en     km
en     km

ឃ្លាំងស្តុកស្រូវ ២០ ម៉ឺនតោន និង ឡដ៏សម្ងួត តម្លៃ ១៥ លានដុល្លារ ដាក់ដំណើរការនៅថ្ងៃនេះ

Share

(ក្រុងភ្នំពេញ)៖ ឃ្លាំងស្តុកស្រូវដែលអាចស្តុកស្រូវ ២០ ម៉ឺនតោន និង ឡដ៏សម្ងួត និងមានសមត្ថភាពស្តុកស្រូវ បាន ២០ ម៉ឹនតោន និង ឡសម្ងួត ស្រូវ បាន ៣ ពាន់តោន ក្នុង មួយថ្ងៃ ត្រូវបានដាក់ឲ្យដំណើការហើយ នៅក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៨នេះ។

ប្រធាន​ធនាគារ​អភិវឌ្ឍន៍​ជនបទ លោក កៅ ថាចបានមានប្រសាសន៍ថា ឃ្លាំងស្តុកស្រូវនេះ គឺស្ថិតនៅក្រោមគម្រោងវិនិយោគ ពិសេសក្នុងទម្រង់ បំណុលរបស់រដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនធនាគារស្រូវ ក្នុងតម្លៃ ប្រមាណ​១៥ លានដុល្លារអាមេរិក។

លោក កៅ ថាច បានថ្លែងដូចនេះ ថា៖« ក្នុងរយៈកាលកន្លងមកជាពិសេស ការធ្លាក់ចុះ ជាគំហុកនៃតម្លៃស្រូវ មិនសមហេតុមិនសមផលកាលពីឆ្នាំ​២០១៦ គឺដោយសារតែកង្វះឃ្លាំងស្តុកស្រូវ ឡដ៏សម្ងួត និង ការបង្វិលទុន ក៏ដូចជាបញ្ហាផ្សេងៗដែលតែងតែកើតមាន ដូចជាការផ្គត់ផ្គង់ស្រូវលើសតម្រូវការ ក្នុងរដូវប្រមូលផលស្រូវជាដើម។ ដោយមើលឃើញពីការលំបាកនេះ រដ្ឋាភិបាលក៏សម្រេច ដាក់ចេញនូវគម្រោង អន្តរាគមន៍ តាមរយៈធនាគារ អភិវឌ្ឍន៍ ជនបទ ជាប្រតិបត្តិករអនុវត្តគម្រោងពិសេសសាងសង់ឃ្លាំងស្តុកស្រូវ និង ឡសម្ញួត ស្រូវនៅខេត្តបាត់ដំបង ក្នុងគោលដៅធានាសេ្ថរភាព​ថ្លៃស្រូវ និង លើកកម្ពស់ ថ្លៃស្រូវដល់ប្រជាកសិករ ដើម្បីលើកស្ទួយថ្លៃស្រូវ និង រួមចំណែក លើកកម្ពស់ជីវភាពរបស់ប្រជាកសិករ»។

ស្របពេលនេះ ដែរ លោក ជូ គីម ឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ហុ បាននិយាយថា អំណោយផលនៃ បរិយាកាសភូមិសាស្រ្ត នយោបាយ ខឿនសេដ្ឋកិច្ចនៅកម្ពុជា មានអត្រាកំណើន ជាមធ្យមពី ៧.៧ ភាគរយ នេះទើបធ្វើឲ្យទីផ្សារស្រូវអង្ករកម្ពុជាមានមុខមាត់នៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា ឃ្លាំងស្តុកស្រូវ ទំហំ ២០០ ពាន់តោន និង ឡដ៏សម្ងួតនេះ និងក្លាយជាមជ្ឈមណ្ឌល ប្រមូលទំនិញស្រូវ និង កិនស្រូវ កែច្នៃ ដែលមានលទ្ធភាពប្រមូលទិញស្រូវ ពីកសិករ និង ជាពិសេសនៅតំបន់ភាគខាងលិច នៃប្រទេសផងដែរ ដែលត្រូវបានអ្ន​កជំនាញស្រូវអង្កររំពឹងថា កម្ពុជានឹងពុំជួបបញ្ហាកង្វះឃ្លាំងស្តុកស្រូវ ទៀតឡើយ។

នៅ​ក្នុង​កម្មវិធី​ស​ន្និ​បាទ​បូក​សរុប​ការងារ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ​ ឆ្នាំ​ ២០១៧-២០១៨​ កាលពី​ថ្ងៃ​ទី​ ២​ ខែ​ ឧសភា សម្តេច ហ៊ុន សែន លើកឡើងថា កម្ពុជា​ផលិត​ស្រូវ​សរុប​ ១០​លាន​ ៥​ម៉ឺន​ ២​ ពាន់​តោន​ ដោយ​កើនឡើង​ ៥,៧​ ភាគរយ​។​ ក្នុង​នោះ​ អតិរេក​ស្រូវ​ ឬ​ ស្រូវ​សល់​ជាង​៥​លាន​ ៥​ សែន​ ៦​ម៉ឺន​តោន​ ឬ​ស្មើនឹង​ ៣,៥៦​ លាន​តោន​ បើ​គិត​ជា​អង្ករ​​។

​កម្ពុជា​នាំ​អង្ករ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន​ ៦៣​ ប្រទេស​នៅ​ឆ្នាំ​មុន​។​ ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​ ២០១៨​នេះ​ ប្រទេស​ចិន​បាន​ទិញ​អង្ករ​កម្ពុជា​ច្រើន​ជាងគេ​ ៦៤​ ម៉ឺន​តោន​ ដោយ​ប្រទេស​បារាំង​តាម​ពីក្រោយ​ ជាង​ ២​ ម៉ឺន​តោន​ និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ជាង​ ១​ម៉ឺន​តោន​។​
​បើ​តាម​របាយការណ៍​របស់​អង្គការ​ស្បៀងអាហារ​ពិភពលោក​(FAO)​ បាន​ប៉ាន់​ប្រមាណ​ថា​ កម្ពុជា​អាច​នឹង​នាំ​ចេញ​អង្ករ​កើនឡើង​ ៥​ ភាគរយ​ ឬ​ ១, ៣​ លាន​តោន​៕

 

Share

Image
Image
Image