loader

វិភាគ៖ តើគីមជុងស្ម័គ្រចិត្តទៅចិនឬចិនកោះហៅទៅណែនាំមុនជំនួបជាមួយមេដឹកនាំកូរ៉េខាងត្បូង?

ប្រភពព័ត៌មានជាច្រើនបានចុះផ្សាយថា លោកគីមជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើងបានទៅក្រុងប៉េកាំង កាលពីព្រឹកថ្ងៃចន្ទទី២៦មីនា តាមរថភ្លើងមួយខ្សែ ដោយបើកឆ្លងកាត់ព្រំដែនរួមគ្នាមុនទៅដល់ទីក្រុងប៉េកាំង។  នេះជាលើកដំបូងហើយ ដែលមេដឹកនាំប្រទេស

កុម្មុយ​​និស្តផ្ដាច់ការមួយនេះ បានចាកចេញពីប្រទេសចាប់តាំងពីលោក​ឡើងកាន់អំណាចជំនួសសពឳពុកលោក នៅឆ្នាំ២០១១។ ព្រឹត្តិការណ៍ដ៏កម្រនេះ នាំឱ្យមានការចោទសួរថាតើលោកគីមជុងអ៊ុន ទៅចិនដោយស្ម័គ្រចិត្តឬក៏ចិនត្រូវណែនាំជុងអ៊ុនមុន អោយបានមុន ជំនួបកំពូល រវាងលោកជុងអ៊ុននិងប្រធានាធិបតីកូរ៉េខាងត្បូងប្រព្រឹត្តទៅនៅដើមខែមេសា។

អ្នកណាក៏ដឹងថារបបក្រុងព្យុងយ៉ាង រស់រានមកដល់ពេលនេះគឺដោយសារជាការបន្តក់អោយរស់របស់ក្រុងប៉េកាំង។ របបក្រុងព្យុងយ៉ាងក្លាយជាអាយ៉ងនិងសម្ព័ន្ធមិត្តក្រោមឃ្លៀករបស់ចិនចាប់តាំងពីការបញ្ចប់សង្រ្គាមស៊ីវិល នៅឆ្នាំ១៩៥០-៥៣ ដែលពេលនោះ ចិនបានជួយវាយអាមេរិកនិងកូរ៉េខាងត្បូង ហើយបណ្ដាលឱ្យកងទ័ពចិនស្លាប់រាប់សែននាក់។  អាយុជីវិតក្រុងព្យុងយ៉ាង ធំធាត់មកដល់ពេលនេះ គឺដោយសារ ត្រកូលគីម ដើរតាមបក្សកម្មុយនីស្តចិន។ របប ក្រុងព្យុងយ៉ាង ហ៊ាន ជល់ជាមួយអាមេរិក ក៏ដោយសារក្រុងប៉េកាំង។

តើរឿងអ្វីដែល គីមជុងទៅកាន់ក្រុងប៉េកាំងដោយមិនមានការស្នើជួប​របស់មេដឹកនាំចិន?

ទស្សនកិច្ចរបស់លោកគីមជុងអ៊ុន នៅទីក្រុងប៉េកាំងនាំឱ្យមានការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង នៅ តំបន់ជំនួប។ ប៉ុន្តែអ្វីដែលនាំអោយមានការចោទសួរថាតើលោកគីមជុងចាំបាច់អីត្រូវទៅកាន់ក្រុងប៉េកាំងនៅពេលនេះ។ ជាការពិតលោកលោកគីមជុងអ៊ុន ត្រូវមានជំនួបជាលើកដំបូងជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូងមូនចាវអ៊ិន នៅខែមេសាខាងមុខនេះ ។ជំនួបនេះ ក្រុងប៉េកាំងមានការសាទរ ដោយប្រុងប្រយ័ត្ន ព្រោះ ជាការត្រួសត្រាយផ្លូវ អោយមានជំនួប កំពូល រវាងលោកគីមជុងអ៊ុន និងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។ នេះហើយនាំឱ្យ អ្នកតាមដានសភាពការណ៍ លើឧបទ្វីបកូរ៉េ និងអ្នកវិភាគកូរ៉េខាងត្បូងបានបង្ហាញការភ្ញាក់ផ្អើល ជាខ្លាំងព្រោះតែពួកគេមើលឃើញវត្តមានរបស់លោកគីមជុងអ៊ុន ដូចជាសត្វពស់លូនទៅជួបមេរបស់ខ្លួនដូចនេះដែរ។

តាមទំលាប់ លោកគីមជុងអ៊ុន ត្រូវបញ្ជូនបេសកកជនរបស់ខ្លួនជាមុនសិន មុនលោកទៅជួប មេដឹកនាំចិន តែបែរជាលោកទៅផ្ទាល់តែម្ដង។ អ្នកវិភាគថា ទាំងលោកគីមជុងអ៊ុននិងក្រុមគណៈប្រតិភូទំនង ស្វែងរក ជំនួបគាំទ្រពីចិន ថែមទៀត បើជំនួបនៅចុងខែមេសានេះ ជាមួយមេដឹកនាំ កូរ៉េខាងត្បូងមិនបាននាំមកនូវ លទ្ធផលអ្វីនោះ។ តែអ្នកវិភាគកូរ៉េខាងត្បូងក៏យល់ឃើញថា ក្រុងប៉េកាំង ពិតជា ផ្ដល់គំនិតឡើងវិញ ទៅលោកគីមជុងអ៊ុន អោយមានការប្រែប្រួលជំហរ ច្រើនថែមទៀត ព្រោះអី ជំនួបនេះ នាំឱ្យមានសញ្ញាពីរដើរទន្ទឹមគ្នាគឺ ផលវិជ្ជមាននិងអវិជ្ជមាន។

ផលវិជ្ជមាន

បើជំនួបរវាងលោកគីមជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងនាំមកនូវផល់វិជ្ជមាន គឺការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង ដែល ចិនខាតបង់ប្រាក់រាប់ពាន់លានដុល្លារ អាច​នឹងត្រូវថប់ថយ ហើយ ងាយទៅរកការបើកច្រកពាណិជ្ជកម្មជាមួយចិនឡើងវិញ។ ជាមួយគ្នានេះ ភាពតានតឹងផ្នែកកងទ័ពក៏នឹងថប់ថយដែរ ហើយ ការប្រកួតប្រជែងគ្រឿងសព្វាវុធក៏ធ្លាក់ចុះដែរ។ ដំណើរឆ្ពោះទៅរការផ្សះផ្សាជាតិរវាងបងប្អូនទាំងពីរក៏មានឡើងវិញដែរ។ តែអ្វីនាំ​អោយមានការចោទសួរទៀតនោះ ថាតើចិនពិតជាចង់ឃើញ ប្រទេសសាច់ឈាមជាមួយគ្នានេះ រំលាយព្រំដែន ចូលគ្នាវិញដែរឬទេ។ នេះគឺជាផលលំបាកដែលមិនអាច ធ្វើបានងាយៗទេ បើចិននៅតែ ចិញ្ចឹមសន្តិវង្សគីមជាមេដឹកនាំ កូរ៉េខាងជើង ជាប្រទេសរណបនឹងក្រុងប៉េកាំងបន្តរាប់សិបឆ្នាំទៅមុខទៀតនោះ។បើជំនួបគីមជុងអ៊ុននិង មូនចាវអ៊ីន មិនបានលទ្ធផលល្អ ថាតើ មានអ្វីកើតឡើង។

ផលអវិជ្ជមាន

ជាការពិតជំនួបរវាងលោកគីមជុងអ៊ុន និងលោកមូនចាវអ៊ីន អាចនាំមកនូវសញ្ញា វិជ្ជមាន។ ប៉ុន្តែ លទ្ធផលមិនអាចដឹងថា មានភាពស៊ីសង្វាក់គ្នាអ្វីខ្លះនោះទេ។ បើជំនួបមិននាំមកនូវ ផលវិជ្ជមានច្រើនទេ គឺជំនួបដែលជាការត្រួសត្រាយផ្លូវសម្រាប់ជំនួបគីមជុងអ៊ុន និងលោកដូណាល់ត្រាំក៏មិនមានលទ្ធផលអ្វីដែរ។ គេរំពឹងថា គីមជុងអ៊ុននិងលោកត្រាំអាចជួបគ្នានៅខែឧសភា។ តែបើជំនួបនេះ មិនអាចកើតមានគឺផលអវិជ្ជមាននឹងកើតឡើងទៀត ហើយភាពតានតឹងកាន់តែកើនឡើងនាំឱ្យ ចលនា នៃសង្រ្គាម នៅលើឧបទ្វីប ងាយនឹងផ្ទុះឡើងគឺសមដូច អ្នកវិភាគសន្តិសុខជាតិរបស់អាមេរិក ព្រមានថា អ្វីដែលមេដឹកនាំគីមជុងអ៊ុន បន្ទន់ឥរិយាបថនេះ គឺពិតជាមានល្បិចនៅពីក្រោយ។

អ្នកវិភាគយល់ថា ដំណើររបស់លោកគីមជុងអ៊ុនទៅក្រុងប៉េកាំងមិនមែនជារឿងចៃដន្យនោះទេ ។

ព្រឹត្តិការណ៍នេះ នាំឱ្យមានការចោទសួរពីការបន្តប្រើប្រាស់ឥទ្ធិពលរបស់ចិន លើ មេដឹកនាំ សន្តិវង្សក្រុងព្យុងយ៉ាង ដែលជា អាយ៉ងរបស់ចិនតាំងពីជីតា រហូតដល់កូន ដល់ចៅទៀតផង៕

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

​វិភាគ​ ៖​ តើ​ចិន​ពិតជា​ចង់​ឃើញ​កូរ៉េ​ខាងជើង​ និង​កូរ៉េ​ខាងត្បូង​ក្លាយជា​រដ្ឋ​តែ​មួយ​មែន​ទេ​?​

ប្រទេស​កូរ៉េ​បាន​ពុះ​ច្រៀក​ជា​ពីរ​ ដោយសារ​សង្[...]

អ្នកវិភាគ​ ៖​ បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ អាច​បាត់បង់​ឱកាស​ជា​បក្ស​មួយ​ស្អាតស្អំ​

​ខណៈ​នេះ​ការ​ចុះបញ្ជី​បក្សនយោបាយ​និង​បេក្ខជន​[...]

​បទ​វិភាគ​ ៖​ តើ​បក្ស​ណា​ អាច​ដណ្ដើម​អាសនៈ​ទាំង​ ៥៥​ របស់​បក្ស​ CNRP​ បាន​ក្នុង​ការ​បោះ​ឆ្នោត​ខែកក្កដា​?

ខណៈ​នេះ​ ការ​ចុះបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​គណបក្ស​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត