en     km
en     km

ការជួយសង្គ្រោះស្ត្រីសំរាលកូននៅតាមដងផ្លូវគឺជាសីលធម៌វិជ្ជាជីវ:របស់គ្រូពេទ្យ

Share

ក្រសួងសុខាភិបាលបានចុះផ្សាយថាស្ត្រីម្នាក់ជាកម្មករដែលបានសម្រាលកូនតាមដងផ្លូវមួយនៅខេត្តព្រះសីហនុ ត្រូវបានជួយសង្រ្គោះទាន់ពេល គឺម្ដាយនិងកូន ប្រកបដោយសុវត្ថិភាពដោយមានការជួយជាបន្ទាន់ដោយក្រុមគ្រូពេទ្យស្រុក។

ក្រសួងសុខាភិបាល​ កោតសរសើរដល់បុគ្គលិកសុខាភិបាល​ ជាពិសេសក្រុមគ្រូពេទ្យនិងឆ្មប​ ដែលបានជួយដល់ការសំរាលកូនដោយសុវត្ថិភាពនៅតាមដងផ្លូវនៃខេត្តព្រះសីហនុ។

តាមគេហទំព័ររបស់ក្រសួង ​ ស្ត្រីសំរាលកូននៅតាមដងផ្លូវនោះ​ ជាកម្មការីនី រោងចក្រតំបន់ សេដ្ឋកិច្ចពិសេស បិតត្រាំង​ បានសម្រាលកូន នៅកណ្តាលផ្លូវ កាលពីវេលាម៉ោងជិត ៩ព្រឹកនៃថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ។ពេលដែលស្ត្រីរូបនេះ ឈឺពោះឆ្លងទន្លេ ហើយធ្វើដំណើរមកមន្ទីរពេទ្យ ដើម្បីសម្រាលកូន ប៉ុន្តែមកមិនទាន់ ក៍សម្រាលកូនតាមផ្លូវម្តុំខាងមុខរោងចក្រ បិតត្រាំង ស្រុកព្រៃនប់។

ស្ត្រីជាកម្មការីនី រោងចក្ររូបនេះ ឈ្មោះ ឆៀង ឆវី អាយុ ២៣ឆ្នាំ មានប្តីឈ្មោះ សេង រុន អាយុ ២២ឆ្នាំ មានទីលំនៅភូមិតាលះ ឃុំរាម ស្រុកព្រៃនប់។​ ចំណែកកូនតូចដែលទើបសំរាលនៅតាមផ្លូវនេះ ជាកូនប្រុសនិងជាកូនទី៣ មានទម្ងន់២,៨គីឡូក្រាម។

ក្រសួងបានអះអាងថា នេះ​ មិនមែនជាលើកទីមួយទេ​ ដែលក្រុមគ្រូពេទ្យនិងឆ្មប​ បានអនុវត្តកិច្ចការប្រកបដោយក្រមសីលធ៌មវិជ្ជាជីវ:ពេទ្យបានល្អប្រសើរ​ ក្នុងការជួយសង្គ្រោះស្ត្រីសំរាលកូននៅតាមដងផ្លូវ​ ឫនៅទីតាំងផ្សេងៗ​ ដែលមិនមែនជាមណ្ឌលសុខភាព​ ឫមន្ទីរពេទ្យ។

គោលនយោបាយ សង្គមកិច្ចរបស់រដ្ឋាភិបាល ប្រកាសថា កម្មការិនីដែលទៅសម្រាលកូននៅមន្ទីររដ្ឋនឹងមិនត្រូវអោយបង់ថ្លៃសេវានោះទេ។ បន្ថែមលើសនេះទៀត ប្រមុខរដ្ឋាភិបាល បានប្រកាស ជួយឧបត្ថម្ភប្រាក់ ៤០ម៉ឺនរៀលទៀតផង បើកម្មការិនីនោះ សម្រាល់កូនបានមួយ៕

 

 

 

Share

Image
Image
Image