en     km
en     km

ក្រសួងធនធានទឹក៖ អាកាសធាតុកម្ពុជានឹងចុះត្រជាក់នៅដំណាច់ខែធ្នូនេះ

Share

ក្រុងភ្នំពេញ៖ បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ អាកាសធាតុនៅក្នុងប្រទេសកម្ពុជា នឹងចាប់ផ្តើមចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ។

សីតុណ្ហភាព នៅតាមបណ្តាខេត្តមួយចំនួន មានការចុះត្រជាក់ផ្សេងៗ គ្នា ក្នុងនោះ ខេត្តមណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ និង ប៉ៃលិន អាចត្រជាក់ខ្លាំង ជាងគេរហូតដល់ទៅ១៧ ដល់ ១៩ អង្សាសេ។ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កោះកុង និង ក្រចេះ គឺអាចនឹងមានសីតុណ្ហភាពអប្បបរមា ២០-២២ អង្សាសេ និង អតិបរមា ២៦-២៧ អង្សាសេ ហើយបណ្តារាជធានី និង ខេត្ដដទៃ សីតុណ្ហភាពអប្បបរមាមានចាប់ពី ២១-២៣ អង្សាសេ និង សីតុណ្ហាភាព ២៧-២៨ អង្សាសេ។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និង ឧតុនិយម ក៏បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ ចំពោះសីតុណ្ហភាពត្រជាក់បែបនេះ ជាពិសេសវិរកងទ័ព ដែលឈរជើងនៅតាមតំបន់ព្រំដែនជួរភ្នំដងរែក៕

Share

Image
Image
Image