en     km
en     km

កំពង់ធំ៖ យុវជនឃុំបារាយណ៍សម្តែង ក្តីរីករាយពេលបានសិក្សាការសរសេរព័ត៌មាន(MIL)

Share

កំពង់ធំ៖ យុវជនឃុំបារាយណ៍ចំនួន ១៦ រូបបានសម្តែងក្តីរីករាយ បន្ទាប់ពីពួកគេបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ឬការសរសេរព័ត៌មាន(MIL) រយៈពេលបួនថ្ងៃពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

យុវជនកំពុងធ្វើកិច្ចការជាក្រុមមុនឡើងបង្ហាញ។

យុវជនទាំង ១៦ រូបបានលើកឡើងប្រហាក់ប្រហែលគ្នាថា ការសិក្សាពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ឬ MILនេះ ពិតជាមានសារៈសំខាន់ណាស់ព្រោះធ្វើឱ្យពួកគេអាចយល់ដឹងពីដំណើរការនៃប្រព័ន្ធផ្សព្វផ្សាយដែលមាននាពេលបច្ចុប្បន្ន។ ជាងនេះពួកគេក៏បានយល់ដឹងពីរបៀបសរសេរព័ត៌មានខ្លីឱ្យត្រឹមត្រូវតាមធាតុផ្សំនៃព័ត៌មាន យល់ដឹងពីព័ត៌មានពិតនិងក្លែងក្លាយ ដឹងរបៀបដាក់ពាក្យសម្ងាត់ឱ្យរឹងមាំក្នុងហ្វេសប៊ុក។

យុវជនឡើងធ្វើបទបង្ហាញគុណភាពសារព័ត៌មានក្នុងវគ្គបណ្តុះបណ្តាលMIL។

ជាងនេះទៀតយុវជនក៏សន្យាយកចំណេះដឹងដែលខ្លួនទទួលបាន សរសេរព័ត៌មានក្នុង សហគមន៍ផ្តល់ទៅជូនមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ដើម្បីផ្សព្វផ្សាយឈានទៅរកដំណោះស្រាយអភិវឌ្ឍន៍ក្នុងសហគមន៍។ មួយវិញទៀត យុវជននឹងគ្រោងចែករំលែកចំណេះដឹងដែលខ្លួនទទួលបានចែករំលែកបន្តទៅមិត្តភក្តិនិងអ្នករស់នៅក្នុងមូលដ្ឋានឱ្យយល់ដឹងពីច្បាស់ពីគុណប្រយោជន៍និងផលអវិជ្ជមានរបស់ប្រព័ន្ធផ្សព្វផ្សាយផងដែរ។

ក្រុមគ្រូបង្គោលកំពុងដឹកនាំការបង្រៀនដល់យុវជនក្នុងសហគមន៍។

សូមបញ្ជាក់ថា យុវជនបង្គោលក្នុងស្រុកបារាយណ៍ចំនួន ៣នាក់ បានផ្តល់វគ្គបណ្តុះបណ្តាល ស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)រយៈពេល៤ថ្ងៃពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនា​ ដល់យុវជនចំនួន១៦នាក់ ក្នុងនោះមានស្រីចំនួន១០នាក់។ ការចែករំលែកចំណេះដឹងពីយុវជនបង្គោលឃុំទៅកាន់យុវជនក្នុងសហគមន៍នេះ ស្ថិតក្រោមការជួយតម្រង់ទិសពីគ្រូបង្គោលរបស់មណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)៕​​

អត្ថបទខ្លីសរសេរដោយ សឿន ចាន់ដា យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image