en     km
en     km

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

Share

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធានាធិបតីបណ្ដោះអាសន្នមកក្ដោបក្ដាប់ស្ថានការណ៍ក្ដៅបំផុតនៃរដ្ឋប្រហារបានបញ្ចប់។អនុប្រធានទី២នៃព្រឹទ្ធសភារបស់ប្រទេសBoloviaលោកស្រី Jeanine Anez ត្រូវបានប្រមុខយោធានៃប្រទេសនេះគាំទ្រឱ្យក្លាយជាប្រមុខរដ្ឋបណ្ដោះអាសន្ននៅថ្ងៃពុធនេះ ក្រោយពេលលោកស្រីប្រកាសខ្លួនឯងជាប្រធានាធិបតីក្នុងអន្ដរកាលដ៏គ្រោះថ្នាក់ ជាប្រវត្តិសាស្រ្ដសម្រាប់ប្រទេសអាមេរិកឡាទីនមួយនេះនៅខែវិច្ឆិកា។

អ្វីជាដើមចមឱ្យមានរដ្ឋប្រហារនៅBolivia?

រដ្ឋប្រហារដែលផ្ទុះឡើងអស់រយៈពេល៣សប្ដាហ៍ជាងបានបណ្ដាលឱ្យប្រមុខរដ្ឋប្រទេសនេះរត់ឡើងយន្ដហោះឆ្លេឆ្លាទៅសុំសិទ្ធិជ្រកកោននៅប្រទេសម៉ីចស៊ីកូដោយហេតុថាទីលំនៅប្រធានាធិបតីរបស់លោកត្រូវបានដុតបំផ្លាញដោយក្រុមកុបករយ៉ាងឃោរឃៅ​ហើយលោកក៏សម្រេចចិត្តដ៏ប្រថុចញ៉ុចដាក់លិខិតចុះចេញពីតំណែងក្រោមការគំរាមកំហែងរបស់ពលរដ្ឋនិងយោធា។លោកសន្យាថានឹងត្រឡប់មកវិញមកប្រទេស របស់លោក ទោះរដ្ឋប្រហារនោះជាការសហការរបស់កងទ័ពរបស់រដ្ឋាភិបាល របស់លោកនិងក្រុមប្រឆាំង។

តំណែងដែលបានក្ដាប់ត្រឹមតែរយៈពេលមិនដល់មួយខែត្រូវបានគេចោទទៅកាន់លោក​Evo Moralesថា ទទួលបានជ័យជម្នះឆ្ពិនភ្នែកពីការបោះឆ្នោតក្លែងក្លាយ។ តាមពិតទៅ ការចុះចេញពីតំណែងរបស់លោកម៉ូរ៉ូឡេស គឺចំបាច់ក្នុងការយល់ព្រមពីសភាទាំងពីរជាន់ក៏ប៉ុន្ដែកូរ៉ុមដែលត្រូវប្រជុំនៅថ្ងៃអង្គារនោះគឺមិនគ្រប់ទាល់តែសោះក្នុងការបើកការប្រជុំបាន។

តែយ៉ាងណា បុរសម្នាក់ដែលមានឈ្មោះថា​Evo Moroles នេះគឺជាអ្នកអូសទាញប្រទេសពីភាពក្រីក្របង្កើនសិទ្ធិសង្គមនិងកំណើនសេដ្ឋកិច្ចប្រទេសក្រោមការដឹកនាំប្រទេស១៤ឆ្នាំឱ្យងើបខ្លួនរួចពីឈ្មោះថាប្រទេសក្រីក្របំផុតក្នុងទ្វីបអាមេរិកខាងត្បូង។

ហេតុអ្វីលោកស្រីJeanineហ៊ានហក់យកតំណែងដ៏គ្រោះថ្នាក់នេះ?

ក្នុងឱកាសដែលលោកស្រីប្រកាសខ្លួនជាប្រធានធិបតីបណ្ដោះអាសន្នលោកស្រីក៏បានសច្ចាថានឹងចូលរួមការបោះឆ្នោតក្នុងពេលខាងមុខនេះគឺប្រឹងប្រែងឱ្យអស់លទ្ធភាព។

ដែរជាការកត់សម្គាល់នោះគឺថាលោកស្រី Jeanine Anez គឺមានសមាសភាពមកពីបក្សប្រឆាំងក្នុងសភា ។ការណ៍នេះបានធ្វើឱ្យអ្នកនយោបាយ និរទេសខ្លួនជាអតីទប្រធានាធិបតីចុះចេញពីម្សិលម្ង៉ៃបានស្រែកពីប្រទេសម៉ិចសិចកូមិនពេញចិត្តនឹងសមាសភាពស្រ្ដីរូបនេះ ហើយមកពីបក្សដទៃដោយលោកស្រែកប្រាប់ អ្នកសេស់សល់គាំទ្រលោកថា ៖

នាងត្រូវតែឈប់តួនាទីជាបន្ទាន់!

