loader

CCHR៖​ កម្ពុជា​ស្ថិត​ក្នុង​បញ្ជី​នៃ​ការ​រឹត​ត្បឹ​ត​សេរីភាព​ជាមូលដ្ឋានដោយ​មិន​គោរព​តាម​បទដ្ឋាន​អន្តរជាតិ

​ភ្នំពេញ​៖​ របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)​ បាន​រក​ឃើញ​ថា​ រដ្ឋាភិបាល​មិន​បាន​ផ្តល់​សេរីភាព​ជា​មួល​ដ្ឋា​ន​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​នោះ​ទេ​។​តែ​ ករណី​នេះ​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​អះអាង​ថា​ សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​មិន​មានការ​ធ្លាក់​ចុះ​ទេ​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

កងកម្លំាងសន្តិសុខខណ្ឌដូនពេញឃាត់ដំណើរសហគមន៍បឹងកក់មិនឱ្យទៅដាក់ញាតិនៅស្ថានទូតអាមេរិកអំពីបញាជម្លោះដីធ្លី កាលពីឆ្នំា ២០១៦។

​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)​ ដែល​មាន​ចំណងជើង​ថា​«​ការ​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​»​ បង្ហាញ​ថា​ រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​មាន​ត្រឹម​ ២៤​ ភាគរយ​ ហើយ​ជាង​បី​ភាគ​បួន​ ឬ​ ៧៦​ ភាគរយ​ នៃ​ការ​រឹតត្បិត​សេរីភាព​ជា​មូលដ្ឋាន​ត្រូវ​បាន​កត់ត្រា​ថា ​មិន​បាន​គោរព​តាម​បទដ្ឋាន​អន្តរជាតិ​។​

​ក្នុង​របាយការណ៍​ឆ្នាំ​ទី​២​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​មាន​កម្រាស​១៦៦​ទំព័រ​ រក​ឃើញ​ទៀត​ថា​ មូលហេតុ​ដែល​មានការ​កម្រិត​ខ្លាំង​លើ​សេរីភាព​ជា​មូលដ្ឋាន​ ដោយសារ​ការ​ធ្វើ​វិសោធនកម្ម​បទបញ្ញតិ​សំខាន់ៗ​ជា​ច្រើន​។​ ការ​បំពាន​ជា​ប្រព័ន្ធ​ទៅ​លើ​សេរីភាព​ជាមូលដ្ឋាន​ធ្លាក់​ចុះ​ និង​កា​រកៀប​សង្កត់​ទៅ​លើ​សំឡេង​អ្នក​រិះគន់​ជាដើម​។​

​ឆ្លើយ​ប​តទៅ​នឹង​របាយការណ៍​នេះ​ លោក​ ជិន​ ម៉ា​លី​ន​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ច្រានចោល​ដោយ​បាន​អះអាង​ថា​ គ្មាន​ការ​ធ្លាក់​ចុះ​សិទ្ធិ​សេរី​ភា​ព​ជា​មូលដ្ឋាន​នោះ​ទេ​ ហើយ​របាយការណ៍​នេះ​ពុំ​បាន​ឆ្លុះ​ប​ញ្ជាំ​ពី​តថ​ភាព​កម្ពុជា​ទេ​។​

​លោក​ ជិន​ ម៉ា​លី​ន​៖ «​វា​មានការ​វិវត្តន៍​ទោះបី​ការ​វិវត្តន៍​លឿន​ឬ​យឺត​អាហ្នឹង​វា​ទៅ​មុខ​តែបើ​ថា​ដើរ​ថយក្រោយ​ដូច​ជា​មិន​ឆ្លើយ​តប​ទៅ​ស្ថានភាព​ជាក់ស្តែង​។​យើង​មើល​មែន​តែ​ន​ទៅ​អ្នកធ្វើការ​រិះគន់​ពី​សិទ្ធិ​សេរីភាព​មានការ​ធ្លាក់​ចុះ​ រឹត​ត្បឹ​ត​គឺ​មាន​តែ​មួយ​ក្រុម​តូច​ទេ​ មាន​តែ​ក្រុម​សកម្មជន​នយោបាយ​ និង​ក្រុម​សង្គម​ស៊ី​វិល​ដែល​មាន​និន្នាការ​នយោបាយ​តែ​ប៉ុ​ណ្ណឹ​ឯក​តាម​ចំណាត់ការ​ច្បាប់​គេ​ចាត់​ទុក​ថា​ជា​រឹត​ត្បឹ​ត​សេរីភាព​របស់​គេ​»​។​

​តែ​របាយការណ៍​CCHR​ បាន​កត់ត្រា​ ១៨២​ ករណី​ បង្ហាញ​ថា​ រាជ​រដ្ឋ​ភិ​បាល​បាន​ត្រួតត្រា​លើ​មក​អង្គការ​សង្គម​ស៊ី​វិល​ដែល​អង្គការ​នេះ​ចាត់​ទុក​ថា​ជា​បំពាន​មក​លើ​បទដ្ឋាន​អន្តរជាតិ​ក្រោម​ការ​ដាក់​សម្ពាធ​នៃ​ច្បាប់​ស្តី​ពី​អង្គការ​និង​សមាគម​។​

