en     km
en     km

?CNRP​ បញ្ចេញ​យុទ្ធសាស្ដ្រ​របស់​ខ្លួន​ទាក់ទាញ​សន្លឹក​ឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត​ខាង​មុខ​

Share

ភ្នំពេញ​៖​ នៅ​ថ្ងៃ​បោះ​ឆ្នោត​ នា​ពេល​ខាង​មុខ​នេះ​ អ្វី​ដែល​ធ្វើ​ឱ្យ​ចាប់អារម្មណ៍​នោះ​ គឺ​ គោលនយោបាយ​បក្ស​។​

cnrp-logo
​នៅ​ថ្ងៃនេះ​លោក​ សម​ រ​ង្ស៊ី​ បាន​បង្ហាញ​គោលនយោបាយ​ ៥​ចំនុច​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​៥​ចំនុច​នេះ​ គឺជា​ការ​វាយបក​មួយទៀត​ លើ​បក្ស​កាន់​អំណាច​។​ តាម​ចំនុច​ទាំង​៥​នេះ​គឺ​ត្រូវ​ប្រគល់​ឱ្យ​ពលរដ្ឋ​និង​ដាក់​ជា​ទ្រព្យសម្បត្តិ​ជាតិ​វិញ​នូវ​ ដូច​ជា​ដី​ ធ្លី​ ធនធាន​ ធម្មជាតិ​ ដែល​ត្រូវ​បាន​កាន់កាប់​ដោយ​ មិន​សមភាព​ និង​ដោយ​ អំពើ​មិន​ត្រឹមត្រូវ​ណាមួយ​។​ អ្នកវិភាគ​ចាត់​ទុក​ថា​គោលនយោបាយ​នេះ​ល្អ​ តែ​ពេល​អនុវត្ត​ត្រូវ​អនុវត្ត​ដោយ​ សមភាព​ និង​ អហិង្សា​។​ តែ​ បក្ស​កាន់​អំណាច​ ចាត់​ទុក​គោលនយោបាយ​របស់​បក្ស​ប្រឆាំង​នេះ​ គ្រាន់តែ​ល្បែង​មួយ​ បោក​ម្ចាស់​ឆ្នោត​។​ ជា​បន្ដ​ កញ្ញា​ ជុំ​ ជោគ​ជាតា​ មាន​សេចក្ដីរាយការណ៍​ ៖

 

​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​អង្គា​រ៍​ ទី​១៦​ខែសីហា​ នេះ​ បាន​បញ្ចេញ​ គោលដៅ​យុទ្ធសាស្ដ្រ​របស់​បក្ស​ចំនួន​ប្រាំ​ចំនុច​។​គោលដៅ​ទាំង​៥​ចំនុច​នេះ​ ត្រូវ​បាន​លោក​ សម​ រ​ង្ស៊ី​ សរសេរ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នៅ​ថ្ងៃ​អង្គារ​ទី​១៦​សីហា​នេះ​។​

​គោលដៅ​យុទ្ធសាស្ដ្រ​ប្រាំ​ចំនុច​ដែល​លោក​ សម​ រ​ង្ស៊ី​ បាន​បង្ហាញ​នេះ​ រួម​មាន​ប្រគល់​សង​ទ្រព្យសម្បត្តិ​ជាតិ​ ជូន​មក​ប្រទេស​ជាតិ​វិញ​ ដូច​ជា​ព្រៃឈើ​ រ៉ែ​ ភ្នំ​ បឹងបួរ​ ស្ទឹង​ ទន្លេ​ រហូត​ដល់​ឆ្នេរសមុទ្រ​ និង​កោះ​កណ្តាល​សមុទ្រ​ -​ប្រគល់​សង​ទ្រព្យសម្បត្តិ​របស់​ប្រជារាស្ត្រ​ ជូន​មក​ប្រជារាស្ត្រ​វិញ​ ដែល​ជា​ម្ចាស់​ដើម​ និង​ម្ចាស់​ពិត​ លើ​ផ្ទះសម្បែង​ ដីធ្លី​ ស្រែ​ ចំការ​។​

​លោក​ សម​ រ​ង្ស៊ី​ សរសេរ​ថា​ការ​កំណត់​គោលដៅ​ នេះ​ធ្វើ​ឡើង​ ដោយសារ​តែ​រដ្ឋអំណាច​សព្វថ្ងៃ​ដែល​មាន​បរទេស​នៅ​ពីក្រោយ​ បាន​លួច​ប្លន់​អ្វីៗ​ទាំង​អស់ពី​ប្រជារាស្ដ្រ​ខ្មែរ​។​

​ទាក់ទង​នឹង​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែរ​ លោក​ សុខ​ ឥ​សាន្ដ​ មន្ដ្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ យល់​ឃើញ​ថា​ គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គ្រាន់តែ​ជា​ការ​បោកប្រាស់​ពលរដ្ឋ​ខ្មែរ​។​

​លោក​ សុខ​ ឥ​សាន្ដ​ ៖​ «​ គោលនយោបាយ​ដែល​លើក​ឡើង​ដោយ​ឈ្មោះ​ សម​ រ​ង្ស៊ី​ នេះ​ វា​គ្រាន់តែ​ជា​ល្បិច​បោកប្រាស់​ថ្មី​មួយទៀត​តែ​ប៉ុណ្ណោះ​ ដែល​គេ​ធ្លាប់​បោកប្រាស់​តាំងពី​ឆ្នាំ​២០១៣​ មក​»​។​

​ឆ្លើយ​បន្ថែម​លើ​រឿង​នេះ​ លោក​ អេ​ង​ ឆៃ​អ៊ា​ង​ មន្ដ្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ថា​លោក​ មិច​ង់​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​ការ​រិះគន់​របស់​គណបក្សកាន់អំណាច​នោះ​ទេ​ ព្រោះថា​ នេះ​ជា​សិទ្ធិ​សេរីភាព​របស់​គេ​។​ ប៉ុន្ដែ​សំខាន់​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ សម្រេច​ដាក់​បញ្ចូល​គោលដៅ​ទាំង​ប្រាំ​ចំនុច​ខាងលើ​អោយទៅ​ជា​គោលនយោបាយ​ថ្នាក់​ជាតិ​ គឺ​ ដោយសារ​តែ​ សព្វថ្ងៃ​ ប្រជារាស្ដ្រ​ខ្មែរ​ ត្រូវ​អ្នកមាន​អំណាច​ រំលោភ​លើ​ យក​ធនធាន​ទ្រព្យសម្បត្តិ​ជាតិ​ តាម​អំពើ​ចិត្ត​។​

លោក​ អេ​ង​ ឆៃ​អ៊ា​ង​៖​ «​ខ្ញុំ​មិន​ធ្វើ​អត្ថាធិប្បាយ​នូវ​អ្វី​ដែល​គេ​រិះគន់​ទៅ​លើ​គោលដៅ​របស់​គណបក្ស​ទេ​ និង​ជា​សិទ្ធិ​សេរីភាព​ ប៉ុន្ដែ​សំខាន់​ប្រជាពលរដ្ឋ​ខ្មែរ​ គឺ​ លោក​បានដឹង​ហើយ​ថា​ ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​  វា​ហាក់បី​ ដូច​ជា​មិនមែន​ជា​របស់​ប្រជារាស្ដ្រ​ខ្មែរ​ទេ​ ព្រោះ​យើង​ឃើញ​អ្នក​ដែល​មាន​អំណាច​ គាត់​ប្រើប្រាស់​តួនាទី​របស់​គាត់​តាម​អំពើ​ចិត្ត​ ជាដើម​ ចឹ​ង​បានជា​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលដៅ​ថា​យើង​នឹង​ធ្វើ​យ៉ាងណា​  ដើម្បី​យក​ប្រទេស​កម្ពុជា​ ប្រគល់​ជូន​ប្រជារាស្ដ្រ​ខ្មែរ​វិញ​ ព្រោះថា​ធម្មតា​ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​  ប៉ុន្ដែ​យើង​ដឹង​ហើយ​ថាប​ច្ចុ​ប្ប​ន្នេះ​ ម្ចាស់​ទឹក​ម្ចាស់​ដី​មិន​អាច​ធ្វើ​អ្វី​បាន​ទេ​ …»​។​

​ទាក់ទង​នឹង​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ប្រាំ​ចំនុច​នេះ​ដែរ​ លោក​ សុខ​ ឥ​សាន្ដ​ មន្ដ្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​បាន​បង្ហាញ​ពី​គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​ផង​ដែរ​។​ លោក​ សុខ​ ឥ​សាន្ដ​ បាន​លើក​ឡើង​ថា​ គោលនយោបាយ​សម្រាប់​គណបក្ស​ប្រជាជន​ គឺ​ នៅតែ​អនុវត្ត​ តាម​គោលនយោបាយ​របស់​ខ្លួន​ដដែល​ លើ​កម្មវិធី​ យុទ្ធសាស្ដ្រ​ ចតុកោណ​ដំណាក់កាល​ទី​មួយ​ ទី​ពីរ​ និង​ទី​បី​  ដែល​យើង​ទាំងអស់​គ្នា​កំពុង​ទទួល​បាន​លទ្ធផល​ និង​ជ័យ​ជំ​នៈ​  ពី​យុទ្ធសាស្ដ្រ​ទាំង​បី​ដំណាក់កាល​នេះ​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​

លោក​ សុខ​ ឥ​សាន្ដ​ បញ្ជាក់​ថា​៖​ «​ គណបក្ស​ប្រជាជន​ អត់​មានអី​ប្រែប្រួល​ទេ​ គឺ​ នៅ​តែ​អនុវត្ត​ នយោបាយ​របស់​ខ្លួន​ដដែល​ទេ​ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​លោក​បោះ​ឆ្នោត​គាំទ្រ​ តាំងពី​ឆ្នាំ​១៩៩៣​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​  គឺថា​ កម្មវិធី​នយោបាយ​គណបក្ស​ប្រជាជន​ ធ្វើ​មាន​និរន្ដរភាព​ ចាប់តាំងពី​យុទ្ធសាស្ដ្រ​ត្រីកោណ​ ឆ្នាំ​១៩៩៨​ ,២០០៣​ ហើយ​ជា​ពិសេស​ចតុកោណ​ ពី​ ឆ្នាំ​២០០៣​ រហូត​មក​ដល់​២០១៦​ -១៨​ នេះ​ គឺថា​ វា​ជា​យុទ្ធសាស្ដ្រ​ ចតុកោណ​ដំណាក់កាល​ទី​មួយ​ ទី​ពីរ​ ទី​បី​ ហើយ​ដែល​យើង​ទាំងអស់​គ្នា​កំពុង​ទទួលលទ្ធផល​ ជ័យ​ជំ​នៈ​ នូវ​យុទ្ធសាស្ដ្រ​ចតុកោណ​ទាំង​បី​ដំណាក់កាល​ នេះ​ហើយ​។​ ឥលូវ​វា​ចូល​ដល់​ដំណាក់កាល​នៃ​ការ​កែទម្រង់​នៃ​គ្រប់​វិស័យ​ ដែល​ធ្វើ​អោយ​ឃើញ​នូវ​ជ័យ​ជំ​នៈ​  និង​លទ្ធផល​ផ្លែផ្កា​ គួរ​ជាទី​មោទនភាព​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ »​។​

