loader

មគ្គុទេសទេសចរណ៍ខ្មែរបារម្ភអំពីគោលនយោបាយទេសចរណ៍ ChinaReady ថាអាចថយចុះទេសចរណ៍អឺរ៉ុប

ថ្មីៗនេះខេត្តសៀមរាបមានព័ត៌មានលេចឡើងអំពីក្រុមហ៊ុនចិនចំនួនជាង២០បម្រុងដាក់ទុនវិនិយោគលើវិស័យទេសចរណ៍ដើម្បីពង្រឹងនិងពង្រីកសក្ដានុពលទេសចរណ៍នៃខេត្តមួយនេះ។

ស្របពេលនេះ រាជរដ្ឋាភិបាល បានបង្កើតគោលនយោបាយ​​ China Policy Ready គឺ​សំដៅ ស្រូបយក អ្នកទេសចរណ៍ចិន។  តែសម្រាប់មគ្គុទេសទេសចរណ៍ខ្មែរមានការព្រួយបារម្ភអំពីគោលនយោបាយមួយនេះ ថា ថយចុះភ្ញៀវបស្ចឹមប្រទេស។ តែអ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ អះ​អាងថាំគោលនយោបាយ China Ready មិនអាចប៉ះពាល់ទេសចរណ៍ណាទាំងអស់។

កញ្ញា ឆោម ពៅនិកា រាយការណ៍ព័ត៌មាននេះ៖

មានឈរ មានអង្គុយលើថ្មពីមុខប្រាង្គបាកាននៃប្រាសាទអង្គរវត្ត គឺមគ្គុទេសក៍ទេសចរជាច្រើននាក់កំពុងពិភាក្សាគ្នារឿងដើរTourស្របពេលដែលភ្ញៀវរបស់ពួកគេបានឡើងទៅប្រាង្គនោះ។ក្នុងពេលជាមួយគ្នានេះ មគ្គុទេសក៍ទេសចរមួយចំនួននាំគ្នាវិភាគដោយបារម្ភអំពីគោលនយោបាយថ្មីមួយរបស់រាជរដ្ឋាភិបាល ទោះរាជរដ្ឋាភិបាលបានដាក់ជំនឿទុកចិត្តថាវានឹង ក្លាយជាឱកាសមាសសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។គោលនយោបាយនោះគឺ China Ready។

លោករដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ថោង ខុន បានលើកឡើងកន្លងមកថា ការអនុវត្តគោលនយោបាយ «China Ready» សម្រាប់ទេសចរណ៍កម្ពុជា គឺជាកាលានុវត្តភាពមាសសម្រាប់ការអភិវឌ្ឍ វិស័យទេសចរណ៍កម្ពុជា ក្នុងបរិបទនៃការអនុវត្តគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងវិថី»។

ក្រសួងទេសចរណ៍កម្ពុជាជឿជាក់ថា ទីផ្សារចិនត្រូវបានមើលឃើញថាជាប្រភពលំហូរចេញ (Outbound) ដែលមានកំណើនខ្លាំងជាងគេនៅក្នុងតំបន់ និងសកលលោក។ក្រសួងក៏ធ្លាប់បានគូសបញ្ជាក់ឱ្យដឹងថា អង្គការទេសចរណ៍ពិភពលោក (UNTWO) បានផ្តល់អនុសាសន៍ឲ្យបណ្តាប្រទេសជាសមាជិករបស់ខ្លួន រៀបចំលក្ខណៈសម្បត្តិក្នុងការត្រៀម ទទួលស្វាគមន៍ភ្ញៀវទេសចរចិន (China-Ready)។

តែមិនដូច្នេះទាំងស្រុងនោះទេ មគ្គុទេសក៍ទេសចរម្នាក់​នៅតំបន់អង្គរ គឺលោក កុសលនិងមគ្គុទេសក៍ទេសចរជាច្រើនទៀតស្រាប់តែសម្ដែងការព្រួយបារម្ភជាខ្លាំងលើរឿងនេះ។

ជាដំបូងលោកបានប្រាប់វិទ្យុស្រ្ដីអំពីអត្តចរិតរបស់ភ្ញៀវទេសចរចិនដែលបង្កឱ្យមានការអាក់អន់ចិត្តពីភ្ញៀវទេសចរមកពីប៉ែកអឺរ៉ុប។

សំឡេង លោកកុសល—–

ស្ទើរតែមិនខុសគ្នាប៉ុន្មានទេ លោក ខៀវធីដែលជាប្រធានសមាគមមគ្គុទេសក៍ទេសចរតំបន់អង្គរ និង ជាអ្នកនាំភ្ញៀវទេសចរមួយរូបដែរ លោកបានផ្ដល់អំណះអំណាងជាក់ស្ដែងពីចិននៅខេត្តជាប់ឆ្នេរកម្ពុជា ខេត្តព្រះសីហនុ។

សំឡេង លោកខៀវធី—–

​ទាំងមិនមានការសាទរលើគោលនយោបាយរបស់រាជរដ្ឋាភិបាលមគ្គុទេសចរណ៍រំលេចអំពីការបង់ប្រយោជន៍ថែមទៀតចំពោះកំណើនទេសចរជនជាតិចិន និង តំហយចុះនៃទេសចរជនបរទេសនៃប្រទេសផ្សេងទៀត។ដោយផ្អែកលើតួលេខដើមខែមករាឆ្នាំ២០១៩របស់ក្រសួង​ទេសចរណ៍​បង្ហាញ​ថា​ចំនួន​ភ្ញៀវទេសចរមកកាន់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ ​មាន​ការ​កើន​ឡើង​១១​ភាគរយ​គឺ​ស្មើនឹង៦លាន២សែន​នាក់​ ​ក្នុង​នោះ​ភ្ញៀវចិន​មាន​៣០​ភាគរយ ខណៈ​ភ្ញៀវទេសចរ​ចិន​មាន​កំណើន​៧០​ភាគរយ ហើយក្នុងរង្វង់ខែជាមួយគ្នានោះចំនួន​ភ្ញៀវ​ទេសចរណ៍​ពី​អឺរ៉ុប​និង​អាមេរិក​មាន​ការ​ធ្លាក់​ចុះចំនួន​ ​៤​និង៥​ភាគរយ​ ​ក្នុង​ឆ្នាំ២០១៨​ ​នេះ។

មគ្គុទេសក៍ទេសចរ កុសល បន្ដនិយាយរៀបរាប់អំពីភាពជាក់ស្ដែងអំពីអ្វីដែលលោកអះអាងថា ប្រជាពលរដ្ឋកម្ពុជាហាក់មិនចំណេញនៃចំណូលថវិកាពីហៅប៉ាវភ្ញៀវទេសចរចិននោះទេ។

សំឡេងលោកកុសលទី២—

យ៉ាងដូច្នេះហើយ លោក ខៀវធី តាមរយៈវិទ្យុស្រ្ដីបានអំពាវនាវឱ្យរដ្ឋាភិបាល ធ្វើការពិចារណាឱ្យបានម៉ត់ចត់អំពីការអនុវត្តគោលនយោបាយមួយនេះព្រោះថាមិនត្រូវវាអាចធ្វើអោយវិស័យទេសចរណ៍ជាតិជួបផលវិបាក។ លោកខៀវធី រំពឹងថានឹងមានការអនុវត្តគោលនយោបាយ International Ready ហើយនោះនឹងជារឿងប្រសើរ និងសង្ឃឹមថាចិនអាចវិនិយោគទៅរកទិស ដៅផ្សេងៗដូចជាអគ្គិសនី កសិកម្មជាអាទិ៍សម្រាប់ខេត្តនេះវិញ។

សំឡេងលោកខៀវធី០២–

សូមបញ្ជាក់ថា គោលនយោបាយChina Ready គឺស្ថិតក្នុងបរិបទនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និង វិថី” របស់ប្រទេសចិន។ រដ្ឋាភិបាលថាគោលនយោបាយនេះនឹងរួមចំណែក ធ្វើឲ្យវិស័យទេសចរណ៍កម្ពុជា កាន់តែរីក ចម្រើន អាចសម្រេចនូវផែនការទាក់ទាញភ្ញៀវទេសចរចិនបាន២លាន នាក់នៅក្នុង​ឆ្នាំ២០២០ ខាងមុខ ។តែក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុន​ ​Ro​nghui​ ​Fujia​​​n​ ​Gr​​​​​​​​​​​​oup​ ​Co​.​,​Ltd​ ​មក​ពី​​​​​​​​​​​​​​​​​សា​ធារ​ណ​រដ្ឋ​ប្រជាមា​​​​​​​​និត​ចិន​ ​​​​​​​​​​ចង់​វិនិ​​​​​​​​​​​យោគ​ទ្វេភាគី​​​​​​​​​​​​​​​​​​​​​​​​ជាមួយ​ខេត្តសៀមរាប​ ​ដើម្បី​ធ្វើជា​​​​​​​​​​ដៃ​គូរ​ក្នុង​វិស័​​​​​​​​​​​​​​​​​​​យ​ពាណិជ្ជកម្ម​រវាង​​​​​​​​​​ប្រទេស​ទាំ​​​​​​​​​​​ងពីរ​ ​ដោយ​បា​​​​​​​​​​ន​ផ្តោត​សំ​​​​​​​​​ខាន់​ទៅ​​​​​​​​​​​​​​​​​​​​លើ​វិស័យ​ទេសចរណ៍​ ​និង​ការផលិត​ថាម​​​​​​​​​​ពល​អគ្គិសនី​ ​​​​​​​​​​ដោយ​យក​​​​​​​​​​សំរាម​ធ្វើជា​ថា​​​​​​​​​​​​​​​​​មពល​ ​ក្នុង​នោះ​ ​១​​​​​​​​តោន​សំរាម​​​​​​​​​​អាច​​​​​​​​​​​​​​​​​​​​ផលិត​ថាមពល​បា​​​​​​​​​​​ន​​​​​​​​​​​​​​ ​១៥០គីឡូ​វ៉ា​ត​ ​។​ក្រុមហ៊ុនដដែលនេះក៏បាន ​សម្លឹងឃើ​ញ​ ​​​​​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរា​​​​​​​​​​​​​ប​ ​មានការ​រី​​​​​​​​​​​​​​​​​កចម្រើន​ច្រើន​ ​តែ​នៅ​​​​​​​​មិនទាន់​​​​​​​​​មានកា​​​​​​​​​​​​រ​អភិវឌ្ឍន៍​ឥត​ខ្ចោះ​នៅ​​​​​ឡើយ។ទន្ទឹមគ្នានេះដែរ ក៏មានអ្នករកស៊ីចិនប្រមាណជាង ២០០០នាក់ ហាក់ចង់វិនិយោគលើវិស័យទេសចរ នៅកម្ពុជា៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រវត្តិសាស្រ្ត៖ តើខ្មែរមានអំបូរមកពីណា?

ប្រវត្តិសាស្រ្ត៖ តើខ្មែរមានអំបូរមកពីណា?

ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៩

ឯកសារប្រវត្តិសាស្រ្តជាច្រើនបានបង្ហាញពីទស្សនៈរ[...]

ជីវប្រវត្តិ៖ សម្តេចព្រះរៀម ព្រះនរោត្តម បុប្ផាទេវី

ជីវប្រវត្តិ៖ សម្តេចព្រះរៀម ព្រះនរោត្តម បុប្ផាទេវី

ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩

ក្រោមសារាចរណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុ[...]

ប្រវត្តិសាស្រ្ត៖ តើពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែមានអត្ថន័យយ៉ាងណាសម្រាប់ប្រជាជាតិខ្មែរ?

នៅក្នុងឱកាសថ្ងៃពិធីបុណ្យ អុំទូក អកអំបុក និងសំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត