en     km
en     km

ចៅអធិការវត្តបារាយណ៍បន្តដឹកនាំព្រះសង្ឃសាងសង់ផ្លូវលំ

Share

កំពង់ធំ៖ ព្រះចៅ អធិការវត្តបារាយណ៍កាលពីថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០១៨ បានដឹកនាំព្រះសង្ឃដែលគង់នៅក្នុងវត្ត ដើម្បីសាងសង់ផ្លូវលំ មុខវត្តនិងក្លោងទ្វារថ្មី ដោយមានការជួយជ្រោមជ្រែងពី អាចារ្យគណកម្មាការនិង ញាតិញោមចំនុះជើងវត្តទាំងមូល។ ហើយការធ្វើផ្លូវលំនេះប្រើថវិកាអស់ប្រហែលជាង ១០០​ លានរៀល ដែលថវិកានេះគឺបានមកពីទឹកចិត្តរបស់ញាតិញោមទាំងអស់។ ការធ្វើផ្លូវលំនេះគឺចាប់ធ្វើពីថ្ងៃទី ១៨ ខែសីហាដល់ចុងខែឆ្នូ ឆ្នាំ២០១៨ រួចជាស្រេច ។ សូមជំរាបថា ព្រះចៅ អធិការក៏បានបន្តដឹកនាំព្រះសង្ឃ បានចាក់សាបពីមុខព្រះវិហារមកដល់ក្លោងទ្វារវត្ត(ក្លោងទ្វារថ្មី)ទៀតផង៕

អត្ថបទដោយ៖ សេងសុភក្រ្ត យុវនារីស្រុកបារាយណ៍


Share

Image
Image
Image