en     km
en     km

ជំនួប​ប្រវត្ដិសាស្ដ្រ​លើក​ទី​៣​ មេដឹកនាំ​កូរ៉េ​ទាំង​ពីរ​ចាប់ផ្ដើម​ហើយ​ គឺជា​ដំណើរ​ឆ្ពោះទៅ​រក​ការ​រំលាយ​អាវុធ​នុយ​ក្លែ​អ៊ែ​រ

Share

​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ មូ​ន​ចាវ​អ៊ី​ន​ ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​ នៅ​ព្រ​លាន​យន្ដហោះ​ក្រុង​ព្យុ​ង​យ៉ាង​ ដោយ​មេដឹកនាំ​កូរ៉េ​ខាងជើង​ គី​ម​ ជុង​អ៊ុ​ន​។​

លោក​ មូ​ន​ចាវ​អ៊ី​ន​ បាន​ជាន់​ទឹកដី​ទីក្រុង​ព្យុ​ង​យ៉ាង​ ជា​លើក​ដំបូង​នេះ​ តាម​រយៈ​ការ​អញ្ជើញ​របស់​លោក​ គី​ម​ ជុង​អ៊ុ​ន​ ដើម្បី​បើក​កិច្ច​ពិភាក្សា​ទ្វេភាគី​ រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ ដែល​កំពុង​តែ​លុបលាង​ស្នាមដំបៅ​ចាស់​ កាលពី​ជាង​ ៦០​ឆ្នាំ​មុន​។​

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ បាន​ចុះ​ផ្សាយ​ថា​ ពិធី​ទទួល​បដិសណ្ឋារកិច្ច​ មេដឹកនាំ​កូរ៉េ​ខាងត្បូង​ ដោយ​ការ​ក្រាល​កម្រាលព្រំ​ ត្រែទ័ព​ និង​ពលរដ្ឋ​កូរ៉េ​ខាងជើង​មក​សាទរ​ផង​ដែរ​។​

មេដឹកនាំ​ប្រទេស​បងប្អូន​ទាំង​ពីរ​នេះ​ បាន​ឱបរឹត​គ្នា​ មើលទៅ​ពួក​គេ​ទើបតែ​ជួប​គ្នា​លើក​ដំបូង​ តែ​ការ​ពិត​នេះ​ជា​ជំនួប​លើក​ទី​៣​។​ ជំនួប​កំពូល​រវាង​មេដឹកនាំ​ទាំង​ពីរ​នេះ​គ្មាន​អ្វី​ក្រៅពី​ ស្វែងរក​ការ​ផ្សះផ្សា​គ្នា​ ដើម្បី​បញ្ចប់​អនុស្សាវរីយ​ដ៏​ជូ​ចត់​ កាលពី​អតីតកាល​ ដោយ​ដំណើរ​ឆ្ពោះទៅ​រក​ ឧ​ប​ទ្វី​កូរ៉េ​ មាន​សន្ដិភាព​បរិបូរណ៍​ និង​គ្មាន​ការ​បំ​ភាយ​អាវុធ​នុយ​ក្លែ​អ៊ែ​ទៀត​ឡើយ​។​

​លោក​ គី​ម​ ជុង​អ៊ុ​ន​ បាន​សន្យា​នៅ​ចំពោះ​មុខ​ប្រធានាធិបតី​អា​មេ​រិ​ក​ ដូ​ណា​ល់​ត្រាំ​ នៅ​ក្នុង​ជំនួប​កាលពី​ថ្ងៃ​ទី​១២​ មិថុនា​នៅ​ប្រទេស​សិង្ហ​បុរី​ ថា​ នឹង​រំលាយ​កម្មវិធី​អាវុធ​នុយ​ក្លែ​អ៊ែ​ ជា​ថ្នូរ ​និង​ការ​ស្ដារ​ឲ្យ​មាន​សន្ដិភាព​លើ​ឧ​ប​ទ្វី​កូរ៉េ​។​ ប៉ុន្ដែ​ចាប់តាំងពី​នោះ​មក​ ក្រុង​ព្យុ​ង​យ៉ាង​ នៅ​តែ​ស្ទាក់ស្ទើរ​មិន​បាន​អនុវត្ដ​ការ​សន្យា​របស់​ខ្លួន​ពេញលេញ​នោះ​ទេ​ ដោយសារ​តែ​របប​កុំ​ម្មុ​យ​នី​ស្ដ​ ប្រទេស​នេះ​ដាក់​លក្ខខណ្ឌ​ឲ្យ​អា​មេ​រិ​ក​លុប​ចោល​ទណ្ឌកម្ម​ជា​មុន​សិន​។​ ដោយសារ​ករណី​នេះ​ ធ្វើ​ឲ្យ​ការ​រំលាយ​អាវុធ​នុយ​ក្លែ​អ៊ែ​របស់​ទីក្រុង​ព្យុ​ង​យ៉ាង​ គ្មាន​ភាព​ជឿនលឿន​អ្វី​ឡើយ​។​

​គេ​រំពឹង​ថា​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ មូ​ន​ចាវ​អ៊ី​ន​ នឹង​ទទួលយក​កិច្ចព្រមព្រៀង​ជា​ថ្មី​ទៀត​ជាមួយ​លោក​ គី​ម​ ជុង​អ៊ុ​ន​ ដើម្បី​ទៅ​ប្រាប់​លោក ដូ​ណា​ល់​ត្រាំ​។​

យ៉ាងណា​ក៏​ដោយ​ចាប់តាំងពី​មេដឹកនាំ​ទាំង​ពីរ​ជួប​គ្នា​លើក​ដំបូង​នៅ​ថ្ងៃ​ទី ​២៧​ មេ​សា​ ២០១៨​ ឃើញ​ថា​ ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​សហប្រតិបត្ដិការ​ជាមួយ​គ្នា​បាន​យ៉ាងច្រើន​ ដោយ​ផ្អាក​ទាំង​ស្រុក​ការ​ធ្វើ​សមយុទ្ធ​យោធា​ និង​ការ​បាញ់​សាកល្បង​កាំជ្រួច​ ដែល​តែងតែ​ធ្វើ​ឡើង​ដោយ​ទីក្រុង​ព្យុ​ង​យ៉ាង​៕

Share

Image
Image
Image