​ជុំវិញ​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ​ដែរ​ លោក​ សូ​ ច​ន្ថា​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ បាន​បង្ហាញ​ទស្សនៈ​ថា​ គោលនយោបាយ​នេះ​ នឹង​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ ជា​ពិសេស​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ការ​បំពារបំពាន​ដីធ្លី​ និង​ពលរដ្ឋ​ដែល​ចង់បាន​សង្គម​មួយ​មាន​យុត្ដិធម៌​។​ ប៉ុន្ដែ​ លោក​បាន​លើក​ឡើង​ថា​ ដើម្បី​អនុវត្ត​គោលនយោបាយ​នេះ​អោយ​មាន​ប្រសិទ្ធិ​ភាព​ត្រូវ​តែ​បង្កើត​យន្ដការ​នានា​ដើម្បី​ ឆ្លើយ​តប​ដោយ​អហិង្សា​។​​

លោក សូ ចន្ថា សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយ។
លោក សូ ចន្ថា សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយ។

លោក​ សូ​ ច​ន្ថា​៖​ «​ ពាក់ព័ន្ធ​នឹង​ចំនុច​ទាំង​ប្រាំ​នេះ​ ខ្ញុំ​គិត​ថា​ ជា​រឿង​ល្អ​ ដែល​គណបក្ស​នេះ​ មាន​គោលនយោបាយ​ការពារ​ផលប្រយោជន៍​ជាតិ​ ការពារ​ទឹកដី​ ការពារ​កោះ​ ការពារ​សម្បត្តិ​ធម្មជាតិ​ ហើយ​មានការ​អភិវឌ្ឍន៍​ពិតប្រាកដ​ ដែល​ផ្ដល់​ទៅ​ដល់​ផលប្រយោជន៍​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​។​ ចឹ​ង​ខ្ញុំ​គិត​ថា​ គណបក្ស​និ​មួយៗ​ តែង​មាន​គោលនយោបាយ​របស់​ខ្លួន​ហើយ​គោលនយោបាយ​ដែល​ផ្ដល់​ផលប្រយោជន៍​ ដល់​ប្រជាពលរដ្ឋ​ពិតប្រាកដ​នោះ​ ទើប​ធ្វើការ​ទាក់ទាញ​ ឬ​ក៏​អាច​ ធ្វើ​អោយ​ពលរដ្ឋ​និង​មានការ​គាំទ្រ​ ហើយ​និង​បោះ​ឆ្នោត​អោយ​គណបក្ស​នោះ​បាន​ ចឹ​ង​សម្រាប់​ខ្ញុំ​ គិត​ថា​ ជា​រឿង​ល្អ​ដែល​គណបក្ស​និ​មួយៗ​ចាប់ផ្ដើម​បង្ហាញ​ពី​គោលនយោបាយ​របស់​ខ្លួន​ដែល​ជាក់លាក់​នោះ​»​។​

​អ្នក​សង្កេតការណ៍​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ ពិនិត្យ​ ឃើញ​ថា​ គណបក្ស​ធំ​២​ដែល​មាន​អាសនៈ​នៅ​សភា​ ក្រៅពី​ បង្ហាញ​គោលនយោបាយ​ ប្រកួត​គ្នា​ហើយ​ ក៍​បក្ស​ទាំង​២​នៅ​បន្ត​វាយប្រហារ​ គ្នា​ទៀត​ តាម​រលកធាតុអាកាស​  ហើយ​បាន​ក្លាយជា​សង្គ្រាមចិត្តសាស្ត្រ​មួយ​ ធ្វើ​ឱ្យ​ពលរដ្ឋ​ បារម្ភ​ពី​សុវត្ថិភាព​របស់​ពួក​គេ​ នៅ​ពេល​បោះ​ឆ្នោត​ជិត​ចូល​មក​ដល់​ ខណៈ​ សកម្មជន​បក្ស​ប្រឆាំង​ និង​សង្គម​ស៊ី​វិល​ ជា​ច្រើន​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​៕​  

Share

Image
Image
Image