en     km
en     km

កីឡាករ​ មេន​នី​ ប៉ា​គី​អៅ​ នឹង​ប្រកួត​ជាមួយ​កីឡាករ​ Vargas​ នៅ​ថ្ងៃ​ទី​០៥​ វិច្ឆិកា​ ខាង​មុខ​

Share

​ក្រុង​ម៉ានីល​ ៖​ កីឡារ​ប្រដាល់​ដ៏​ល្បីល្បាញ​លោក​ មេន​នី​ ប៉ា​គី​អៅ​(​ Manny​ Pacquiao)​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ទី​ ០៩​ សីហា​ថា​ លោក​នឹង​ត្រូវ​ប្រយុទ្ធ​ជាមួយនឹង​កីឡាករ​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ទម្ងន់​មធ្យម​លំដាប់​ពិភពលោក​ (WBO)​ គឺ​ Jessie​ Vargas​ នៅ​ខែវិច្ឆិកា​ខាង​មុខ​ គឺ​បន្ទាប់​លោក​នឹង​សម្រាក​វិស្សមកាល​ ពី​តួនាទី​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វី​លី​ពី​ន​។​

កីឡាករ មេននី ប៉ាគីអៅ ក្នុងការប្រកួតនាពេលកន្លងទៅ។រូបភាពពីCNA
កីឡាករ មេននី ប៉ាគីអៅ ក្នុងការប្រកួតនាពេលកន្លងទៅ។រូបភាពពីCNA

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ ជើងឯក​ជនជាតិ​ហ្វី​លី​ពី​ន​ លំដាប់​ពិភពលោក​ចំនួន​ប្រាំបី​ស្ថាប័ន​រូប​នេះ​ បាន​ប្រកាស​ដូចនេះ​ បន្ទាប់​ពី​ជួប​ពិភាក្សា​ជាមួយ​លោក​ Bob​ Arum​ ទីប្រឹក្សា​របស់​លោក​បាន​កាលពី​ថ្ងៃ​អង្គារ​។​

​លោក​ Pacquiao​ បាន​និយាយ​ថា​៖​ «​បាទ​!​យើង​ពិតជា​ឡើង​សង្វៀន​ប្រយុទ្ធ​ពិតមែន​។​  ខ្ញុំ​យល់ព្រម​ធ្វើការ​ប្រកួត​ជាមួយ​ Jessie​ Vargas​  ម្ចាស់​ខ្សែក្រវាត់​ WBO​  ដើម្បី​ការពារ​តំណែង​ជើងឯក​របស់​បុរស​នេះ​  នៅ​ថ្ងៃ​ទី​ ០៥​ វិច្ឆិកា​ ខាង​មុខ​។​

​លោក​ មេន​នី​ ប៉ា​គី​អៅ​ គឺជា​សមាជិក​ព្រឹទ្ធសភា​នៃ​ប្រទេស​ហ្វី​លី​ពី​ន​ ។​ ពី​មុន​លោក​ គឺជា​សមាជិក​សភា​ ជាន់​ទាប​របស់​ប្រទេស​កាន់​សាល​នា​ កាតូលិក​មួយ​នៅ​អាស៊ី​អា​គ្នេ​យ៌​៕​ ប្រភព​:CNA

Share

Image
Image
Image