ក៏ប៉ុន្ដែក្រោយការចុះចេញពីតំណែងរបស់តីតប្រធានាធិបតីEVO សេនារបស់លោកដែលជាអនុប្រធានធិបតីគឺលោក Alvaro Garcia lIneraa មកពីបក្សកាន់អំណាចក៏បានសរសេរលិខិតបោះបង់តំណែងចោលដែរ។

ដោយសង្កេតឃើញពីឆន្ទៈពលរដ្ឋដែលទាមទារយុត្តិធម៌ជាខ្លាំងហើយរហូតអាចសម្រេចបានការទម្លាក់ប្រធានធិបតីរបស់ខ្លួន លោកដូណាល់ត្រាំបានចេញមុខអបអរលើ រឿងនេះកាលពីថ្ងៃទី១២វិច្ឆិកាហើយបានព្រមានទៅកាន់ប្រទេសចំនួនពីរទៀតគឺនីហ្ការីហ្គ៏រនិងប្រទេសវេណេហ្សូអេឡា។នៅថ្ងៃនេះអាមេរិកក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះការបន្ដនូវទំនួលខុសត្រូវរបស់ប្រធានាធិបតីបណ្ដោះអាសន្នលោកស្រីម្នាក់នេះ ដោយថានឹងរង់ចាំធ្វើការនឹងរូបនាង និងអាជ្ញាធរបូលីវៀទៀតសមរ្ាប់ការរៀបចំការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ពេលខាងមុខអនុលោមតាមរដ្ឋធម្មនុញ្ញនៃប្រទេសមួយនេះ។នេះបើតាមជំនួការរបស់រដ្ឋមន្រ្ដីក្រសួងការបរទេសផ្ដល់ការសម្ភាសដល់សារព័ត៌មានSputnik។

អាមេរិកបានប្រើទឡ្ហីករណ៍នៃការបារម្ភអំពីសង្គ្រាមស៊ីវិលដណ្ដើមអំណាច​អាមេរិកបានសន្យានឹងជួយរៀបចំការបោះឆ្នោតឆាប់ៗបំផុតតែត្រូវតែមានការឆក់យកឱកាសដឹកនាំក្នុងកាលៈទេសៈគ្រោះថ្នាក់មួយនេះសិន។អាមេរិកបានស្វាគមន៍ដូចនេះ។

ក្រៅតែពីយោធា តុលាការធម្មនុញ្ញនេះប្រទេសនេះបានទទួលស្គាល់ពីភាពស្រប ច្បាប់ក្នុងការផ្ទេរអំណាចដ៏តានតឹងមួយនេះទៅកាន់លោកស្រីហើយ។

ស្ថានភាពនៅBoloviaគំរាមកំហែងការដឹកនាំប្រទេសមួយចំនួនក្នុងតំបន់

ជាការឆ្លើយតបនឹងសម្ដីរបស់លោកត្រាំប្រទេសហោចណាស់បួនក្នុងតំបន់អាមេរិកខាងត្បូងមិនញញើតនឹងការថ្កោលទោសចំពោះការប្រមូលផ្ដុំហិង្សាពលរដ្ឋមកលើរដ្ឋាភិបាលដែលខ្លួនហៅថាស្របច្បាប់នោះទេ។ពួកគេថារដ្ឋប្រហារនៅបូលីវៀគឺជាបញ្ហាអាក្រក់នៃការប្រើប្រាស់សិទ្ធិមនុស្ស។ រដ្ឋាភិបាលក្នុងប្រទេសនេះក៏ស្រាប់តែធ្វើការឃោសនាទៅកាន់យោធាំក្នុងប្រទេសឱ្យត្រូវតែការពារឱ្យបាននូវរដ្ឋាភិបាលរបស់ពួកគាត់ដោយបារម្ភខ្លាចស្ថានការណ៍នឹងអាក្រក់។

ប្រទេសទាំងបួនដែលសព្វថ្ងៃអន្ដរជាតិកំពុងឃ្លាំមើលដោយក្រសែភ្នែកមិនពេញចិត្តចំពោះការដឹកនាំនោះគឺ​មានវេណេហ្សូអេឡា មិចស៊ីកូ គុយបា និង​គូរ៉េហ្គ័រ។

ពេលនេះសារព័ត៌មានអន្ដរជាតិជាច្រើនបានវាយលុកចំណងជើងរបស់ខ្លួនថា ស្រដៀងគ្នាដោយនិយាយចំឈ្មោះមេដឹកនាំផ្ដាច់ការក្នុងតំបន់ដូចជាថា Evo Moroles ចេញហើយ តើនីកូឡាសម៉ាឌូរ៉ូបន្ទាប់ឬ៕

ដោយ៖ ឆោម ពៅនិកា

Share

Image
Image
Image