en     km
en     km

ពលរដ្ឋឃុំឈូកខ្សាច់បានទឹកប្រើប្រាស់ក្រោយអាជ្ញាធរភ្ជាប់អគ្គិសនីចូលស្ថានីយ៍បូមទឹក ស្រុកបារាយណ៍

Share

ខេត្តកំពង់ធំ៖ ក្រោយពីខ្វះខាតទឹកប្រើប្រាស់ជាយូរមកហើយនោះ គឺកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលឃុំឈូកខ្សាច់បានចុះត្រួតពិនិត្យមើលការតភ្ជាប់បណ្ដាយចរន្តអគ្គីសនីចូលស្ថានីយ៍បូមទឹកដើម្បីចែកចាយទឹកឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងស្រោចស្រពដំណាំ។

ការភ្ជាប់ចរន្តអគ្គិសនីនេះ ដើម្បីឲ្យភូមិចំនួនពីរភូមិដែលស្ថិតនៅក្នុងតំបន់ទីទួលខ្ពស់ គឺភូមិជាំត្រាច និង ភូមិតាប្រុក ទទួលបានទឹកប្រើជាភាពងាយស្រួលក្នុងការធ្វើស្រែ ចំការ និង ប្រកបអាជីវកម្មផ្សេងៗទៀតបាន។ ភូមិជាំត្រាច និង ភូមិតាប្រុក ស្ថិតក្នុង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ភូមិទាំងពីរនេះមានប្រជាពលរដ្ឋសរុបប្រមាណ ៥០០គ្រួសារ។ ដោយសារភូមិទាំងពីរនេះមានសណ្ឋានដីខ្ពស់ជាងភូមិផ្សេងៗប្រការនេះជាហេតុពិបាករក្សាប្រភពទឹកបាន។ កន្លងមកប្រជាពលរដ្ឋជួបប្រទះបញ្ហាខ្វះខាតទឹកប្រើប្រាស់ធ្វើស្រែចំការ ហើយដំណាំមួយចំនួន ដូចជា ត្រសក់ ត្រឡាច របស់ប្រជាពលរដ្ឋងាប់ផងដែរ។

សូមបញ្ជាក់ថា ថវិកាក្នុងការទិញចរន្តអគ្គិសនីនេះត្រូវចំណាយថវិកាសរុប ១២០ ១០០ ០០០៛ ជាទឹកប្រាក់បានមកពីថវិកាឃុំនួនចំនួន ៤០ ០០០ ០០០៛ និងថវិកាគម្រោង S.R.L ចំនួន ៨០ ១០០ ០០០៛៕

អត្ថបទ៖ ពោ គឹមសេង យុវជនស្រុកបារាយណ៍

ស្ថានីយ៍បូមទឹកស្រុកបារាយណ៍

Share

Image
Image
Image