en     km
en     km

CMAC​ ជូនដំណឹង​ទៅ​អតីត​បុគ្គលិក​មក​បំពេញ​បែ​បទ​ទទួល​ប្រាក់​សោធន​និវត្ដន៍​

Share

​ភ្នំពេញ​៖​ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ ស៊ី​ម៉ាក់​ បាន​ចេញ​សេចក្ដីជូនដំណឹង​ ប្រាប់​ទៅ​កាន់​អ​តី​មន្ដ្រី​របស់​ខ្លួន​ ដែល​ចូល​និវត្ដន៍​ អ្នក​បាត់បង់​លទ្ធភាព​ពលកម្ម​ ពិការ​ ឬ​ក្រុម​គ្រួសារ​ នៃ​អ្នក​ដែល​បាន​ស្លាប់​ កន្លង​ទៅ​ ឲ្យ​រូស​រាន់​មក​បំពេញបែបបទ​នៅ​អង្គភាព​ស៊ី​ម៉ាក់​ ដើម្បី​ទទួល​បាន​របប​សោធន​និវត្ដន៍​ពី​រាជរដ្ឋាភិបាល​។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៧​ ខែមិថុនា​ បញ្ជាក់​ថា​ មន្ដ្រី​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ មិន​ថា​ កំពុង​បម្រើ​ការងារ​ ឬ​ក៏​ចូល​និវត្ដន៍​ ឬ​បាត់បង់​សមត្ថភាព​ការងារ​ ពិការ​ ពលី​មរណៈ​នោះ​ទេ​ ពួក​គាត​នឹង​ទទួល​បាន​ក្របខ័ណ្ឌ​ជា​មន្ដ្រីរាជការ​ ស្ថិត​ក្នុង​កង​យោធពលខេមរភូមិន្ទ​ ។​ ដើម្បី​ទទួល​បាន​ក្របខ័ណ្ឌ​នេះ​ អ​តី​បុគ្គលិក​របស់​ស៊ី​ម៉ាក់​ទាំងអស់​ ឬ​ក៏​ក្រុម​គ្រួសារ​ នៃ​អ្នក​ស្លាប់​ ត្រូវ​ទំនាក់ទំនង​មក​កាន់​ការិយាល័យ​រដ្ឋបាល​ នៃ​ទីបញ្ជាការ​ស៊ី​ម៉ាក់​ភ្នំពេញ​ ឬ​កងឯកភាព​កំចាត់​មីន​តាម​បណ្ដា​ខេត្ដ​នានា​ ស្ថិត​នៅ​ជិត​លំនៅ​ដ្ឋា​ន​ ដើម្បី​បំពេញបែបបទ​នានា​ តាម​តម្រូវការ​របស់​គណៈកម្មការ​បុគ្គលិក​ស៊ី​ម៉ាក់​ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ​។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ បាន​បញ្ជាក់​ថា​ បើសិនជា​មានការ​យឺតយ៉ាវ​ក្នុង​ការ​បំពេញបែបបទ​ជូន​គណៈកម្មការ​បុគ្គលិក​ នៃ​ទីបញ្ជាការ​ស៊ី​ម៉ាក់​នោះ​ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​មិន​ទទួលខុសត្រូវ​នោះ​ឡើយ​។​

​សូម​ជម្រាប​ថា​ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​ ហ៊ុន​ សែន​ កាលពី​ខែមីនា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ បាន​សម្រេច​ផ្ដល់​ក្របខ័ណ្ឌ​មន្ដ្រីរាជការ​ ជូន​ដល់​មន្ដ្រី​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ទាំងអស់​ ឲ្យ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​ នៃ​ក្រសួងការពារជាតិ​ ក្នុង​គោលបំណង​ ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​នូវ​របប​សោធន​និវត្ដន៍​ ពី​រាជរដ្ឋាភិបាល​ ក្រោយ​ពេល​ដែល​ពួក​គាត់​ដល់​អាយុ​ចូល​និវត្ដន៍​ ឬ​ក៏​ពិការ​ខណៈ​ដែល​បំពេញការងារ​ជាដើម​។​

​បុគ្គលិក​របស់​មជ្ឈមណ្ឌល​កម្ម​ភាព​កំចាត់​មីន​កម្ពុជា​សរុប​មាន​ចំនួន​ ១៨០០​នាក់​ ។​ បច្ចុប្បន្ន​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​ មាន​ចំនួន​ជាង​ ១៥០០​នាក់​ ហើយ​ជាង​ ១០០​នាក់​ ជា​ស្ដ្រី​។​ បុគ្គលិក​ដែល​ចូល​និវត្ដន៍​មាន​ចំនួន​ជាង​ ២០០​នាក់​។​ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ បាន​ចាប់ផ្ដើម​បង្កើត​ឡើង​ដោយ​អាជ្ញាធរ​បណ្ដោះអាសន្ន​ របស់​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩២​ នៅ​ក្នុង​គោលបំណង​ ដើម្បី​ជួយ​ឲ្យ​មាន​សុវត្ថិភាព​ដល់​ការ​តាំងទី​លំនៅ​ថ្មី​ នៃ​គ្រួសារ​ជន​មាតុភូមិនិវត្ដន៍​ទាំងអស់​ ដែល​បាន​វិល​ត្រឡប់​ពី​បណ្ដា​ជំរុំ​ជនភៀសខ្លួន​ នៅ​តាម​ព្រំដែន​កម្ពុជា​ ថៃ​។​ បើ​គិត​មក​ដល់​ឆ្នាំ​២០១៨​នេះ​ អង្គភាព​ស៊ី​ម៉ាក់​ បាន​ធ្វើ​ការងារ​ បោ​សម្អាត​មីន​ ដែល​មាន​លើ​ផ្ទៃដី​កម្ពុជា​ អស់​រយៈពេល​ ២៥​ឆ្នាំ​មក​ហើយ​៕

Share

Image
Image
Image