loader

កម្ពុជា-អាមេរិក រកឃើញភ្លុកដំរីប្រមាណ ៣ តោន ទុកចោលនៅកំពង់ផែភ្នំពេញ

ភ្នំពេញ៖ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨នេះ រដ្ឋាករកំពង់ផែស្វយ័តភ្នំពេញ សហការជាមួយស្ថានទូតសហរដ្ឋអាមេរិកបានរកឃើញភ្លុកដំរីទម្ងន់ប្រមាណជាង ៣ តោនដែលឈ្មួញលាក់ទុកក្នុងទូរកុងតឺន័រ។

យោងទៅតាមបណ្តាញសង្គមហ្វេសបុកស្ថានទូតអាមេរិក កាលពីថ្ងៃ សៅរ៍ បានឲ្យដឹងថាការស៊ើបអង្កេតផ្នែកជលផល និង សត្វព្រៃបានផ្តល់ព័ត៌មានដល់នាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាទើបឈានដល់ការរកឃើញភ្លុកដំរីជាង ១ ពាន់ដុំ ដែលមានទម្ងន់ប្រមាណ ៣៥០០ គីឡូក្រាមទុកចោលនៅក្នុងទូរកុងតឺន័រនៅកំពុងផែស្វយ័តភ្នំពេញ។

បើតាមលោក ស៊ុន ឆាយ ប្រធានសាខាគយកំពង់ផែស្វយ័តភ្នំពេញអះអាងប្រាបកាសែតក្នុងស្រុកកាលពីថ្ងៃសៅរិ៍នេះថា  ភ្លុងដំរីនោះមាន ១០២៦ ដុំ ត្រូវបានឈ្មួញនាំពីកំពង់ផែឈ្មោះ ម៉ាឡាកា នៅប្រទេសមូហ្សំប៊ិក ចាប់តាំងពីខែកក្កដា ក្នុងឆ្នាំនេះ។

លោក កែវ អូម៉ាលីស្ស អ្នក​នាំពាក្យ​​រដ្ឋបាល​ព្រៃឈើ​បាន​ថ្លែង​ថា​កម្ពុជា​មាន​ផែនការ​ទប់ស្កាត់​ការ​នាំចូល​ភ្លុក​ដំរី​ដោយ​មាន​នាយកដ្ឋាន​គយ និង​មន្ត្រី​នគរបាល​សហការ​ជាមួយ​ប្រទេស​​នៅ​អាហ្វ្រិក និង​អង្គការ​ដៃគូ​​អន្តរជាតិ​ទើប​ធ្វើឲ្យ​ងាយស្រួល​ទប់ស្កាត់ និង​បង្ក្រាប​ភ្លុក​ដំរី​។

កាលពី​ថ្ងៃទី​ ១៥ ខែ​ធ្នូ ឆ្នាំ ២០១៦ សមត្ថកិច្ច​កម្ពុជា​ក៏​ធ្លាប់​បាន​រកឃើញ ភ្លុកដំរី កន្ទុយ ឆ្អឹង​ខ្លា និង​ស្រកាពង្រូល​នៅ​ក្នុង​ទីតាំង​ផែស្ងួត​ភ្នំពេញ​ផង​ដែរ ដែល​បង្កប់​ជាមួយ​ឈើ​ក្នុង​កុងតឺន័រ​ចំនួន ២ ដឹក​ពី​ក្រុង​ព្រះសីហនុ​។ ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​រកឃើញ​ភ្លុក​ដំរី​ ៦៤០ ​ដុំ​ទម្ងន់ ​១,៣ តោន ស្រកាពង្រូល​ជាង​ ១៣៧,៦ គីឡូក្រាម ឆ្អឹង​ខ្លា ជាង​ ៨២ ​គីឡូក្រាម និង​កន្ទុយដំរី ទម្ងន់​ជិត ៥​ ​គីឡូក្រាម៕

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រសួងពាណិជ្ជកម្ម៖ អឺរ៉ុបយកពន្ធអង្ករពីកម្ពុជាប្រៀបដូចសម្លាប់កសិករក្រីក្រ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ពុជានៅថ្ងៃទី១៧ មករា [...]

លោក សម រង្ស៊ី ថារឿងលោក កឹម សុខា គឺជាបញ្ហាសម្ដេច ហ៊ុន សែន ពិបាកដោះស្រាយ

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជ[...]

តំណក់ប្រេងកាតប្លុកAកម្ពុជានឹងចាប់ផ្ដើមទាញមកចម្រាញ់នៅខែតុលាឆ្នាំ២០១៩

កម្ពុជានឹងចាប់ផ្ដើមទាញយក តំណក់ប្រេងលើកដំបូងបង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត