loader

ទិវា៧មករា៖ សមធម៌ សមភាព និងយុត្តិធម៌សង្គម ជាមូលដ្ឋាននៃសាមគ្គីភាពប្រជាជាតិទាំងមូល

នៅថ្ងៃអាទិត្យសប្តាហ៍នេះ គឺជាថ្ងៃ ៧ មករា ទិវាជ័យជម្នះ លើការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ។ ៧ មករា ២០១៨ នេះ គឺជាខួបលើកទី ៣៩ឆ្នាំ។ក្នុងការរម្លឹកខួប នៃការបញ្ចប់របប ខ្មែរក្រហម  គណបក្សកាន់អំណាចបានចងផ្ទាំង បដាសំខាន់ៗ ជាច្រើននៅតាមដងវិថីនៅក្នុងរាជធានីភ្នំពេញ ដែលបដា មួយចំនួនបាន លើកឡើងអំពីការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ការកំណត់ទិសដៅក្នុងការប្រកួតប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតសមាជិកសភា ខែកក្កដាឆ្នាំ២០១៨។ យ៉ាងណា អ្នកវិភាគបង្ហាញទស្សនៈថាផ្ទាំងបដា ប្រកបដោយន័យស្ថាបនាជាតិរបស់បក្សកាន់អំណាចគឺគ្រាន់តែ ជាការទាញ ប្រជាប្រិយភាពប៉ុណ្ណោះ។

នៅតាមដងវិថី នានា នៅរាជធានីភ្នំពេញ ជាពិសេស នៅ បរិវេណ រមណីយដ្ឋានវត្តភ្នំ  បើអ្នកធ្វើដំណើរ ឆ្លងកាត់ទីនោះ អ្នកនឹងបានឃើញ ផ្ទាំងបដាធំៗជាច្រើនត្រូវបានគេ​ចងកាត់ផ្លូវ ។

ផ្ទាំងបដាទាំងនោះ បានសរសេរ ដោយមានអត្តន័យ ជាប្រវត្តិសាស្រ្តនៃ ការ រម្លឹកចងចាំ ថ្ងៃ៧មករា ជាទិវាប្រវត្តិសាស្ត្រនៃការផ្ដួលរំលំរបប កម្ពុជា ប្រជាធិបតេយ្យ នៃពួកខ្មែរក្រហម ដែលរបបនេះ គេហៅថារបបប្រល័យពូជសាសន៍។ បដាខ្លះ សរសរថា មានថ្ងៃ៧មករា ទើបមានជីវិតមកដល់ពេលនេះ។ តែបដា ៣ធំៗ ដែល ចងកាត់ផ្លួវរមណីយដ្ឋានវត្តភ្នំ បានសរសេរថា ប្រជាធិបតេយ្យ សេរីភាព និង​សិទ្ធិមនុស្សត្រូវស្ថិតនៅក្រោមច្បាប់  បដាទី ២ សរសេរថា »សមធម៌ សមភាព​ និង យុត្តិធម៌សង្គម ជាមូលដ្ឋាននៃសាមគ្គីភាពនៃប្រជាធិបតេយ្យទាំងមូល» និង បដាទី៣​ សរសេរថា គណបក្សទាំងមូ​លឆ្ពោះទៅដណ្ដើមជ័យជម្នះ ក្នុងការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី ៤ និង បោះឆ្នោត ជ្រើសសមាជិកសភា នីតិកាលទី ៦។  តើអត្ថន័យនៃ បដាទាំង ៣ នេះ មានន័យដូចម្តេច បានជាបក្សកាន់អំណាច លើកយកមករម្លឹក ក្នុងថ្ងៃទិវា ៧ មករា ខួបលើកទី ៣៩ នេះ។

លោក សុខ ឥសាន្ត អ្នកនាំពាក្យបក្សកាន់អំណាច​ ដែលបានផ្តល់បទសម្ភាសខ្លី មួយជាមួយវិទ្យុស្រ្តី បានពន្យល់អំពី អត្ថន័យនៃបដា ទាំងនោះ។ លោកថា បដាទាំងនេះ មានន័យជាប្រវត្តិសាស្រ្ត ដើម្បី ប្រជាជាតិទាំងមូល ព្រោះ ៧ មករា នាំមកនូវ សន្តិភាព និង​ ការអភិវឌ្ឍជាតិ និង ការរស់រានមានជីវិតរបស់ប្រជាជនមកទល់ពេលនេះ។

សំឡេង លោក សុខ ឥសាន្ត៖ 

៧មករា ១៩៧៩ គឺជាទិវាជាតិ ជាប្រវត្តិសាស្រ្ត ដែលបក្សកាន់អំណាច ចាត់ទុកជាកំណើតទី ២ នៃ ប្រជាជនកម្ពុជា។ គិត មកដល់ពេលនេះ បក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេស ជិត ៤០ ឆ្នាំ ហើយ។ ក្នុងអំឡុងនៃការដឹកនាំប្រទេសមកនេះ បក្សកាន់អំណាចប្រឈមមុខយ៉ាងខ្លាំង និង ការខំស្តារសន្តិភាព ស្ថិរភាពសង្គម។  ប៉ុន្តែក្រុមសិទ្ធិមនុស្សជាតិនិងអន្តរជាតិ មើលឃើញ និង រិះគន់ថា បក្សប្រជាជន មិនបានគោរពគោលការណ៍ប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ល្អប្រសើរនោះ ទេ ជាពិសេស នៅដំណាក់កាលចុងក្រោយ ដែល​បក្សប្រឆាំងធំមួយត្រូវបានរំលាយ ហើយមានរូបភាព មួយនៃការបែកបាក់នៃការសាមគ្គីជាតិ។

លោក បណ្ឌិត មាសនី អ្នកវិភាគបញ្ហា នយោបាយសង្គម យល់ឃើញថា ខ្លឹមសារនៃបដាទាំង ៣ នេះ គ្រាន់តែជារូបភាពខាងក្រៅផ្ទៃរឿងតែប៉ុណ្ណោះ ការពិត វាមិនឆ្លុះបញ្ជាំង ពីតថភាព​ នយោបាយ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះទេ។

សំឡេង លោក មាសនី ៖ 

តែអ្ន​កនាំពាក្យបក្សកាន់អំណាច យល់ឃើញថា​ ៧ មករា បាននាំមកនូវ ការបង្រួបបង្រួមជាតិ និង ការជួបជុំគ្រួសារខ្មែរឡើងវិញ។ លោកថា ៧ មករា ឆ្នាំ ២០១៨ នេះ ដែលជាខួបលើកទី ៣៩ មាន មន្រ្តី បក្សកាន់អំណាច ពលរដ្ឋ​ ជាង ៥ ម៉ឺននាក់ មកចូលរួមប្រារព្វទិវានេះ គឺនៅថ្ងៃអាទិត្យទី ៧ មករា នៅមហោស្រពកោះពេជ្រ៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

កសិករ​ ៖​ មាន់​រាប់រយ​ក្បាល​ងាប់​ជា​បន្ដបន្ទាប់​នៅ​ឃុំ​មួយ​ ខេត្តព្រៃវែង​ ខណៈ​អាជ្ញាធរ​មិន​បានដឹង​រឿង​នេះ​

សត្វ​មាន់​របស់​កសិករ​ ដែល​រស់នៅ​ក្នុង​ភូម​ព្រ[...]

កម្ពុជា​ នឹង​ចាប់ផ្ដើម​បញ្ជូន​ស្ដ្រី​បម្រើ​តាម​ផ្ទះ​ ទៅ​ម៉ា​ឡេ​ជា​ថ្មី​ក្នុង​អំឡុង​ ខែមិថុនា​

រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​បញ្ជាក់​ថា​ ពល​[...]

រដ្ឋាភិបាល​គ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​និង​ច្បាប់​ស្តី​ពី​សញ្ជាតិ​

​ភ្នំពេញ​៖​ សម្តេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត