en     km
en     km

CNRP​និង​NGO​ នឹង​ស្នើ​មន្ដ្រីជាន់ខ្ពស់​អា​មេ​រិ​ក​ឲ្យ​ជួយ​ស្រោចស្រង់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ (មានសំឡេង)​

Share

ភ្នំពេញ៖ បន្ទាប់​ពី​ទទួល​ដំណឹង​ថា​ ឧបការី​រដ្ឋមន្ដ្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​បី​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​រួម​មាន​ប្រទេស​ ហ្វី​លី​ពី​ន​ ប្រទេស​ ថៃ​ និង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​  គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​ដូច​ជា​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ជួប​ មន្ដ្រីជានខ្ពស់​អា​មេ​រិ​ក​រូប​នោះ​ ក្នុង​គោលបំណង​ស្នើ​ជួយ​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស​ និង​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​
​ចំណែក​អ្នកវិភាគ​យល់​ថា​ បំណង​គណបក្សប្រឆាំង​ និង​សង្គម​ស៊ី​វិល​អាច​ទទួល​បានការ​ចាប់ អា រម្មណ៍​ច្រើន​ពី​មន្ដ្រីជាន់ខ្ពស់​អា​មេ​រិ​ក​ ។​
​ដោយឡែក​គណបក្សកាន់អំណាច​បញ្ជាក់​ថា​ ខ្លួន​មិន​ត្រៀម​អ្វី​ដើម្បី​ប្រាប់​ទៅ​កាន់​មន្ដ្រីជាន់ខ្ពស់​អា​មេ​រិ​ក​ទេ​ ព្រោះ​រដ្ឋាភិបាល​នឹង​ប្រាប់​រាល់​អ្វី​ដែល​មន្ដ្រី​រូប​នោះ​ចង់​ដឹង​។លោក លៀ​ ស៊ី​ណា​ រាយការណ៍​៖​

​មន្ត្រី​ការទូត​ជាន់ខ្ពស់​ សហរដ្ឋអាមេរិក​ ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​លោក​ Daniel​ Russel​ នឹង​មក​ដល់​កម្ពុជា​ នៅ​ស​ប្ដា​ហ៍​នេះ​។​
​ដំណើរ​ទស្សនកិច្ច​នៃ​ជំនួយការ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ សម្រាប់​តំបន់​អាស៊ី​ខាងកើត​ និង​ប៉ា​ស៊ី​ហ្វិ​ក​លោក​ Daniel​ Russel​ នេះ​គឺជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ បី​ប្រទេស​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ រួម​មាន​ ហ្វី​លី​ពី​ន​ ថៃ​ និង​ កម្ពុជា​។​
​ទស្សនកិច្ច​របស់​អ្នកការទូត​ជាន់ខ្ពស់​អា​មេ​រិ​ក​រូប​នេះ​ បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ ជា​ច្រើន​ ពី​ អ្នក នយោបាយ​ អ្នកវិភាគ​ និង​ មន្ត្រី​សង្គម​ស៊ី​វិល​។​ គេ​រំពឹង​ថា​ លោក​ Daniel​ Russel​ អាច​ ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​ ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ពី​អវិជ្ជមាន​ទៅ​រក​វិជ្ជមាន​។​  
​អ្នកនាំពាក្យ​សំឡេង​ភាគតិច​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ បាន​ឲ្យ​វិទ្យុ​ស្ដ្រី​FM102​ ដឹង​នៅ​ថ្ងៃ​ទី​ ២៤​ ខែ​ តុលា​ ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​ បាន​ជួប​ លោក​ Daniel​ Russel​  គណ បក្ស​នេះ​នឹង​ស្នើ​សុំ​ឲ្យ​មានការ​ជួយ​អន្ដរាគមន៍​ដោយ​ធ្វើ​យ៉ាងណា​ រៀបចំ​ឲ្យ​មានដំណើរ​ការ​បោះ​ឆ្នោត​ដោយ​ស្មើភាព​គ្នា​ ។​
​ជាង​នេះ​លោក​ថា​ ប្រព័ន្ធ​តុលាការ​និង​ប្រព័ន្ធ​យុត្ដិធម៌​សង្គម​ ក៏​ជាង​រឿង​សំខាន់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មាន​បំណង​ដើម្បី​ជជែក​ជាមួយ​ ឧបការី​រដ្ឋមន្ដ្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ផង​ដែរ​។​

