en     km
en     km

​តើ​ចិន​ផ្ដល់​ប្រាក់​កម្ចី​ជាង​ប្រាំ​ពាន់​លាន​ដុល្លារ​ ឲ្យ​វេ​ណេ​ហ្សូ​អេ​ឡា​ អាច​ធ្វើឱ្យរបប​មេដឹកនាំ​ ម៉ា​ឌូ​រ៉ូ​ ​រឹង​មាំ​ឬទេ​?​

Share

​ចិន​ប្រជាមានិត​ ជា​រដ្ឋ​ដ៏​ធំ​ជាងគេ​នៅ​លើ​ពិភពលោក​ ដែល​មាន​ប្រជាជន​ជាង​១៣៧០​លាន​នាក់​ និង​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទី​២​ បន្ទាប់​ពី​អា​មេ​រិ​ក​។​ ចិន​នា​សម័យ​មេ​ដឹ​នាំ​ស៊ី​ជិន​ភីង​ ត្រូវ​គេ​មើលឃើញ​ថា​ មាន​សក្ដានុពល​ទាំង​សេដ្ឋកិច្ច​និង​នយោបាយ​ ដោយ​ហ៊ាន​ប្រឈម​នឹង​ មហាអំណាច​អា​មេ​រិ​ក​។​ ប្រទេស​ធំ​នេះ​ប្រកាន់​របប​កុ​ម្មុនិ​ស្ត​ ទោះបី​អនុវត្ត​ទីផ្សារសេរី​ក៏​ដោយ​។​ ប្រទេស​ធំ​នេះ​ ត្រូវ​បាន​កត់ត្រា​ជា​រដ្ឋ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​ រយៈពេល​ចុង​ក្រោយ​នេះ​ ចិន​ក្លាយជា​ម្ចាស់បំណុល​ដ៏​ធំ​សម្រាប់​ប្រទេស​ក្រីក្រ​និង​ប្រទេស​ដែល​មិន​លើកដំកើង​សិ​ទិ្ធ​មនុស្ស​។​ ជាក់ស្ដែង​ ចិន​បាន​សម្រេច​ជួយ​ទ្រង់​ទ្រង់​សេដ្ឋកិច្ច​នៃ​របប​ប្រធានាធិបតី​វេ​ណេ​ហ្សូ​អេ​ឡា​បើ​ទោះជា​ប្រទេស​នេះ​ មានការ​រំលោភ​សិ​ទិ្ធ​មនុស្ស​ធ្ងន់ធ្ងរ​ក៏​ដោយ​។​

​លោក​ នួន​ បូ​រិ​ន​ ជូន​សេចក្ដី​ប្រែ​សម្រួល

​នៅ​ទីបំផុត​ ចិន​បាន​សម្រេច​ជា​ផ្លូវការ​ផ្ដល់​ប្រាក់​កម្ចី​ ៥​ពាន់​លាន​ដុល្លារ​ អា​មេ​រិ​ក​ទៅ​អោយ​លោក​ ប្រធានាធិបតី​ នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​ ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​ វេ​ណេ​ហ្សូ​អេ​ឡា​។​ ​តាម​បណ្ដាញ​ផ្សាយ​ព័​ត៌​មា​របស់​អា​មេ​រិ​ក​ Bloomberg​ ការ​ប្រគល់​ឯកសារ​និង​កិច្ចព្រមព្រៀង​ ប្រាក់​កម្ចី​ដ៏​ធំ​សម្បើ​ង​នេះ​ គឺ​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​លោក​ម៉ា​ឌូ​រ៉ូ​តែ​ម្ដង​គឺ​នៅ​ទីក្រុង​ប៉េ​កាំ​ង​កាលពី​ស​ប្ដា​ហ៍​មុនទី​ដែល​ មេដឹកនាំ​រូប​បាន​ឡើង​ជីះ​យន្តហោះ​ ទៅ​សុំ​ខ្ចីបុល​លុយ​ពី​មេដឹកនាំ​ចិន​ដោយ​ផ្ទាល់​។​ លុយ​ប្រាំ​ពាន់​លាន​ដុល្លារ​ទំនង​តិច​នៅឡើយ​ទេ​ សម្រាប់​ចិន​ តែ​សម្រាប់​វេ​ណេ​ហ្សូ​អេ​ឡា​ គឺ​ច្រើន​សម្បើ​ង​ណាស់​ ព្រោះ​ របប​នៃ​ប្រទេស​នេះ​ សឹងតែ​រលំ​ទៅ​ហើយ​ ដោយសារ​តែ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង​។​

​លោក​ម៉ា​ឌូ​រ៉ូ​ទទួល​ប្រាក់​កម្ចី​នេះ​ ដោយ​ក្ដី​រីករាយ​ ជាមួយនឹង​ក្ដី​សង្ឃឹមថា​ របប​របស់​លោក​នឹង​បន្ត​រឹង​មាំ​ឡើង​វិញ​ ហើយ​អំណាច​របស់​លោក​ក៏​កាន់តែ​ ខ្លាំង​ដែរ​ព្រោះ​ប្រាក់​កម្ចី​នេះ​ នឹង​នាំ​មក​នូវ​ជោគជ័យ​ ចំពោះ​ការ​កសាង​កម្លាំង​សេដ្ឋកិច្ច​មួយ​ដែល​ជិតរ​លំហើយ​នេះ​។​

​តើ​ប្រាក់​កម្ចី​ដ៏​ច្រើន​សម្បើ​ង​នេះ​ អាច​ជួយ​ទប់​របប​លោក​ម៉ា​ឌូ​រ៉ូ​បាន​រឹង​មាំ​ឬទេ​?​

​ដោយ​ចង់​ស្ដារ​សេដ្ឋកិច្ច​របស់​ខ្លួន​អោយ​ មាន​ភាពរឹងមាំ​ឡើង​វិញ​លោក​ម៉ា​ឌូ​រ៉ូ​ប្រធានាធិបតី​វេ​ណេ​ហ្សូ​អេ​ឡា​បាន​ព្យាយាម​ដើរ​ខ្ចីបុល​ប្រទេស​ជា​ច​ច្រើន​។​ កាលពី​ចុងឆ្នាំ​២០១៧​ លោក​បាន​ទៅ​ កាន់​ប្រទេស​រុ​ស្ស៊ី​ ដើម្បី​ ស្វែងរក​ប្រាក់​កម្ចី​ពី​ប្រទេស​នេះ​។​ លោក​បាន​ជូ​ប​ប្រធានាធិបតី​ ផ្លា​ឌៀ​មា​ពូ​ទី​ន​ ។​ ក្នុង​ជំនួប​នោះ​ មេដឹកនាំ​រុ​ស្ស៊ី​ បាន​ផ្ដល់​ប្រាក់​កម្ចី​ ជា​ច្រើន​រយ​លាន​ដុល្លារ​។​តែ​មិន​អស់ចិត្ត​លោក​ម៉ា​ឌូ​រ៉ូ​បាន​សុំ​អោយ​ រុ​ស្ស៊ី​ ជួយ​ទិញ​ប្រេង​ពី​ប្រទេស​លោក​ទៀត​ផង​។​ យ៉ាងណា​ ប្រាក់​កម្ចី​របស់​រុ​ស្ស៊ី​នៅ​តែ​មិន​បាន​ធ្វើ​សេដ្ឋកិច្ច​ រឹង​មាំ​ឡើយ​។​ ក្នុង​រយៈពេល​នោះ​ សេដ្ឋកិច្ច​កាន់តែ​ដាំ​ក្បាល​ចុះ​ទៅៗ​ រហូត​ ធ្វើ​អោយ​មេដឹកនាំ​វេ​ណេ​ហ្សូ​អេ​ឡា​រូប​នេះ​ រត់​ទៅ​ខ្ចីបុល​ប្រទេស​ចិន​ ដោយ​ផ្ទាល់ខ្លួន​។​

ប្រាក់​កម្ចី​ប្រាំ​ពាន់​លាន​ដុល្លារ​ដែល​ចិន​អោយ​ខ្ចី​នេះ​ គឺជា​ក្ដី​សង្ឃឹម​មួយ​របស់​លោក​ម៉ា​ឌូ​រ៉ូ​ដើម្បី​យក​មក​ប្រើប្រាស់​ទប់ទល់​អតិផរណា​ សេដ្ឋកិច្ច​ ហើយ​យក​មក​ ជួប​ទប់​ការ​ហំ​ព័ន្ធ​សេដ្ឋកិច្ច​ ដែល​ធ្វើ​ឡើ់ង​ដោយ​ អា​មេ​រិ​ក​និង​ សហភាព​អឺរ៉ុប​។​ ទំនង​ លំបាក​ណាស់​ថា​សេដ្ឋកិច្ច​ប្រទេស​នេះ​ អាច​រឹង​មាំ​ឡើង​វិញ​ខណៈ​អតិផរណា​ នៅ​ប្រទេស​វេ​ផលិត​ប្រេង​ដ៏​ធំ​នេះ​ បាន​ហក់​ឡើង​កប់​ពពក់​ ដែល​សូ​ម្បី​ក្រដាស់អនាម័យ​ មួយ​ដុំ​ មាន​តម្លៃ​ ១​លាន​៤​សែន​ Bolivar​ ហើយ​ទឹកក្រូច​មួយ​កំប៉ុង​ ១​លាន​៦​សែន​ Bolivar​។​ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​IMF​ បាន​ព្រមាន​ថា​សេដ្ឋកិច្ច​ប្រទេស​នេះ​ នឹង​ដួលរ​លំនៅ​ចុងឆ្នាំ​២០១៨​ ហើយ​នៅ​ពេល​នោះ​ អតិផរណា​នឹង​ហក់​ឡើង​រហូត​ដល់​ មួយ​លាន​ភាគរយ​។


​មូល​អ្វី​ហេតុ​នាំ​ឲ្យ​ ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា​ ជួប​វិបត្តិ​?

