en     km
en     km

កំពង់ធំ៖ ព្រះសង្ឃនិងពលរដ្ឋភូមិបឹងខាងត្បូងសហការស្ថាបនាផ្លូវបេតុង

Share

(កំពង់ធំ):ភិក្ខុ ឡាច បូផា ព្រះគ្រូចៅអធិការវត្តមុនីសេដ្ឋារាម ហៅ វត្តបឹងខាងត្បូង ស្ថិតនៅភូមិបឹងខាងត្បូង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានដឹកនាំប្រជាពុទ្ធបរិស័ទចំណុះជើងវត្តចាក់បេតុងបំពេញទីធ្លាបរិវេណវត្តដើម្បីឲ្យមានសោភ័ណភាពស្រស់ស្អាតនិងបង្កភាពងាយស្រួលដល់ការធ្វើដំណើ។ ការស្ថាបនាផ្លូវនេះប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

ព្រះសង្ឃនិងពុទ្ធបរិស័ទរួមគ្នាស្ថាបនាផ្លូវដើម្បីងាយស្រួលធ្វើដំណើរ។

ព្រះអង្គមានថេរៈដីការថា៖«ការធ្វើផ្លូវនេះគឺអាស្រ័យដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ពុទ្ធបរិស័ទចំណុះជើវត្តទាំងមូល​ ទាំងកម្លាំងកាយនឹងកម្លាំងសទ្ធាទើប ញុំាងឲ្យទទួលបានជោគជ័យសម្រេចផលបាន។»

ភិក្ខុឋិតពលោ ឡាច បូផា ព្រះគ្រូចៅអធិការវត្តមុនីសេដ្ឋារាម ហៅ វត្តបឹងខាងត្បូង

ព្រះអង្គបន្តទៀតថា«ផ្លូវនេះស្ថាបនាឡើងមិនមែនសម្រាប់តែលម្អវត្តប៉ុណ្ណោះទេតែវាក៏បានជួយសម្រួលដល់ការធ្វើដំណើររបស់មហាជនទូទៅដែរ ព្រោះជារឿយៗមហាជនតែងតែឆ្លងកាត់ទីនេះផងដែរ»។

សកម្មភាពធ្វើផ្លូវក្នុងភូមិបឹងខាងត្បូង។

ជាការសង្កេត ក្នុងសកម្មភាពស្ថាបនាផ្លូវបេតុងនេះ ឃើញមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋដែលនេះជាសកម្មភាពប្រកបដោយសាគ្គីភាពរវាងប្រជាជនរស់នៅក្នុង សហគមន៍៕

អត្ថបទខ្លីសរសេរដោយ លឿង ឧត្តម យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌ មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។​

Share

Image
Image
Image