លោក យ៉ែម បុញ្ញាឬទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ
លោក យ៉ែម បុញ្ញាឬទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ

​លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​៖«​ទី​មួយ​គឺ​ពាក់ព័ន្ធ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​យើង​ចង់​ឲ្យ​មាន​បរិយាកាស​ន យោបាយ​មួយ​ដោយ​ស្មើភាព​គ្នា​ហើយ​បន្ទាប់​មក​ទៀត​គឺ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​តែងតែ​ (​ចង់​)​ ពិគ្រោះ​យោបល់​ជាមួយ​គណបក្សកាន់អំណាច​»​។​
​បន្ថែម​ពី​នេះ​អ្នកនាំពាក្យ​បក្ស​ប្រឆាំង​ក៏​បាន​បង្ហាញ​ក្ដី​សង្ឃឹមថា​ ឧបការី​រដ្ឋមន្ដ្រី​ការ​បរទេស​សហ រដ្ឋ អា មេរិក​រូប​នេះ​ ក៏​ដូច​អ្នក​រាយ​ការ​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ផង​ដែរ​ សុទ្ធតែ​មា នការ​យកចិត្ដទុកដាក់​ខ្ពស់​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​
​លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​៖«​ ជា​ទូទៅ​យើង​សង្កេត​ឃើញ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជា ជា តិ​ ក៏​ដូច​ជា​អង្គការសហប្រជាជាតិ​ សហគមន៍​អឺរ៉ុប​ និង​ប្រទេស​មួយ​ចំនួន​គេ​តែងតែ​ទទូច​និង​ស្នើ​សុំ​ឲ្យ​មានការ​គោរព​សិទ្ធិ​មនុស្ស​ និង​ពិនិត្យ​មើល​ប្រព័ន្ធ​យុត្ដិធម៌​ដែរ​»​។​
​ដូច​គ្នា​នេះ​ដែរ​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ខុមហ្វ្រែល​ (COMFREL)​ មាន​ប្រសាសន៍​ថា​ ក្នុង​នាម​អង្គការ​សង្គម​ស៊ី​វិល​លោក​នឹង​លើកយក​បញ្ហា​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​ ដើម្បី​ជជែក​ជាមួយ​អ្នក កា រទូត​អា​មេ​រិ​ក​ ដែល​នឹង​មក​ដល់​កម្ពុជា​ នៅ​ស​ប្ដា​ហ៍​នេះ​។​
​លោក​បន្ដ​ថា​ ការ​សម្រេច​ដើម្បី​លើកយក​រឿង​ទាំងនេះ​មក​ជជែក​ពីព្រោះ​តែ​លោក​ ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ី​វិល​ផ្សេងៗ​ទៀត​ គឺ​ចង់​ឲ្យ​មានដំណើរ​ការ​ជា​ប្រក្រតី​នៅ​មុន​ពេល​បោះ​ឆ្នោត​ឈាន​ចូល​មក​ដល់​ ពោល​គឺ​មានការ​ប្រកួតប្រជែង​ដោយ​ភាព​ត្រឹមត្រូវ​។​
លោក គល់ បញ្ញា នាយកប្រតិបត្ដិ អង្គការ ខុមហ្វ្រែល
លោក គល់ បញ្ញា នាយកប្រតិបត្ដិ អង្គការ ខុមហ្វ្រែល

​លោក​ គល់​ បញ្ញា​៖«​បញ្ហា​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​គឺ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ដែល​ជា​បញ្ហា​សំខាន់​ នៅ​ក្នុង​ហ្នឹង​គឺ​ការ​ត្រៀម​ រៀបចំ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​នេះ​ ដែល​យើង​ចង់​ឲ្យ​មានការ​ប្រកួតប្រជែង​គ្នា​ឲ្យ​បាន​ត្រឹមត្រូវ​ និង​គ្មាន​ការ​បំភិតបំភ័យ​»​។​
​នាយក​ប្រតិបត្ដិ​ ខុមហ្វ្រែល​ ក៏​បញ្ជាក់​ដែរ​ថា​ សហគមន៍​អន្តរជាតិ​តែងតែ​បង្ហាញ​ការ​យកចិត្ដទុកដាក់​មក​លើ​កម្ពុជា​ពិសេស​ការ​អនុវត្ដ​កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​ថ្ងៃ​ទី​ ២៣​ តុលា​ ១៩៩១​។​ លោក​បន្ថែ ម​ទៀត​ថា​ រាជរដ្ឋាភិបាល​គឺ​ត្រូវ​តែ​បំពេញ​ឲ្យ​បាន​នូវ​អ្វី​ដែល​ខ្លួន​បាន​ចុះ​សន្ធិសញ្ញា​ សន្ដិភាព​ជាមួយ​អន្ដរ ជាតិ​។​
​លោក​ គល់​ បញ្ញា​៖«​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​ត្រូវ​តែ​យកចិត្ដទុកដាក់​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ព្រោះ​ខ្លួន​បាន​ចុះហត្ថលេខា​ បាន​ផ្ដល់​សច្ចាប័ន​បើ​មិន​ដូច្នេះ​ទេ​ ពលរដ្ឋ​អាច​នឹង​ថ្កោលទោស​ អាច​នឹង​មានការ​ដាក់​សម្ពាធ​ផ្សេងៗ​ ដើម្បី​កម្រិត​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​ ធ្វើ​ទៅ​តាម​អ្វី​ដែល​ខ្លួន​បាន​សន្យា​ជាមួយ​អន្ដរជាតិ​»​។​​លោក​ គល់​ បញ្ហា​ រំពឹង​ថា​ រដ្ឋាភិបាល​នឹង​ងាក​មក​អនុវត្ដ​តាម​កតិកាសញ្ញា​ដែល​ខ្លួន​បាន​ចុះ​កិច្ចព្រម ព្រៀង​ជាមួយ​អន្ដរជាតិ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​សព្វថ្ងៃ​។​ លោក​បន្ដ​ថា​ បើ​រដ្ឋាភិបាល​បន្ដ​នៅ​តែ​មិន​គោរព​សិទ្ធិ​មនុស្ស​នោះ​អន្ដរជាតិ​ប្រាកដជា​មិន​នៅ​ស្ងៀម​ទេ​ ហើយ​អ្វី​ដែល​ខាតបង់​គឺ​ប្រយោជន៍​ប្រទេស​ជាតិ​។​
​ចំណែក​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ រាល់​អ្វី​ដែល​មន្ដ្រី​សង្គម​ស៊ី​វិល​ និង​គណបក្សប្រឆាំង​គ្រោង​ស្នើ​ទៅ​កាន់​ឧបការី​ការ​រដ្ឋមន្ដ្រី​ការ​បរទេស​សហរដ្ឋអាមេរិក​គឺ​មិន​មាន​អ្វី​ដែល​ផ្លែ​ក​នោះ​ទេ​ ។​ លោក​ពន្យល់​ថា​ រឿង​ដែល​ចោទ​រាជរដ្ឋាភិបាល​ រំលោភសិទ្ធិ​មនុស្ស​ មិន​គោរព​លទ្ធិ​ប្រជាប​តេ​យ្យ​ មិនមែន​ជា​លើក​ដំបូង​ឡើយ​ ។​ បន្ថែម​ពី​នេះ​លោក​ ថា​ នៅ​ពេល​ដែល​មន្ដ្រី ជា ន់ខ្ពស់​នៃ​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិក​មក​ដល់​កម្ពុជា​ រាជរដ្ឋាភិបាល​នឹង​ប្រាប់​រាល់​អ្វី​ដែល​មន្ដ្រី​រូប​នោះ​ចង់​ដឹង​ ហើយ​សួរ​មក​កាន់​រាជរដ្ឋាភិបាល​។​
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

​លោក​ សុខ​ ឥ​សាន្ដ​៖«​រឿង​ហ្នឹង​ស្រេច​នឹង​គេ​គឺ​តាំងពី​អ្នកស្រី​ រ៉ូ​ណា​ ស្មី​ត​ មក​គាត់​លើក​តែ​រឿង​ហ្នឹង​តើ​ មា ន​បញ្ហា​អ្វី​ចម្លែក​អត់​មានអី​ទេ​ ព្រោះ​ជា​រឿង​ធម្មតា​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​វា​តែងតែមាន​មតិផ្ទុយ​គ្នា​អ​ញ្ចឹ​ង​ហើយ​ផ្លែ​កៗ​ ហើយ​ក៏​មិនមែន​សុទ្ធតែ​មតិ​ទាំង​អស់នោះ​វា​សុទ្ធតែ​ត្រូវ​នោះ​ទេ​»​។​
​ទាក់ទិន​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកការទូត​អា​មេ​រិ​កមក​ កាន់​កម្ពុជា​ នា​ពេល​នេះ​ អ្នកវិភាគ​បង្ហាញ​ទស្សន​ថា​ អា​មេ​រិ​ក​អាច​មក​ដើម្បី​វាយតម្លៃ​ស្ថានការណ៍​ចុង​ក្រោយ​នៃ​តំបន់​អាស៊ី​ជា​ពិសេស​កម្ពុជា​ថា​ តើ​មាន​សភាព​ធ្ងន់ធ្ងរ​កម្រិត​ណា​ ។​
​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស​ និង​ ច្បាប់​អន្ដរជាតិ​ បង្ហាញ​ការ​យល់​ឃើញ​ពីរ​ចំណុច​ គឺ​ទី​មួយ​ប្រសិនបើ​ការ​ធ្វើ​ដំណើ​ទស្សនកិច្ច​របស់​មន្ដ្រីជាន់ខ្ពស់​អា​មេ​រិ​កមក​កម្ពុជា​លើក​នេះ​បំ ណង​ដើម្បី​ព​ង្រឹ​ក​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​ នោះ​សំណើរ​បក្ស​ប្រឆាំង​ និង​អង្គការ​សង្គម​ស៊ី​វិល​គឺ​ អា​មេ​រិ​ក​មិន​ខ្វល់​នោះ​ទេ​ ។​ ចំណុច​ទី​ពីរ​ គឺ​ប្រសិនជា​អា​មេ​រិ​កមក​ហើយ​ វាយតម្លៃ​ឃើញ​ថា​ ខ្លួន​មិន​អាច​ស្ដារ​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ី​ រួម​ទាំង​កម្ពុជា​ផង​ នោះ​អា​មេ​រិ​ក​នឹង​បន្ត​រក្សា​ យុទ្ធ សាស្ដ្រ​ដែល​អា​មេ​រិ​ក​ធ្លាប់​បាន​ធ្វើ​កាលពី​ទសវត្សរ៍​ទី​ ៦០​ និង​ឆ្នាំ​ ២០០០​ គឺ​យុទ្ធសាស្ដ្រ​ជួយ​ក្រុមប្រឆាំង​ ដែល​មាន​និន្នាការ​ទៅ​រក​អា​មេ​រិ​ក​ ឲ្យ​ឡើង​កាន់​អំណាច​។​
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និង ច្បាប់អន្ដរជាតិ
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និង ច្បាប់អន្ដរជាតិ

​លោក​ ឡុ​ង​ គឹ​ម​ ឃ​ន​៖«​មក​ដើម្បី​ធ្វើការ​វាយតម្លៃ​នូវ​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ពិសេស​ បណ្ដា​ប្រទេស​ដែល​មាន​ផលប្រយោជន៍​យុត្ដិសាស្ដ្រ​សម្រាប់​អា​មេ​រិ​ក​កាំ​ង​ពីព្រោះ​ដូច​ខ្ញុំ​ជម្រាប​ជួន​អ​ញ្ចឹ​ង​ បើសិន​អា​មេ​រិ​ក​មិន​យកចិត្ដទុកដាក់​រឿង​ហ្នឹង​ឲ្យ​ទាន់​ពេល​ទេ​ អា​មេ​រិ​ក​កាំ​ង​នឹង​បាត់ ប ង់​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងមូល​»​។​
​សូម​ជម្រាប​ថា​ ដំណើរ​ទស្សនកិច្ច​មន្ដ្រីជាន់ខ្ពស់​អា​មេ​រិ​ក​រូប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត​អ្ន ករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ទើប​បញ្ចប់​បេសកកម្ម​របស់​លោកស្រី​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ២០​ តុលា​ ។​ ទស្សនកិច្ច​របស់​លោក​ Daniel​ Russel​ នេះ​គឺ​កើត​ជួន​ពេល​ដែល​ស្ថានការណ៍​នយោ បាយ​នៅ​អាស៊ី​អាគ្នេយ៍​ រួម​ទាំង​កម្ពុជា​ផង​ដែរ​ កំពុង​មានការ​ប្រែប្រួល​ដែល​អ្នកវិភាគ​ព្រមាន​ថា​ កម្ពុជា​អា ច​នឹង​ដើរ​កាន់តែ​ឆ្ងាយ​ចេញពី​គោលការណ៍​ប្រជាធិបតេយ្យ​មួយ​ដែល​សហគមន៍​អន្ដរជាតិ​ចង់បាន​ គឺ​តាម​រយៈ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​ ២៣​ តុលា​ ១៩៩១៕

Share

Image
Image
Image