en     km
en     km

CITA​ ចោទ​រដ្ឋមន្ដ្រីក្រសួង​អប់រំ​ថា​រើសអើង​ធ្ងន់ធ្ងរ​ ករណី​មិន​ឱ្យ​ CITA​ ចូល​ប្រជុំ​ជាមួយ​យូ​ណេ​ស្កូ​

Share

ភ្នំពេញ​៖​ ប្រធាន​ស្ដីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ (CITA)​ លោកស្រី​ អ៊ុ​ក​ ឆា​យ៉ា​វី​ បាន​ហៅ​ទ​ង្វើ​រ​របស់​រដ្ឋមន្ដ្រីក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ថា​ បាន​ប្រមាថ​ និង​រើសអើង​ធ្ងន់ធ្ងរ​ដល់​ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ករណី​មិន​ឱ្យ​ CITA​ ចូល​ប្រជុំ​ជាមួយ​យូ​ណេ​ស្កូ​។​

cita-pre1​ការ​ចោទប្រកាន់​របស់​ប្រធាន​ស្ដីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ទៅ​លើ​រដ្ឋមន្ដ្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ លោក​ ហង់​ ជួនណា​រ៉ុ​ន​ នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ ហង់​ ជួនណា​រ៉ុ​ន​ មិន​អនុញ្ញាត​ឱ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ចូលរួម​បើក​កិច្ចប្រជុំ​តំបន់​ប្រចាំឆ្នាំ​លើក​ទី​៩​ នៃ​ក្រុមការងារ​អប់រំ​អន្ដរជាតិ​ដើម្បី​គ្រូបង្រៀន​ ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ ខណៈ​លោក​ ជួនណា​រ៉ុ​ន​ ក៏​មាន​វត្តមាន​ដែរ​។​

​លោកស្រី​ អ៊ុ​ក​ ឆា​យ៉ា​វី​ បាន​បញ្ជាក់​ពី​មូលហេតុ​បន្ថែម​ដូចនេះ​ថា​ ៖​ «​ដោយ​មានការ​អញ្ជើញ​ចូលរួម​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ហើយ​ ប៉ុន្ដែ​នៅ​ថ្ងៃ​បើក​កិច្ចប្រជុំ​វគ្គ​ដំបូង​ គឺ​ក្រសួង​មិន​អោយ​សមាគម​ចូល​ទៅ​ក្នុង​សាល​ប្រជុំ​ ទើបបាន​ ហង់​ ជួនណា​រ៉ុ​ន​ នេះឯង​ចូល​ទៅ​បើក​ បើសិន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​មាន​វត្ត​មាននៅ​ទី​នេះ​ គាត់​និង​ត្រឡប់​ទៅ​វិញ​។​ ចឹ​ង​ដោយសារ​តែ​បែប​នេះ​ ទើប​យើង​សម្រេចចិត្ដ​ថា​ យើង​នឹង​ត្រឡប់​ទៅ​វិញ​នៅ​ថ្ងៃនេះ​ដែរ​»​។​

​លោកស្រី​បាន​ហៅ​ចំពោះ​ទ​ង្វើ​របស់​រដ្ឋមន្ដ្រីក្រសួង​អប់រំ​នា​ពេល​នេះ​ ថា​ ជា​ការ​រើសអើង​ និង​ថ្កោលទោស​ចំពោះ​ទ​ង្វើ​មួយ​នេះ​។​

​អ្នកស្រី​ អ៊ុ​ក​ ឆា​យ៉ា​វី​៖​ «​ខ្ញុំ​ សូម​ថ្កោលទោស​ ហង់​ ជួនណា​រ៉ុ​ន​ ដែល​មានការ​រើសអើង​ចំពោះ​បុគ្គលិក​ខ្លួនឯង​ដែល​ជា​រដ្ឋមន្ដ្រីក្រសួង​អប់រំ​ មានការ​រើសអើង​ចំពោះ​បុគ្គលិក​ខ្លួនឯង​ដែល​ស្ថិត​នៅ​ក្រោម​ឱវាទ​ ដែល​ជា​ស្ថាប័ន​មួយ​អប់រំ​ដែរ​ គ្រាន់តែ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ទាមទារ​នូវ​អ្វី​ដែល​ចង់ឱ្យ​លោកគ្រូ​ អ្នកគ្រូ​ មាន​សេចក្ដី​ថ្លៃថ្នូរ​»​។​

​ជាមួយ​គ្នា​នេះ​ លោកស្រី​ គឹ​ម​ តារា​នី​ សមាជិក​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ដែល​មាន​វត្ត​មាននៅ​ក្រៅ​កិច្ចប្រជុំ​ បាន​សម្ដែង​ការ​ខកចិត្ត​។​ លោក​ឱ្យ​ក្រសួង​អប់រំ​ កែប្រែ​ជំហរ​ឡើង​វិញ​។​

​តែ​ជា​យ៉ាងណា​ លោក​ រស់​ សាលី​ន​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ស្ដាប់​ សំនួរ​របស់​ អ្នករាយការណ៍​ព៌​ត៌​មាន​ វិទ្យុ​ស្ត្រី​ដែល​បាន​លើក​ឡើង​ ការ​ចោទសួរ​របស់​ប្រធាន​ស្ដីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ប៉ុន្តែ​បែរជា​លោក​មិន​ឆ្លើយ​ហើយ​បាន​អះអាង​ថា​ កំពុង​ជាប់​ប្រជុំ​ រួច​បិទ​ទូរស័ព្ទ​ភ្លាម​។​

​សូម​ជម្រាប​ជូន​ថា​ កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​០៩​ នៃ​ក្រុមការងារ​អប់រំ​អន្ដរជាតិ​ដើម្បី​គ្រូបង្រៀន​ ប្រព្រឹត្ត​ទៅ​នៅ​រវាង​ ថ្ងៃ​ទី​០៣​ ដល់​ថ្ងៃ​ទី​០៧​ខែធ្នូ​ នៅ​ខេត្តសៀមរាប​។​ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​លើកកម្ពស់​គ្រូបង្រៀន​នៅ​កម្ពុជា​៕

Share

Image
Image
Image