​លោក​ម៉ា​ឌូ​រ៉ូ​បាន​ឡើង​កាន់​អំណាច​តាម​រយៈ​ការ​បោះ​ឆ្នោត​ដែល​សហគមន៍​អន្តរជាតិ​ អា​មេ​រិ​ក​ សហភាព​អឺរ៉ុប​ ចាត់​ទុក​ថា​ជា​មេដឹកនាំ​មិន​ស្របច្បាប់​ព្រោះ​ ការ​បោះ​ឆ្នោត​នេះ​ ពុំ​បាន​បើក​សិទ្ធិ​អោយ​បក្ស​ប្រឆាំង​ចូលរួម​។​ ដោយសារ​ហេតុនេះ​ សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ ដោយ​បង្កក​ទ្រព្យសម្បតិ្ត​ក្រុមហ៊ុន​ ដែល​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​នៅ​ អា​មេ​រិ​ក​និង​នៅ​អឺរ៉ុប​។​ នេះ​ជា​កត្តា​មួយ​ដែល​នាំ​អោយ​ប្រទេស​នេះ​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​។​ខណៈ​ប្រទេស​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ ស្រាប់តែ​ប្រទេស​សេដ្ឋកិច្ច​ក៏​ផ្ទុះ​ឡើង​ ប្រជាជន​រាប់​លាន​សែន​នាក់​បាន​ភៀសខ្លួន​ ទៅ​នៅ​ប្រទេស​ជិតខាង​ ខណៈ​ដែល​ លំហូរ​ពាណិជ្ជកម្ម​ប្រទេស​ជិតខាង​បាន​បិទ​ភ្ជិត​នាំ​អោយ​សេដ្ឋកិច្ច​និង​អតិផរណា​ប្រទេស​នេះ​ហក់​ឡើង​ខ្ពស់​បំផុត​នាំ​អោយ​ប្រជាជន​បាត់បង់​ការងារ​រាប់​សែន​ម៉ឹ​ន​នាក់​។​ វិបតិ​សេដ្ឋកិច្ច​នាំ​អោយ​ប្រជាជន​ភៀសខ្លួន​ទៅ​នៅ​ក្រៅប្រទេស​។​ សហភាព​អឺរ៉ុប​និង​អា​មេ​រិ​កបាន​ព្រមាន​ប្រជាជន​ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន​ឡើង​ ធ្វើ​អោយ​របប​ម៉ា​ឌូ​រ៉ូ​អាច​នឹង​ដួល​រលំ​ឆាប់ៗ​នេះ​។​

​តើ​ចិន​អោយ​លុយ​ខ្ចី​ដ៏​ច្រើន​សម្បើ​ង​នេះ​ចង់បាន​អ្វី​ពី​វេ​ណេ​ហ្សូ​អេ​ឡា​វិញ​?

​ចិន​ ជា​សមាជិក​អចិន្ត្រៃយ៍​ នៃ​ក្រុមប្រឹក្សា​សនិ្ត​សុខ​អង្គការ​សហ​ប្រជា​តិ​ ដែល​មាន​សិ​ទិ្ធ​វេតូ​ រាល់​វិធានការ​ណា​ដែល​ខ្លួន​ ចាត់​ទុក​ថា​មិន​ច​សម​ស្រប​ និង​មិន​មាន​ផលប្រយោជន៍​ដល់​ខ្លួន​។​ ចាប់តាំងពី​ចប់​សង្គ្រាម​ លោក​លើក​ទី​២​ គឺ​នៅ​ពេល​ពិភព​ភ​លោក​ បែងចែក​ប្លុក​ ជា​ពីរ​ គឺ​ប្លុក​សេរី​និង​ កុ​ម្មុ​យ​និ​ស្ត​ ប្រទេស​ចិន​ ជា​មេដឹកនាំ​នៃ​ប្លុក​កុម​ម្មុ​យ​និ​ស្ត​ ដែល​ជា​ទំលាប់​ ប្រទេស​ដូច​ចិន​នេះ​ មិន​បានអោយ​តម្លៃ​ច្រើន​ទៅ​លើ​ សេរីភាព​ ពលរដ្ឋ​ និង​ក្រុម​មតិ​ជំទាស់​នោះ​ទេ​។​ ការ​គោរព​សិទ្ធិ​មនុស្ស​សឹង​មិន​មាន​ទេ​ សម្រាប់​ចិន​ ទោះជា​ខ្លួន​ អនុវត្ត​សេដ្ឋកិច្ច​ ទីផ្សារសេរី​ក៏​ដោយ​។​ ប្រទេស​នេះ​ ត្រូវ​បាន​ កត់​សម្គាល់ថា​ ចូល​ចិត្ត​យក​សត្រូវ​របស់​លោក​ខាងលិច​ជា​មហាមិត្ត​ ដោយ​ផ្សា​ភ្ជាប់​ ទំនាក់ទំនង​ជិត​ស្និទ្ធ​ តាម​រយៈ​ពាណិជ្ជកម្ម​ និង​ការ​ផ្ដល់​ប្រាក់​កម្ចី​ដោយ​មិន​ខ្វល់​នឹង​ចោទ​ថា​ ជួយ​មេដឹកនាំ​មួយ​ដែល​កំពុង​រំលោភសិទ្ធិ​មនុស្ស​។​ ប្រទេស​នេះ​ ជួយ​កាន់តែ​ច្រើន​បើ​ប្រទេស​កូនបំណុល​ កាន់តែ​ធ្វើ​ឱ្យ​ខ្លួន​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច​កាន់តែ​ច្រើន​ដែរ​។​ តែ​ម្យ៉ាងទៀត​ចិន​ ជួយ​ប្រទេស​នោះ​ គឺ​ដើម្បី​ឥទ្ធិ​ល​ចិន​ក្នុង​តំបន់​និង​ពិភពលោក​ ដូចដែល​គេ​ហៅ​ថា​ ទីណា​ មាន​ ចិន​ទីនោះ​ ត្រូវ​តែ​មាន​ China​ Town​ ហើយ​ទីនោះ​ ជា​តំបន់​សេដ្ឋកិច្ច​របស់​ខ្លួន​។​

​ជា​រួម​ទៅ​ ចិន​ហ៊ាន​ អោយ​មេដឹកនាំ​វេ​ណេ​ហ្សូ​អេ​ឡា​ ខ្ចីបុល​ច្រើន​ពាន់​លាន​ដុល្លារ​នេះ​ ទំនង​មាន​តែ​មួយ​ទេ​ គឺ​មិន​ចង់អោយ​របប​សង្គមនិយម​នៃ​ប្រទេស​ទ្វីបអាមេរិក​ខាងត្បូង​មួយ​នេះ​ ដួល​រលំ​ ដោយ​វិបត្តិ​សេដ្ឋកិច្ច​នាំ​អោយ​ពួក​ប្រឆាំង​មានឱកាស​ដឹកនាំ​ប្រទេស​។​ ការ​អោយ​ខ្ចីបុល​នេះ​ ក៏​ចិន​ ពិតជា​មាន​ឥ​ទិ្ធ​ពល​ខ្លាំង​នៅ​តំបន់​អា​មេ​រិ​ក​ខាងត្បូង​ ហើយ​ចង់​មិន​ចង់​របប​របស់​លោក​ម៉ា​ឌូ​រ៉ូ​រស់​បាន​យូរអង្វែង​គឺជា​គុណ​បំណាច់​មួយ​របស់​ចិន​។​ តែ​យ៉ាងនេះ​ក្ដី​ ទំនង​មិន​មានការ​ធានា​ រឹង​មាំ​ថា​ របប​លោក​ម៉ា​ឌូ​រ៉ូ​អាច​រស់​ដល់​ឆ្នាំ​ទៀត​នោះ​នោះ​ ទោះជា​បាន​ប្រាក់​កម្ចី​ពី​ចិន​ច្រើ់ន​សម្បើ​ង​ក៏​ដោយ​ព្រោះ​ សេដ្ឋកិច្ច​ប្រទេស​នេះ​ពឹង​ទាំងស្រុង​ទៅ​លើ​ការ​នាំ​ប្រេង​ឆៅ​ទៅ​លក់​នៅ​ទីផ្សារ​អា​មេ​រិ​ក​ និង​សហភាព​អឺរ៉ុប​ខណៈ​ប្រទេស​ធំ​ពីរ​នេះ​ ត្រៀម​ដាក់​ទណ្ឌកម្ម​ ជា​លើក​ទី​២​ ទៀត​ដោយ​ការ​បិទ​កូតា​នាំ​ប្រេង​ពី​ប្រទេស​ក្រីក្រ​មួយ​នេះ​៕​

Share

Image
Image
Image