់​បាន​បើក​ ឲ្យ​រៀបចំ​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្រៅប្រទេស​ទេ​។​ ចឹ​ង​បើ​ចង់អោយ​ច្បាប់​ចែង​ក៏​ទាល់តែ​ធ្វើ​វិសោធនកម្ម​»​។​

​ទាក់ទង​នឹង​រឿង​ស្នើ​សុំ​នេះ​ដែរ​  លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និក​ហ្វិ​ក​  មាន​ប្រសាសន៍​ថា​ការ​ ស្នើ​សុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ មិន​អាច​ទៅ​រួច​ទេ​ព្រោះ​ពុំ​មានច្បាប់​ចែង​។​

​លោក​ បញ្ជាក់​ថា​ ខាង​សង្គម​ស៊ី​វិល​ ក៏​ធ្លាប់​បាន​ស្នើ​សុំ​ឲ្យ​មាន​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​ដែរ​ តែ​រឿង​នេះ​ គ​.​ជ​.​ប​ គេ​ថា​មិន​អាច​ទៅ​រួច​ទេ​។​

​តែ​បែប​នេះ​ក្ដី​លោក​ សំ​ គ​ន្ធា​មី​ គាំទ្រ​ឱ្យ​មាន​យន្តការ​ពិសេស​បែប​នេះ​។​

​លោក​ សំ​ គ​ន្ធា​មី​៖​ «​បើសិន​បាន​ធ្វើ​ដូច្នេះ​មែន​ គឺ​ ខ្ញុំ​សប្បាយ​រីករាយ​ណាស់​ អ្នក​នៅ​ក្រៅប្រទេស​គាត់​មានឱកាស​ចូលរួម​ ក្នុង​វិស័យ​នយោបាយ​ ជា​ពិសេស​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ថ្វី​ត្បិត​តែ​គាត់​ធ្វើការ​នៅ​ក្រៅប្រទេស​ក៏​ដោយ​ ហើយ​វា​សម្រួល​ច្រើន​ដល់​ពលករ​នៅ​ក្រៅប្រទេស​…»​។​

​ពលរដ្ឋ​កម្ពុជា​ ដែល​នៅ​ក្រៅប្រទេស​មាន​ដូច​ជា​ប្រទេស​ ថៃ​ជិត​៦០​ម៉ឺន​នាក់​ នៅ​ម៉ា​ឡេ​ស៊ី​ ជាង​៣​ម៉ឺន​នាក់​ និង​នៅ​កូរ៉េ​ខាងត្បូង​៣៥០០០​នាក់​។​ ពលរដ្ឋ​ខ្មែរ​ក៏​រស់នៅ​ប្រទេស​អា​មេ​រិ​ក​ អូស្ត្រាលី​ បារាំង​ និង​បណ្ដា​ប្រទេស​ជា​ច្រើន​ ទៀត​រាប់​សែន​នាក់​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បាន​ប្រកាស​រៀបចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ រយៈពេល​ ៣​ខែ​ ចាប់ពី​ថ្ងៃ​ទី​១​ កញ្ញា​ ដោយ​ការ​ចុះ​លើ​ ប្រព័ន្ធ​កុំព្យូទ័រ​ និង​ផ្ដិត​ស្នា​មេដៃ​ ៕​

Share

Image
Image
Image