en     km
en     km

ចិនបង្កើនកញ្ចប់ថវិកាការពារជាតិ ថែមទៀតសម្រាប់ឆ្នាំ ២០១៨

Share

រដ្ឋាភិបាលប្រទេសចិន បានប្រកាសនៅថ្ងៃចន្ទទី ៥ មីនា នេះ ដោយបង្កើនកញ្ចប់ថវិកា សម្រាបវិស័យការពារជាតិ រហូតដល់ ៨,១ភាគរយ សម្រាប់ឆ្នាំ ២០១៨ ដែលកើនពី ៧,៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៦។

ការបង្កើនកញ្ចប់ថវិកា សម្រាប់ឆ្នាំ ២០១៨នេះ ត្រូវបានមើលឃើញថា ប្រទេសមហាយក្សមួយនេះ បង្កើនសក្តានុពលកងទ័ព ដើម្បីទប់ទល់ ឥទ្ធិពលរបស់ប្រទេសជិតខាងគឺជាពិសេស សហរដ្ឋអាមេរិក។

បើតាមកញ្ចប់ថវិកាថ្មីនេះ ទីក្រុងប៉េកាំង ត្រូវបង្កើនថវិកាលើវិស័យការពារជាតិ ពី ១៥១ ពាន់លានដុល្លារ ទៅ ១៧៥ ពាន់លានដុល្លារ ដែលកញ្ចប់ថវិកានេះ ត្រូវឆ្លងមហាសន្និបាតសភាប្រជាជនចិន នៅថ្ងៃទី ១៤ មិថុនា ខាងមុខនេះ។ ចិនមានកងទ័ពជាច្រើនលាននាក់ បើធៀបនឹងសហរដ្ឋអាមេរិក និង ប្រទេសរុស្សី ។

ក្នុងរយៈពេល ១០ ឆ្នាំមកនេះ ចិនដែលស្ថិតនៅក្រោម អំណាចរបស់បក្សកុម្មុយនីស្តនិងមេដឹកនាំ ២ រូប គឺលោក ហូរ ជីនតៅ និង លោក ស៊ី ជិងភីង ត្រូវបានមើលឃើញថា បានបង្កើនកញ្ចប់ថវិកាការពារជាតិ យ៉ាងខ្លាំង ដោយសំដៅ ការពារតំបន់មួយចំនួន ដែលកំពុង មានជម្លោះជាមួយប្រទេសជិតខាង ដូចជា សមុទ្រចិនខាងត្បូង និង សមុទ្រចិនខាងកើត៕  ប្រភព:CNA

 

Share

Image
Image
Image