en     km
en     km

ចិនសង្ឃឹមថាមេដឹកនាំថ្មីម៉ាឡេស៊ីបន្ធូរបន្ថយការរឹតបន្តឹងលើក្រុមហ៊ុនចិន

Share

នៅថ្ងៃនេះ នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសម៉ាឡេស៊ីបានទៅដល់ទីក្រុងប៉េកាំងតាមការអញ្ជើញរបស់មេដឹកនាំចិនដែលទស្សនកិច្ចរបស់លោកមហាធា មហាម៉ាត ចំពេលក្រុងប៉េកាំងបានបង្ហាញកង្វល់ជាខ្លាំង ចំពោះការរឹតបន្តឹងលើក្រុមហ៊ុនវិនិយោគទុនចិននៅម៉ាឡេស៊ី។

ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសម៉ាឡេស៊ី លោក Bai Tian ដែល  ស្រង់មកចុះផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី និងទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បាននិយាយថា តាមរយៈទស្សនកិច្ចនេះ ចំណងទាក់ទងទ្វេភាគី រវាងប្រទេសទាំងពីរនៅតែរឹងមាំហើយបន្តរីកចម្រើនទៅមុខទៀតក្នុងឋានៈជាប្រទេសជិតខាងនឹងគ្នា។

នេះជាលើកដំបូងហើយ នៃដំណើរទស្សនកិច្ចរបស់លោកមហាធាទៅកាន់ប្រទេសចិន ចាប់តាំងលោក ឡើងធ្វើជានាយករដ្ឋមន្ត្រីលើកទី២ ក្នុងវ័យ៩៣ឆ្នាំ ដែលពុំមានទេនៅលើពិភពលោក។

លោក Bai Tian បានបញ្ជាក់ថា ចិន និងម៉ាឡេស៊ី ជាដៃគូសន្តិភាពក្នុងតំបន់ដ៏ខ្លាំងមួយ ដែលមិនអាចខ្វះបាន។ តែយ៉ាងណាក៏ដោយ លោកសង្សឹមថា ការព្រួយបារម្ភពីការធ្វើអោយប៉ះពាល់គំរោងវិនិយោគចិនក៏ត្រូវបានកាត់បន្ថយដែរ។

ភ្លាមៗបន្ទាប់ពី លោកមហាធាចូលកាន់តំណែង ជំនួសនាយករដ្ឋមន្ត្រីណាជីបប្រទេសចិនមានការព្រួយបារម្ភជាខ្លាំងអំពីផលប៉ះពាល់មួយចំនួន ទៅលើគំរោងវិនិយោគរបស់ចិន ដោយសារ គោលនយោបាយថ្មីរបស់លោកមហាធារឹតបន្តឹងលើក្រុមហ៊ុនបរទេស។  ជាពិសេសក្រុមហ៊ុនមកពីប្រទេសចិន។

នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត លោកមហាធាបានសន្យាថានឹងពិនិត្យ មើលផលប៉ះពាល់ទាំងឡាយ របស់ក្រុមហ៊ុនបរទេស ដែលលោកថា មិនមានតម្លាភាព ក្នុងការកំណត់ទុនវិនិយោគ។

នៅក្នុងដំណើរទស្សនកិច្ចនេះ គេរំពឹងថា ប្រធានាធិបតីចិនស៊ីជីនភីងនឹងសម្របសម្រួលអោយមានការយល់យោគនិងផ្ដោតលើទស្សនៈរួមជាធំ ដោយឈរលើគោលការនៃកិច្ចសហការទ្វេភាគីស្មើភាព៕

Share

Image
Image
Image