​របាយការណ​នេះ​ថា​ អាជ្ញាធរ​ធ្វើការ​រំខាន​ដល់​សកម្មភាព​ប្រជុំ​ វគ្គ​បណ្តុះបណ្តាល​ និង​ការ​ជួបជុំ​ ដើម្បី​ប្រារព្ធ​កម្មវិធី​នានា​។​ លើស​ពី​នេះ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ផ្តល់​ចម្លើយ​នៅ​ក្នុង​របាយការណ៍​នេះ​ថា​ ការ​ប្រាស្រ័យ​ទាក់ទង​ជា​ឯកជន​នៃ​ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ី​វិល​និង​សហជីព​មានការ​ឃ្លាំ​មើ​ក​សកម្មភាព​ពី​អាជ្ញាធរ​ដែនដី​ បើ​ទោះបី​ទ​ង្វើ​នេះ​ផ្ទុយ​ពី​ច្បាប់​ក៏​ដោយ​។​

​ត្រង់​ចំណុច​នេះ​ លោក​ ជិន​ ម៉ា​លី​ន​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ មាន​ប្រសាសន៍​ថា​ យន្ត​ការណ៍​ច្បាប់​ទាំងអស់​មិនមែន​ជា​ការ​រឹត​ត្បឹ​ត​ទេ​ ផ្ទុយ​ទៅ​វិញ​បទ​បញ្ញា​តិ​ទាំងនោះ​ជា​លើក​ត​ម្កើ​ន​សិទ្ធិ​សេរីភាព​។​ លោក​មើលឃើញ​ថា​ សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​មាន​លើសលុប​ស្ទើរ​ហួស​ដែន​កំណត់​ទៅ​ហើយ​។​

​លោក​ ជិន​ ម៉ា​លី​ន​៖ «​ជា​ភាសា​សាមញ្ញ​ថា​សិទ្ធិ​សេរីភាព​របស់​យើង​ប​រុ​បូរ​ណ៌​លើសលុប​ស្ទើរ​ចង់ទៅ​ជា​អណាធិប​តេយ្យ​ពេកផង​ដោយសារ​ភាព​បរិបូណ៌​លើសលុប​ពេក​ អ​ញ្ចឹ​ង​ហើយ​បានជា​យើង​ត្រូវ​មាន​យន្តការ​ច្បាប់​រៀប​ចំ​បទ​បញ្ញា​តិ​មួយ​ចំនួន​ ច្បាប់​គណបក្ស​នយោបាយ​ ច្បាប់​អង្គការ​សង្គម​ស៊ី​វិល​ និង​ច្បាប់​អ្វីៗ​មួយ​ចំនួន​ទៀត​ ដើម្បី​ឱ្យ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​វា​នៅ​ក្នុង​ក្រម​ខណ្ឌ​ច្បាប់​ ហើយ​វា​រក្សា​បាន​នូវ​សណ្តាប់ធ្នាប់​សង្គម​ និង​​សណ្តាប់ធ្នាប់​សាធារណៈ​»​។​

​លោក​បន្ថែម​ថា​ អ្នក​រិះគន់​ថា​មានការ​ធ្លាក់​ចុះ​សេរីភាព​ជា​មូលដ្ឋាន​ជា​ក្រុម​សកម្មជន​នយោបាយ​ និង​ក្រុម​អង្គកា​រ​សង្គម​ស៊ី​វិល​មួយ​ចំនួន​មាន​និន្នាកា​នយោបាយ​ប៉ុណ្ណោះ​។​

​របាយការណ៍​ដែល​មានការ​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​ចាប់ពី​ខែ​ មេ​សា​ ឆ្នាំ​ ២០១៧​ ដល់​ខែ​ មីនា​ ឆ្នាំ​ ២០១៨​ បញ្ជាក់​ថា​ អាជ្ញាធរ​បាន​បង្ហាញ​ពី​យល់​ដឹង​មិន​ត្រឹមត្រូវ​មក​លើ​សេរីភាព​ជា​មូលដ្ឋាន​មាន​ចំនួន​ ៥១៦​ ករណី​ ក្នុង​ចំណោម​ហេតុការណ៍​សរុប​ ៦៧០​ ករណី​ ដែល​ស្មើនឹង​ ៧៧​ ភាគរយ​។​ ក្នុង​របាយការណ៍​នេះ​កំណត់​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​គឺ​សេរីភាព​ខាង​បង្កើត​សមាគម​ សេរីភាព​ខាង​ជួប​ប្រជុំ​ សេរីភាព​ខាង​បញ្ចេញមតិ​៕

ព័ត៌មានទាក់ទង

ក្រុមហ៊ុនឱសថអឺរ៉ុបបន្ថយការស្លាប់ដោយសារឱសថក្លែងក្លាយនៅកម្ពុជា

ភ្នំពេញ៖ វិនិយោគិនអ៊ឺរ៉ុបបើកក្រុមហ៊ុនឱសថផ្គត់[...]

អ្នកបើកបរយន្តហោះម្នាក់ទាមទារឱ្យស្រាវជ្រាវយន្តហោះ Boeing 370សង្ស័យធ្លាក់នៅកម្ពុជា

នៅរយៈពេលចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយបរទេសជ[...]

លោក ស៊ុន ចាន់ថុល អំពាវនាវឱ្យក្រុមហ៊ុនដឹកជញ្ជូនកុំដឹកទំនិញហួសទម្ងន់កំណត់(មានសំឡេង)

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីសាធារណការនិងដឹកជញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត